អត្ថបទពាណិជ្ជកម្ម
Vietjet បើកផ្លូវ​ហោះហើរ​ត្រង់​២​ខ្សែ​ជា​ផ្លូវការ ពី​ហូជីមិញ និង​ហាណូយ ទៅ ញូ​វ​ដេលី (​ឥណ្ឌា​)
09, Dec 2019 , 4:31 pm        
រូបភាព
​លោក Do Xuan Quang អនុប្រធាន​ក្រុមហ៊ុន Vietjet ប្រគល់​កម្រងផ្កា និង​ស្វា​មន៍​អ្នកដំណើរ​សម្រាប់​ការបើក​កោះ​ហើរ​ជា​លើកដំបូង​ដែល​ភ្ជាប់​ប្រទេស​វៀតណាម និង​ឥណ្ឌា​។​
​លោក Do Xuan Quang អនុប្រធាន​ក្រុមហ៊ុន Vietjet ប្រគល់​កម្រងផ្កា និង​ស្វា​មន៍​អ្នកដំណើរ​សម្រាប់​ការបើក​កោះ​ហើរ​ជា​លើកដំបូង​ដែល​ភ្ជាប់​ប្រទេស​វៀតណាម និង​ឥណ្ឌា​។​
ដោយ: ថ្មីៗ
(​ទីក្រុង​ហូជីមិញ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩)៖ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានចាប់ផ្តើម​បើកផ្លូវ​ហោះហើរ​ត្រង់​ចំនួន​២​ខ្សែ​ជា​ផ្លូវការ ពី​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ទៅកាន់​ទីក្រុង​ញូ​វ​ដេលី កាលពី​សប្តាហ៍​មុន ។ ជាមួយនឹង​ផ្លូវ​ហោះហើរ​ទាំង​២​នេះ Vietjet ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ ដែល​ភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍​ដ៏​ធំ​បំផុត​ចំនួន​២ របស់​វៀតណាម ជាមួយនឹង​រដ្ឋធានី​ដ៏​ស្រស់ស្អាត និង​មាន​លក្ខណៈពិសេស​ប្លែក​គឺ ញូ​វ​ដេលី របស់​ឥណ្ឌា​។ ក្នុងពេល​បើកសម្ពោធ​ផ្លូវ​ហោះហើរ​ទាំងនេះ អ្នកដំណើរ​ទាំងអស់ សុទ្ធសឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍​ដ៏​ស្រស់ស្អាត​ជាច្រើន ពី​ថ្នាក់ដឹកនាំ និង​បុគ្គលិក​លើ​យន្ត​របស់ Vietjet​។
 
​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​ហាណូយ​-​ញូ​វ​ដេលី នឹង​ប្រតិបត្តិ​ការហោះហើរ​ទៅ​-​មក ចំនួន​៣​ជើង ក្នុង​១​សប្តាហ៍ នៅ​រៀងរាល់ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ​តទៅ​។ ផ្លូវ​ហោះហើរ​នេះ ចេញដំណើរ​ពី​ទីក្រុង​ហាណូយ នៅ​ម៉ោង ៧:១០ យប់ និង​ទៅដល់​ទីក្រុង​ញូ​វ​ដេលី នៅ​ម៉ោង ១០:៥០ យប់​។ ការហោះហើរ​វិលត្រឡប់​មកវិញ ពី​ទីក្រុង​ញូ​វ​ដេលី ចេញដំណើរ​នៅ​ម៉ោង ១១:៥០ យប់ និង​ចុះចត​នៅ​ទីក្រុង​ហាណូយ នៅ​ម៉ោង ៥:២០ ព្រឹក (​ម៉ោង​ទាំងអស់​គឺជា​ម៉ោង​ក្នុងស្រុក​)​។ 


​លោក Do Xuan Quang អនុប្រធាន​ក្រុមហ៊ុន Vietjet ប្រគល់​កម្រងផ្កា និង​ស្វា​មន៍​អ្នកដំណើរ​សម្រាប់​ការបើក​កោះ​ហើរ​ជា​លើកដំបូង​ដែល​ភ្ជាប់​ប្រទេស​វៀតណាម និង​ឥណ្ឌា​។​
 
