ពីនេះ ពីនោះ
«សំឡេង» មិនមែន«សំលេង»ឬ«សម្លេង»ទេ
× រហូតមកដល់សព្វថ្ងៃនេះ ពាក្យទាំងនេះ នៅតែមានអ្នកប្រើមិនទាន់ត្រឹមត្រូវនៅឡើយទេ។ តាមការបញ្ជាក់ពីវចនានុក្រមសម្តេច ជួន ណាត ពាក្យ«សំឡេង»តែមួយគត់ដែលជាពាក្យត្រឹមត្រូវ ហើយពលរដ្ឋគួរតែអនុវត្តប្រើពាក្យនេះឲ្យបានខ្ជាប់ខ្ជួន។
មិនមែនមានតែពាក្យ «សំឡេង» តែមួយប៉ុណ្ណោះនោះទេដែលពលរដ្ឋប្រើខុស សូម្បីពាក្យដទៃទៀតក៏ពលរដ្ឋប្រើមិនទាន់ឯកភាពគ្នានៅឡើយទេ។
ពាក្យទាំងនោះមានដូចជា សំលាញ់ ឬសំឡាញ់, កំសាន្ត,កម្លោះ, កំពស់,កំរិត,តំរូវ, ចរិក ឬចរិត,ចំការ,ចំរើន, ចំនុច,ចំងាយ, ជ័យជំនះ។ ពាក្យដែលត្រូវ គឺសរសេរជា សម្លាញ់, កម្សាន្ត,កំលោះ, កម្ពស់,កម្រិត,តម្រូវ, ចរិត, ចម្ការ,ចម្រើន,ចំណុច,ចម្ងាយ, ជ័យជម្នះ អ៊ីចេះវិញទើបត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com