ជាតិ
ពិនិត្យ៧ទីតាំង កាំកុងត្រូលរកឃើញ៥ទីតាំង លក់ប្រេងមិនត្រឹមត្រូវ ក្នុងស្រុកមុខកំពូល រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
× ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលបានរកឃើញស្ថាននីយ/ដេប៉ូ ចំនួនក៥កន្លែង លក់ប្រេងឥន្ធនៈ មិនត្រឹមត្រូវ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីកាំកុងត្រូលបានប្រើរថយន្តពិសោធន៍ចល័ត នៅថ្ងៃទី៩ខែធ្នូ ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូ ចែកចាយប្រេងឥន្ធនៈចំនួន៧ទីតាំង ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើញយស្ថានីយ/ដេប៉ូចំនួន៥ទីតាំង កំពុងធ្វើអាជីវកម្មមិនត្រឹមត្រូវ ដោយក្នុងនោះ ៤ទីតាំង លក់មិនគ្រប់លីត្រ និង១ទីតាំងទៀត ខុសទាំងបរិមាណ និងគុណភាព។
រីឯចំណាត់ការចំពោះអាជីវកម្មប្រព្រឹត្តខុសទាំងនេះ ត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យដឹងដូច្នេះថា៖«ដោយសារនេះជាការរកឃើញលើកទី ១ មន្ត្រីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវ ភាពមិនអនុលោមខាងលើ ។ បើមន្ត្រីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»៕
Tag:
ប្រេងឥន្ធនៈ
មុខកំពូល
កាំកុងត្រូល
© រក្សាសិទ្ធិដោយ thmeythmey.com