ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ នឹងកាត់ក្តីលោក កឹម សុខា នៅថ្ងៃ១៥មករា ២០២០
09, Dec 2019 , 5:18 pm        
រូបភាព
សាលាដំបូងរាជធានីភ្នំពេញ បានកំណត់កាលបរិច្ឆេទបើកសវនាការ ជំនុំជម្រះអង្គសេចក្តីលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃ១៥ ខែមករា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលចេញនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។



ការជំនុំជម្រះលើអង្គសេចក្តី គឺដើម្បីសម្រេចថា លោក កឹម សុខា មានទោសដូចការចោទប្រកាន់ ឬក៏គ្មានទោស។ លោក ត្រូវចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថា លោក បានសមគំនិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។​ បទចោទនេះ ស្ថិតក្នុងអំពើក្បត់ជាតិ។ 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com