ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចំណាយទឹកប្រាក់២ពាន់លានដុល្លារ នឹងរួចរាល់នៅឆ្នាំ២០២២ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ដែលកសាងឡើងបាន៧,៣០ ភាគរយ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រ ដែលចាប់ផ្តើមកសាងឡើងនៅខែមីនា ឆ្នាំ២០១៩នេះ នឹងចំណាយទឹកប្រាក់ចំនួន២ពាន់លានដុល្លារអាមេរិក ដែលនឹងរួចរាល់ជាស្ថាពរនៅឆ្នាំ២០២២។ គិតត្រឹមខែវិច្ឆិកានេះ គឺសម្រេចបាន៧,៣០ ភាគរយហើយ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៨ ខែធ្នូ បានដឹកនាំគណៈប្រតិភូក្រសួង និងអ្នកជំនាញ បច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ ដើម្បីចុះពិនិត្យការសាងសង់ផ្លូវល្បឿនលឿននេះ។
ការកសាងផ្លូវល្បឿនលឿននេះ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រហូតដល់ខេត្តព្រះសីហនុ ដែលមានគន្លងផ្លូវ៤គន្លង ទទឹង ២៤,៥ម៉ែត្រ ផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង។
ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨,៣ គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែងប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងប្រមាណ ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងប្រមាណ ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩,៨៩គីឡូម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com