ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា បង្កើត​កម្មវិធី​បរិច្ចាគ​ឈាមក្រោម​ប្រធានបទ​«​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់ និង​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង
09, Dec 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន មើ​ស៊ី​ឌី​ស​-​បិ​នស៍ ស្តារ អូ​តូ ខេ​ម​បូ​ឌា និង​ដៃគូ​សារព័ត៌មាន​ផ្លូវការ​រួមមាន​សារព័ត៌​អេឡិចត្រូនិក​ថ្មីៗ ហ្វ្រេស​ញូ ក៏ដូចជា​វិទ្យុ​ប្រជាជន​ដើម្បី​ប្រជាជន​91​មេ​ហ្គា​ហឺត ព្រមទាំង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​និង​សមាគមន៍​អ្នកផ្តល់​ឈាម​កម្ពុជា​ទាំងអស់ បាន​សហការគ្នា​បង្កើត​កម្មវិធី​បរិច្ចាគ​ឈាម​សប្បុរសធម៌ ដើម្បី​រួមចំណែក​សង្គ្រោះ​ជីវិត​មនុស្ស​។ កម្មវិធី​កម្មវិធី​បរិច្ចាគ​ឈាម​សប្បុរសធម៌ នឹង​ប្រព្រឹត្ត​ធ្វើឡើង ក្រោម​ប្រធានបទ​«​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់ និង​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង​»​។​
 
​កម្មវិធី​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល នៅក្នុង​អគារ​តាំង​បង្ហាញ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ផ្លូវ​៦០​ម៉ែត្រ​តែម្តង​។​
 
​អ្នកបរិច្ចាគឈាម​រួមមាន​ថ្នាក់ដឹកនាំ​-​បុគ្គលិក​ក្រុមហ៊ុន ស្តារ អូ​តូ អ្នកសារព័ត៌មាន អតិថិជន មើ​ស៊ី​ឌី​ស​-​បិ​នស៍ សមាជិក​នៃ​សមាគមន៍​នានា និង​ប្រជាពលរដ្ឋ​ទូទៅ​។ សប្បុរសជន​ស្ម័គ្រចិត្ត​ទាំងអស់ អាច​ចូលរួម​បរិច្ចាគ​ឈាម​បាន​ដោយ​សេរី ដោយ​គ្រាន់តែ​មក​ចុះឈ្មោះ​ជាមួយ ក្រុមហ៊ុន ស្តារ អូ​តូ ឬ​ចុះឈ្មោះ​ជាមួយ​សមាគមន៍​អ្នកផ្តល់​ឈាម​កម្ពុជា ឬក៏​អញ្ជើញ​មក​ដោយផ្ទាល់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្រុមហ៊ុន ស្តារ អូ​តូ ដែលមាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​វិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
 
​ថ្ងៃនេះ​គេ​ត្រូវការ​ឈាម​ពី​យើង ឬ​ពី​អ្នក​ដទៃទៀត​។ ថ្ងៃក្រោយ​មិន​ប្រាកដថា យើង​ខ្លួនឯង ឬ​សាច់ញាតិ​របស់​យើង មិនត្រូវ​ការ​ឈាម​ពី​អ្នកដទៃ​នោះទេ​។ ដូច្នេះ​សូម​ចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់គ្នា ដើម្បី​យើងទាំងអស់គ្នា និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​នៅ​កម្ពុជា​។​
 
​ជាថ្មី​ម្តងទៀត ក្រុមហ៊ុន ស្តារ អូ​តូ សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ទាំងអស់ និង​ប្រជាជន​គ្រប់​ជាតិ​សាសន៍​ទាំងអស់ សូម​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជាមួយ Mercedes-Benz ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះ​ការផ្តល់​ឈាម គឺជា​ការផ្តល់​នូវ​ក្តី​ស្រឡាញ់​ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​ថែមទាំង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ដោយ​គ្មាន​ការរើសអើង​ថែមទៀត​ផង​។ គ្រប់​ដំណក់ឈាម​របស់លោក​អ្នក សង្គ្រោះ​ជីវិត​មនុស្ស​បាន​មួយ​នាក់ ឬ​ច្រើន​នាក់​។ ដំណក់ឈាម ដំណក់​ជីវិត​!​។​
 
​ប្រការ​ត្រូវ​ដឹង​មុនពេល​បរិច្ចាគ​ឈាម​៖
 
១. គេង​ឲ្យ​បាន​៤​ម៉ោង​យ៉ាងតិច​។​
២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។​
៣. ញ៉ាំ​អាហារ​ធម្មតា​។​
៤. កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​។​
៥. មិនត្រូវ​ញ៉ាំ​ថ្នាំពេទ្យ​ជាពិសេស​ថ្នាំ​អាស្ពីរីន​(Aspirin)​។ 
 
​ប្រការ​ត្រូវ​ដឹង​ក្រោយពេល​បរិច្ចាគ​ឈាម​រួច​៖
 
១. ត្រូវ​គេង​ឲ្យ​បាន​៤​ម៉ោង​យ៉ាងតិច (​ពេលយប់​)​។ 
២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។​
៣. ញ៉ាំ​អាហារ​ធម្មតា​។​
៤. កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​។​

​អត្ថប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម​៖
 
១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​នានា​។​
២.​កាត់បន្ថយ​កំហាប់​ឈាម និង​ការ​លើស​ជាតិ​ដែក ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ថ្លើម និង​លំពែង​។​
៣. ជួយ​ឲ្យ​ប្រសើរឡើង នូវ​សុខភាព​បេះដូង និង​បន្ថយ​ការឡើង​ទម្ងន់​។​
៤. ជំរុញ​ការបង្កើត​គ្រាប់​ឈាម​ថ្មី​។​
៥.​ទទួលបាន​ការពិនិត្យ​សុខភាព​មុន​បរិច្ចាគ​ឈាម​។​
៦. រីករាយ​ក្នុង​ការផ្តល់​អំណោយ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។ 
 
​ធ្វើ​រឿង​ល្អៗ​ក្នុង​ជីវិត​ជូន​ដល់​សង្គម និង​ខ្លួនឯង​ណា​! កុំ​ភ្លេច​ជួបគ្នា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្រុមហ៊ុន ស្តារ អូ​តូ​។ មានការ​ផ្តល់ជូន​កាដូ​អនុស្សាវរីយ៍ អាហារសម្រន់ និង​ភេសជ្ជៈ​សម្រាប់​ទទួលទាន​ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃ​បរិច្ចាគ​ឈាម​នោះ​ផងដែរ​។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​សូម​ទំនាក់​លេខ ០១៧ ២៣១ ៤៨៨៕

© រក្សាសិទ្ធិដោយ thmeythmey.com