រថយន្ត
អន្តរជាតិ
លោក Elon Musk ត្រូវគេប្រទះឃើញបើករថយន្ត Cybertruck នៅ Los Angeles
× សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Mush ត្រូវបានគេប្រទះឃើញ បើកបររថយន្ត Cybertruck ក្នុងទីក្រុង Los Angeles នៃរដ្ឋ កាលីហ្វ័រនីញ៉ា ។ គេ ជឿជាក់ថា នេះគឺជារថយន្តគំរូដើមដូចគ្នា ដែលលោក Musk បានដាក់បង្ហាញទៅកាន់ពិភពលោក កាលពីចុងខែ វិច្ឆិកា កន្លងទៅ។
រូបភាព និងវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គមក្នុងសប្តាហ៍នេះ បានបង្ហាញថា លោក Muskត្រូវបានគេប្រទះឃើញកំពុងបើកបររថយន្ត Tesla Cybertruck ហើយបានចូលទៅបរិភោគអាហារនៅក្នុងភោគជនីយដ្ឋានមួយឈ្មោះ Nobu នៅក្រុង LA ។
សាក្សីម្នាក់ បានអះអាងថា ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Tesla លោក Franz von Holzhausen ក៏ត្រូវបានប្រទះឃើញនៅក្នុងហាងអាហារនោះផងដែរ។ ជាធម្មតា លោក Musk រៀងរាល់ថ្ងៃ បើកបររថយន្ត ម៉ូឌែល S ។ កាលពីដើមឆ្នាំ២០១៩នេះ លោកនាយកប្រតិបត្តិរូបនេះ ធ្លាប់បានអះអាងថា រថយន្ត Cybertruck គឺជាផលិតផលសំណព្វចិត្តរបស់លោក ដែលជិតមកដល់ពីក្រុមហ៊ុន Tesla ។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងដែលសាធារណជនបានឃើញជាក់ស្តែងនូវរថយន្តដែលមានការរចនាបែបអនាគត ហើយវាក៏ជារថយន្តអគ្គិសនីទៀតផង។ ជាមួយទ្រង់ទ្រាយប្លែកដាច់គេ រថយន្ត Cybertruck មានប្រវែង៥,៨៨ម៉ែត្រ និងមាន៦កៅអី ។ រថយន្តនេះ ត្រូវបានដាក់ឲ្យបញ្ជាទិញជាមុន ក្នុងតម្លៃចន្លោះពី ៣៩ ៩៩០ ដល់ ៦៩ ៩៩០ ដុល្លារ ៕
Tag:
Elon Musk
Cybertruck
រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com