​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​ហូជីមិញ​-​ញូ​វ​ដេលី នឹង​ប្រតិបត្តិ​ការហោះហើរ​ទៅ​-​មក ចំនួន​៤​លើក​ក្នុង​១​សប្តាហ៍ នៅ​រៀងរាល់ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ នេះ​តទៅ​។ ការហោះហើរ ចាប់ផ្តើម​ចេញដំណើរ​ពី​ទីក្រុង​ហូជីមិញ នៅ​ម៉ោង ៧:០០ យប់ និង​ទៅដល់​ទីក្រុង​ញូ​វ​ដេលី នៅ​ម៉ោង ១០:៥០ យប់​។ ការហោះហើរ​ត្រឡប់មកវិញ​ពី​ទីក្រុង​ញូ​វ​ដេលី ចាប់ផ្តើម​នៅ​ម៉ោង ១១:៥០ យប់ និង​ទៅដល់​ទីក្រុង​ហូជីមិញ នៅ​ម៉ោង ៦:១០ ពឹ​ក (​ម៉ោង​ទាំងអស់​គឺជា​ម៉ោង​ក្នុងស្រុក​)​។ 
 
​ផ្លូវ​ហោះហើរ​ថ្មី​ទាំង​២​ខ្សែ​នេះ ផ្តល់​អត្ថប្រយោជន៍​ជាពិសេស​សម្រាប់​អ្នកដំណើរ​មកពី​ប្រទេស​កម្ពុជា ដែល​អាច​ផ្លាស់ប្តូរ​ជើងយន្តហោះ​យ៉ាង​ងាយស្រួល​ក្នុង​ទីក្រុង​ហាណូយ ឬ​ហូជីមិញ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ញូ​វ​ដេលី​។ 
 
​ក្នុងនាម​ជា​គោលដៅ​មួយ ប្រទេស​ឥណ្ឌា មាន​ភាពល្បីល្បាញ​ទៅលើ​ការ​មាន​វប្បធម៌​ចម្រុះ​ជាច្រើន សាសនា​រាប់មិនអស់ អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ដ៏​មិនគួរ​ឲ្យ​ជឿ និង​តំបន់​ទេសចរណ៍​ដ៏​ប្រណិត​ជាច្រើន​សន្ធឹកសន្ធាប់​។ ជាមួយនឹង​ទិដ្ឋភាព​ដ៏​អស្ចារ្យ និង​ទាក់ទាញ​ជាច្រើន ប្រទេស​ឥណ្ឌា ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ច្រើន​កុះករ ដោយសារ​តែមាន​កន្លែង​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ដ៏​ពិសេស​ជាច្រើន​កន្លែង​របស់ខ្លួន​។ ភ្ញៀវទេសចរ​ជាច្រើន​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា ក្នុង​គោលបំណង​ចូលរួម​ក្នុង​ធម្ម​យាត្រា​សាសនា តាមរយៈ​ការធ្វើដំណើរ​ទៅកាន់​តំបន់​ជាច្រើន ដូចជា វិហារ Bodh Gaya ដែល​គេ​ជឿថា ជា​កន្លែង​ព្រះពុទ្ធ បានទទួល​ការ​ត្រាស់ដឹង​។ 


​អ្នកដំណើរ​ទាំងអស់ ដែល​កំពុងតែ​ស្ថិត​លើ​យន្តហោះ​ក្នុងពេល​ហោះហើរ​ជា​លើកដំបូង​ដែល​ភ្ជាប់​ទីក្រុង​ហាណូយ និង​ហូជីមិញ ជាមួយនឹង​ទីក្រុង​ញូ​វ​ដេលី ទទួលបាន​កាដូ​ដ៏​ស្រស់ស្អាត​ជាច្រើន​ពី Vietjet នៅលើ​យន្តហោះ​។ 
 
​ជាមួយគ្នានេះ ប្រទេស​វៀតណាម ក៏មាន​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ដែល​ស្ថិតក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ និង​តំបន់ឆ្នេរ​ដ៏​ស្រស់ស្អាត​ជាច្រើន​កន្លែង​ផងដែរ ដែល​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ឥណ្ឌា​។ រដ្ឋធានី​ហាណូយ គឺជា​ទីក្រុង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ ប្រជុំ​ដោយ​វប្បធម៌​ដ៏​សម្បូរបែប និង​បរិយាកាស​ដ៏​ពិសេស​ប្លែក​ពី​គេ​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ទេសចរណ៍​ធំជាងគេ​បំផុត​របស់​ប្រទេស​វៀតណាម ទីក្រុង​ហូជីមិញ ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​ប្រណិត​មួយ​ផងដែរ និង​ទីក្រុង​មួយ ដែល​ភ្ញៀវ​ទេសចរណ៍​នឹង​រកឃើញ​ពី​សម្រស់​ដ៏​ស្រស់ស្អាត ក៏ដូចជា​ភាពរស់រវើក និង​ពោរពេញ​ដោយ​ថាមពល​របស់​ទីក្រុង​នេះ​។ 
 
