កីឡាជាតិ
ជាតិ
កម្ពុជា​កើន​មេដាយ​ស៊ី​ហ្គេម​ដល់​៣០ ដោយ​កីឡាការិនី​តេ​ក្វាន់​ដូ​បន្ថែម​មាស​១ និង​ប្រាក់​២
09, Dec 2019 , 6:29 am        
រូបភាព
ប្រភពរូបថត៖ Yim Vathana/CAMSOC និងអគ្គនាយកដ្ឋានកីឡា
ប្រភពរូបថត៖ Yim Vathana/CAMSOC និងអគ្គនាយកដ្ឋានកីឡា
ដោយ: រួបរួម
​មកដល់ពេលនេះ កម្ពុជា​ទទួលបាន​មេដាយ​ផ្លូវការ​ចំនួន​៣០​រួមមាន មាស​៣ ប្រាក់​៦ សំរឹទ្ធ​២១ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​។ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ជា​អ្នក​ដណ្តើមបាន​មេដាយមាស​ទី​៣​សម្រាប់ បន្ទាប់​ពីមិត្ត​ជម្រើសជាតិ​តេ​ក្វាន់​ដូ​២​នាក់​ទៀត គឺ​កីឡាការិនី​ខ្មែរ​-​អាមេរិក Cassandra Nicole Tubbs និង ឈឿង អា​លីហ្សា ទទួលបាន​មេដាយប្រាក់​រៀងៗ​ខ្លួន​។ មេដាយ​សំរឹទ្ធ​ចំនួន​៣​ពី​កីឡា​គុន​ខ្មែរ​ក៏ត្រូវ​បាន​បញ្ចូល​ក្នុង​តារាង​ផងដែរ​កាលពី​ម្សិលមិញ ខណៈ​មេដាយ​សំរឹទ្ធ​៥​ទៀត​ពី​ប្រដាល់សកល​រង់ចាំ​ពិធី​បំពាក់​ផ្លូវការ​។​



អត្ថបទទាក់ទង


​គិត​ត្រឹម​ថ្ងៃទី​៨ ខែធ្នូ មេដាយ​ដែល​កម្ពុជា​ទទួលបាន​ផ្លូវការ​មាន​៣០ (​មាស​៣ ប្រាក់​៦ សំរឹទ្ធ​២១)
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧

-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​តេ​ក្វាន់​ដូ​៖ មាស​១ ប្រាក់​២
-​កីឡាការិនី ស៊ន សៀវ​ម៉ី មេដាយមាស​១
-​កីឡាការិនី Cassandra Nicole Tubbs មេដាយប្រាក់​១
-​កីឡាការិនី ឈឿង អា​លីហ្សា មេដាយប្រាក់​១

​កីឡា​ប៉េតង់​៖ មាស​១ ប្រាក់​១
-​ក្រុម​នារី​បី​ទល់​បី (​ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា​) មេដាយមាស ១
-​វាយ​គូ​បុរស (​សុខ ចាន់​មាន និង​យ៉ែម បូរ៉ា​) មេដាយប្រាក់​១

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១

-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១

​គុន​ខ្មែរ​៖ សំរឹទ្ធ​៣
-​កីឡាករ ឡៅ ចិ​ត្រា សំរឹទ្ធ​១
-​កីឡាករ វ៉ាន់ វឿន សំរឹទ្ធ​១
-​កីឡាករ ហ៊ឹម គឹម​រៀង សំរឹទ្ធ​១

​សូ​ហ្វ​តិ​ន្នី​ស​៖ សំរឹទ្ធ​១
-​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន សំរឹទ្ធ​១

​***រង់ចាំ​ពិធី​បំពាក់​ផ្លូវការ​៖
​ប្រដាល់សកល​៖ សំរឹទ្ធ​៥

-​កីឡាករ សៅ រង្សី សំរឹទ្ធ​១
-​កីឡាករ ស៊ីវ សុង​ម៉េង សំរឹទ្ធ​១
-​កីឡាករ យ៉ុ​ន ដា​រ័ត្ន សំរឹទ្ធ​១
- កីឡាការិនី នៅ ស្រី​ពៅ សំរឹទ្ធ​១
- កីឡាការិនី វី ស្រី​ខួច សំរឹទ្ធ​១៕



Tag:
 ស៊ីហ្គេម
  SEAGames
  តេក្វាន់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com