កីឡាជាតិ
ជាតិ
អស្ចារ្យ​! កីឡាការិនី​ជឺ​ជិត​ស៊ូ ខាន់ ចេ​សា ឈ្នះ​មេដាយមាស​ហើយ​!
09, Dec 2019 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាការិនី​ជឺ​ជិត​ស៊ូ (Jiu-jitsu) ខាន់ ចេ​សា ដណ្តើមបាន​មេដាយមាស​ក្នុង​ទម្ងន់​៤៩​គីឡូក្រាម​នា​ថ្ងៃនេះ បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ហ្វីលីពីន Napolis Jenna Kaila​ ដោយពិន្ទុល្អជាង ក្រោយលទ្ធផលស្មើ ២-២ (win by Advantages)។ នេះ​ជាការ​ទទួលបាន​មេដាយមាស​ទី​៤​របស់​កម្ពុជា​ក្នុង​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​។​



​កីឡាការិនី​វៀតណាម Duong Thi Thanh Minh និង​កីឡាការិនី​សិង្ហ​បុរី The May Yong ដែល​ចាញ់​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ១០០-០ រៀងៗ​ខ្លួន នៅ​វគ្គ​១/៤ និង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ សុទ្ធតែ​ទទួលបាន​មេដាយ​សំរឹទ្ធ​ស្ទួន​៕



© រក្សាសិទ្ធិដោយ thmeythmey.com