អត្ថបទពាណិជ្ជកម្ម
កប់​ហ្មង​! ម៉ូ​ឌែ​ល S1 Pro ទទួលបាន​ការគាំទ្រ​ខ្លាំង លើសពី​ការគិត​ទុក​ទៅទៀត​
10, Dec 2019 , 4:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​បាន​បើក​ការ Pre-order រហូតមកដល់​ពេលនេះ ចំពោះ​ស្មា​ត​ហ្វូ​ន vivo S1Pro គឺ​ទទួលបាន​ការគាំទ្រ​ខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​នៅ​កម្ពុជា ដោយ​គិត​ត្រឹម​ថ្ងៃនេះ គឺមាន​ការលក់​រហូត​ដល់​អស់ពី​ស្តុក បាត់ទៅហើយ​។ នេះ​បញ្ជាក់ ថា​ស្មា​ត​ហ្វូ​ន S1Pro គឺ​ពិតជា​អាច​ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​ខ្លាំង​មែនទែន ទាំង​សមត្ថភាព រូបរាង ក៏ដូចជា​តម្លៃ​សមរម្យ​ត្រឹមតែ $299​។​
 
​ស្មា​ត​ហ្វូ​ន vivo S1Pro ស្មា​ត​ហ្វូ​ន​ដែលមាន​ភ្ជាប់​មកជា​មួយ​នឹង​រូបរាង​ទាន់សម័យ ថាមពល​ថ្ម​ធំ 4500mAh បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ Dual-Engine Fast charging  មាន​ប្រព័ន្ធ​ស្កេ​ន​ក្រយៅដៃ​ក្រោយ​អេក្រង់​។ សម្រាប់​ផ្នែក​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន S1Pro វិញ ចំពោះ​កាមេរ៉ា​ខាងមុខ​មាន​ទំហំ 32MP ដែរ​អាចធ្វើ​ការថតរូប Selfie ខ្លួនឯងបាន​យ៉ាង​ស្រស់ស្អាត និង​មាន​ទំនុកចិត្ត​។​


 
​ចំណែកឯ កាមេរ៉ា​ក្រោយ AI ចំនួន 4 គ្រាប់​រចនាបទ​បែប​គ្រាប់ពេជ្រ ដែល​គ្រាប់​ទី 1 មាន​កាមេរ៉ា​គោល​ទំហំ​ធំ​ដល់​ទៅ 48MP យើង​អាច​ផ្តិត​យក​នូវ​រូបភាព​បាន​ច្បាស់ សាច់​រូបភាព​ម៉ត់​ល្អ ជាមួយនឹង​កម្រិត​រូបភាព​បាន​កាន់តែ​ប្រសើរ ស្រស់ស្អាត​បែប​ធម្មជាតិ​។ គ្រាប់​ទី 2 កាមេរ៉ា 8MP wide-Angle ដែល​យើង​អាច​ផ្តិត​យក​រូបភាព បាន​ទៅដល់ 120 ដឺ​ក្រេ​។​គ្រាប់​ទី 3 ទំហំ 2MP Super Macro យើង​អាច​ផ្តិត​យក​រូបភាព ដោយ​ប្រើ​គំលាត​ពី​វត្ថុ​ដែល​យើង​ចាប់យក 4CM នោះ​យើង​នឹង​ឃើញ​ពី​គុណភាព​នៃ​រូប ដែល​វា​អាច​ចាប់យក​ភាព​ល្អិត នៃ​រូបភាព​បាន​យ៉ាងច្បាស់​។ មួយ​គ្រាប់​ចុងក្រោយ មាន 2MP ដែលជា​លែ​ន​ជំនួយ​នៃ​ការថតរូប​បែប​ព្រាល​។​
 
​ចំពោះ​ស្មា​ត​ហ្វូ​ន vivo S1Pro នេះ​បាន​រចនា​ឡើង ដោយ​ការបង្ហាញ​ចេញមក​ជាមួយ​ជម្រើស​ថ្មី 2 ពណ៌ ៖ គឺ​ពណ៌​ខ្មៅ Knight Black និង​ពណ៍​បែប​គជ់ខ្យង Fancy Sky​។ មាន Ram 8GB និង Rom 128GB ដែល​ងាយស្រួល​ក្នុងការ​រក្សាទុក​នូវ វីដេអូ តន្ត្រី និង​រូបភាព​ថែម​ទៀតផង​។ ហើយ​វា​បាន​ភ្ជាប់​ជាមួយនឹង​អេក្រង់​ពេញ​គែម Super Amolad Ultra All Screen មាន​ទំហំ 6.38 inch FHD+ ដំណើរការ​ដោយ android 9 និង​ស្បែក Interface ប្រភេទ Funtouch OS 9.2 ដែល​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន vivo S1 Pro   នេះ​គឺ​អស្ចារ្យ​បំផុត​ក្នុងការ​ប្រើប្រាស់ នៅពេលដែល​ទស្សនា​ទៅលើ​វីដេអូ ឬ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការបន្ថែម​សម្រាប់​អិ​ថិ​ជន ដែលជា​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ Page ផ្លូវការ​របស់​ក្រុមហ៊ុន vivo Cambodia ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់លាក់​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com