អត្ថបទពាណិជ្ជកម្ម
សាន់ដារ៉ា បើកដំណើរការទីតាំងលក់ទាំង៧សាខារបស់ខ្លួន ចំរដូវកាលបុណ្យណូអែលឆ្នាំនេះ
× ក្រុមហ៊ុនសាន់ដារ៉ា គឺជាក្រុមហ៊ុននាំចូលគ្រឿងអលង្កាលំដាប់ថ្នាក់អន្តរជាតិមួយ ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នបានដំណើការ និងពង្រីកសាខារហូតដល់ទៅ៧ទីតាំង ក្នុងទីក្រុងភ្នំពេញស្របពេលនឹងរដូវកាលបុណ្យណូអែលនេះ។
ត្រឹមតែរយៈពេលមួយឆ្នាំ ក្រោយពីការបើកដំណើការជាផ្លូវការ នូវហាងលក់គ្រឿងអលង្កា PANDORA និងហាងលក់នាឡិកាដៃ BERING នៅសាខា Aeon Mall សែនសុខរួចមក ក្រុមហ៊ុនសាន់ដារ៉ា ក៏បានបញ្ចប់ជាស្ថាពរ នូវគម្រោងកែលំអហាងរបស់ខ្លួន ដែលមានទីតាំងនៅ Exchange Square ផងដែរ។
ក្រុមហ៊ុនសាន់ដារ៉ា បានចាប់ផ្តើមដំណើការដំបូង ដោយបានបើកហាងលក់គ្រឿងអលង្កាប្រណិតម៉ាក PANDORA តែមួយសាខាប៉ុណ្ណោះ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជន ក្រុមហ៊ុនក៏បានពង្រីកសាខា ៥ទីតាំងបន្ថែមទៀត ក្នុងនោះ រួមមានហាងលក់នាឡិកាដៃ BERING និងហាងលក់គ្រឿងអលង្កា PANDORA ផ្សារទំនើបអូឡាំព្យា។
កញ្ញា ប៊ុន កុលសាលីតា ដែលជាប្រធានគ្រប់គ្រងម៉ាក PANDORA និង BERING បានគូសបញ្ជាក់ថា៖«ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលទទួលបានការគាំទ្រកាន់តែច្រើនឡើង ពីសំណាក់អតិថិជន នូវការបញ្ចេញខូឡិកសិនថ្មីរបស់យើង ហើយពួកយើងបានត្រៀមរួចជាស្រេច ក្នុងការផ្តល់នូវអ្វីដែលថ្មីដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសសម្រាប់ឱកាសបុណ្យណូអែលខាងមុខនេះ ដោយយើងបានដឹងច្បាស់ថា អតិថិជនកំពុងតែមានតម្រូវការ ក្នុងការស្វែងរកកាដូសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ»។
ជាការពិតណាស់អតិថិជនយើងទាំងអស់ ប្រាកដជាមានភាពរីករាយ ព្រោះថានៅក្នុងឆ្នាំនេះដែរ PANDORA បានមានការកែទម្រង់ ជាមួយការបញ្ចេញនូវខូឡិកសិនថ្មីរបស់ខ្លួនទូទាំងពិភពលោក។ PANDORA គឺជាម៉ាកគ្រឿងអលង្ការប្រណិត លំដាប់ថ្នាក់លេខមួយក្នុងពិភពលោក ដែលបច្ចុប្បន្នមានវត្តមានជាង ១០០ប្រទេស និងមានទីតាំងលក់រហូតដល់ទៅ ២,៤០០ ហាងនៅជុំវិញពិភពលោក។
លើសពីនេះទៅទៀត នាពេលថ្មីៗនេះ ក្រុមហ៊ុនសាន់ដារ៉ា បានឈានជើងចូលប្រឡូកក្នុងវិស័យផលិតផលថែរក្សាសម្រស់ ដំណើរការផលិតផលថែរក្សាសម្ភស្ស និងកំពុងតែងសម្រិតសម្រាំងយក ផលិតផលដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីបំពេញតំម្រូវការទីផ្សារបច្ចុប្បន្ន ដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com