ជាតិ
អត្ថបទពាណិជ្ជកម្ម
ភ្ញៀវទេសចរ​បង្ហាញ​អារម្មណ៍​រីករាយ​ពេល​បាន​បាញ់​ធ្នូ​នៅ​បន្ទាយ​ជ័យ​៨០២
08, Dec 2019 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ បានបង្ហាញ​អារម្មណ៍​រីករាយ​ជាខ្លាំង ពេល​បានមក​ទស្សនា​និង​បាញ់​ធ្នូ នៅ​បន្ទាយ​ជ័យ​៨០២​។ ពួកគេ​ទទួលបាន​បទពិសោធន៍​ថ្មី​ទាំង​ការបាញ់​ធ្នូ​បុរាណ​ខ្មែរ​និង​ធ្នូ​សម័យ​។ 
 
​វិស័យ​កីឡា​បាញ់​ធ្នូ ហាក់​ទទួលបាន​ការគាំទ្រ​ខ្លាំង តាមរយៈ​សាធារណជន​ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​មួយចំនួនធំ បានបង្ហាញ​វត្តមាន​ក្នុងការ​បាញ់​ធ្នូ​នៅ​បន្ទាយ​ជ័យ​៨០២​។ ទីតាំង​នេះ​មាន​បង្ហាញ ក៏ដូចជា​បង្រៀន​ទេសចរ​ឱ្យ​ចេះ​បាញ់​ធ្នូ​បុរាណ ក៏ដូចជា​ធ្នូ​សម័យ​។ បុគ្គលិក​នៅ​បន្ទាយ​ជ័យ​៨០២ រង់ចាំ​ស្វាគមន៍​ទេសចរ​ទាំងអស់​ដែល​ចាប់អារម្មណ៍​ការបាញ់​ធ្នូ ដែល​ភ្ញៀវទេសចរ​នឹង​ទទួលបាន​បទពិសោធន៍​ថ្មីៗ ព្រមទាំង​បាន​ពិសារ​អាហារ​ខ្មែរ​ដែលមាន​ការរៀបចំ​បែប​បុរាណ និង​ចម្អិន​ដោយ​ចុងភៅ​មាន​ពិសោធន៍​ច្រើន​ឆ្នាំ​។​


 
​ពាក្យ «​បន្ទាយ​ជ័យ​៨០២» បង្កប់​នូវ​អត្ថន័យ​រម្លឹក​ពី​ឆ្នាំ​នៃ​សក​រាជ្យ​ថ្មី​ដែល​ព្រះមហាក្សត្រ​ខ្មែរ​បង្រួបបង្រួម​ទឹកដី​ខ្មែរ​ជា​អាណាចក្រ​ដ៏​ខ្លាំង និង​ជា​ឆ្នាំ​ដែល​បើក​ទំព័រ​ថ្មី​នៃ​ការអភិវឌ្ឍ​អ​ណា​ចក្រ​ខ្មែរ​ដ៏​រុងរឿង​។ ហើយ​ការដាក់​ឈ្មោះ​បន្ទាយ​ជ័យ​៨០២​នេះដែរ ក៏​ដើម្បីឱ្យ​ស៊ី​ទៅនឹង​ទីតាំង​ដែល​ស្ថិតនៅ​តំបន់​រលួស ដែល​គេ​ស្គាល់​ថា​ជា​អតីត​រាជធានី បរិ​ហ​រា​ល័យ និង​ជា​រាជធានី​ដ៏​រុងរឿង​នៅ​សម័យ​កាលនោះ​។​


 
​បន្ទាយ​ជ័យ ៨០២ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ទឹង ស្រុក​ប្រាសាទបាគង ចំងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។ ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​អាច​ទំនាក់ទំនង​ទៅកាន់​បុគ្គលិក​ផ្នែក​ទីផ្សារ​តាមរយៈ​លេខ​ទូរ​សព្ទ ០៩៨ ៩៥ ៥៦ ៤៤ ដើម្បី​ដឹង​ពី​តម្លៃ និង​ប្រភេទ​សេវាកម្ម​ផ្សេងៗ​បន្ថែមទៀត​៕






















​អត្ថបទ​ពាណិជ្ជកម្ម​

© រក្សាសិទ្ធិដោយ thmeythmey.com