​សំបុត្រ​ទាំងអស់​អាច​រក​ជាវ​បាន​តាមរយៈ​បណ្តាញ​ទាំងអស់​របស់ Vietjet តាមរយៈ​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» នៅលើ​បណ្តាញ​សង្គម Facebook តាមរយៈ www.facebook.com/vietjetcambodia (​ដោយ​គ្រាន់តែ​ចុច​ត្រង់​ប្រអប់ «Booking»)​។ ក្រៅពីនេះ អតិថិជន​ក៏​អាច​កក់​សំបុត្រ​ហោះហើរ​តាមរយៈ​លេខ​ទូរ​សព្ទ +8419001886 និង​ភ្នាក់ងារ​ផ្លូវការ​/​ការិយាល័យ​លក់​សំបុត្រ​របស់ Vietjet​។ ការទូទាត់​ផ្សេងៗ អាចធ្វើ​ឡើង​យ៉ាង​ងាយស្រួល​ជាមួយនឹង Visa/ MasterCard/ AMEX/ JCB/ KCP/UnionPay​។ 


អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​ឥណ្ឌា លោក Pham Sanh Chau ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ប្រពៃណី ចូលរួម​ពិធី​សម្ពោធ​ការហោះហើរ​ជា​លើកដំបូង​របស់ Vietjet ពី​ទីក្រុង​ញូ​វ​ដេលី ទៅកាន់​ទីក្រុង​ហាណូយ និង​ហូជីមិញ​។ 
 
​នាឱកាស​នេះ​ផងដែរ អ្នកដំណើរ​ទាំងអស់​ក៏​អាច​ស្វែងរក​សំបុត្រ​ក្នុង​ប្រ​មូ​សិន​រាប់លាន​សន្លឹក ដែលមាន​តម្លៃ​ត្រឹមតែ ០ (​សូន្យ​) ដុល្លារ​អាមេរិក​ប៉ុណ្ណោះ សម្រាប់​រាល់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់​របស់ Vietjet នៅ​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១០ ដល់ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ អំឡុងពេល​ម៉ោង​មាស ពោលគឺ​ចន្លោះ​ម៉ោង ១២:០០ ថ្ងៃត្រង់ និង​ម៉ោង ២:០០ រសៀល (GMT+7) ខណៈដែល​ពេលវេលា​នៃ​ការហោះហើរ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ ដល់ទី​២៤ ខែតុលា ឆ្នាំ​២០២០​។ ស្របពេល​ជាមួយគ្នានេះ កម្មវិធី​ប្រ​មូ​សិន​ដ៏​ធំ​បំផុត​ដែលមាន​ឈ្មោះថា «​ហោះហើរ​ទូទាំង​អាស៊ី និង​ស្វែងរក​ឱកាស​ឈ្នះ​យន្តហោះ​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​១​គីឡូក្រាម​» នៅតែ​បន្ត​ផ្តល់​ឲ្យ​នៅលើ​គេហទំព័រ flyforlove.vietjetair.com រួម​ជាមួយនឹង​រង្វាន់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​រាប់ពាន់​រង្វាន់​។ 
 
​ជាមួយនឹង​ការផ្តល់ជូន​តម្លៃ​ដ៏​សម​ហេតុផល និង​កម្មវិធី​ប្រ​មូ​សិន​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បង្កើត​បទពិសោធ​ហោះហើរ​ប្រកបដោយ​ការចងចាំ​សម្រាប់​អ្នកដំណើរ នៅលើ​យន្តហោះ​ថ្មី ជាមួយនឹង​កៅអីអង្គុយ​ប្រកបដោយ​ផាសុខភាព ជម្រើស​នៃ​មុខម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់ និង​ក្តៅៗ​ចំនួន​៩​មុខ ដែល​បម្រើ​ជូន​ដោយ​បុគ្គលិក​ស្រស់ស្អាត និង​រួសរាយ​រាក់ទាក់ ហើយក៏​មានការ​ផ្តល់ជូន​សេវា​បន្ថែម​ដ៏​ទំនើប​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន​ទៀតផង​ដែរ​៕ 


​អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​ឥណ្ឌា លោក Pham Sanh Chau ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ប្រពៃណី ចូលរួម​ពិធី​សម្ពោធ​ការហោះហើរ​ជា​លើកដំបូង​របស់ Vietjet ពី​ទីក្រុង​ញូ​វ​ដេលី ទៅកាន់​ទីក្រុង​ហាណូយ និង​ហូជីមិញ​។ 
 
(*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យជាតិ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com