ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ចូលរួម​បរិច្ចាគ​ឈាម សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង ជាមួយ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា
10, Dec 2019 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា និង​ដៃគូ​សារព័ត៌មាន​ផ្លូវការ​រួមមាន​សារព័ត៌​អេឡិចត្រូនិក​ថ្មីៗ ហ្វ្រេស​ញ៉ូ​វ និង​វិទ្យុ​ប្រជាជន​ដើម្បី​ប្រជាជន 91​មេ​ហ្គា​ហឺត មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​សមាគមន៍​អ្នកផ្តល់​ឈាម​កម្ពុជា​ទាំងអស់ បាន​សហការគ្នា​បង្កើត​កម្មវិធី​បរិច្ចាគ​ឈាម​សប្បុរសធម៌ ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់ និង​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង​»​។
 
​កម្មវិធី​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល នៅក្នុង​អគារ​តាំង​បង្ហាញ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ដែល​ស្ថិត​បណ្តោយ​វិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សប្បុរសជន​អាច​ចូលរួម​បរិច្ចាគ​ឈាម​ជាមួយ​បាន ដោយ​គ្រាន់តែ​អញ្ជើញ​មក​ចុះឈ្មោះ​ជាមួយ ក្រុមហ៊ុន ស្តារ អូ​តូ ឬ​ចុះឈ្មោះ​ជាមួយ​សមាគមន៍​អ្នកផ្តល់​ឈាម​កម្ពុជា ឬក៏​អញ្ជើញ​មក​ក្រុមហ៊ុន ស្តារ អូ​តូ ដោយផ្ទាល់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩​។​
 
​ជាថ្មី​ម្តងទៀត ក្រុមហ៊ុន ស្តារ អូ​តូ សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ទាំងអស់ និង​ប្រជាជន​គ្រប់​ជាតិ​សាសន៍ សូម​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជាមួយ Mercedes-Benz ឲ្យ​បាន​ច្រើន ព្រោះ​ការផ្តល់​ឈាម គឺជា​ការផ្តល់​នូវ​ក្តី​ស្រឡាញ់​ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​ថែមទាំង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ដោយ​គ្មាន​ការរើសអើង​ថែមទៀត​ផង​។ គ្រប់​ដំណក់ឈាម​របស់លោក​អ្នក សង្គ្រោះ​ជីវិត​មនុស្ស​បាន​មួយ​នាក់ ឬ​ច្រើន​នាក់​។ ដំណក់ឈាម ដំណក់​ជីវិត​!​។​
 
​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង​ជាមួយ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​ទាំងអស់គ្នា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩​។ អ្នកចូលរួម​បរិច្ចាគ​ឈាម ក៏​នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍ អាហារសម្រន់ និង​ភេសជ្ជៈ​សម្រាប់​ទទួលទាន​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​សូម​ទំនាក់​លេខ ០១៧ ២៣១ ៤៨៨៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com