កីឡាជាតិ
ជាតិ
បេះដូង​អ្នកគាំទ្រ​! ក្រុម U22 ជាពិសេស កែវ សុខ​ផេង ទទួលបាន​សារ​លើកទឹកចិត្ត​ពេញ​ហ្វេ​ស​ប៊ុ​ក
10, Dec 2019 , 5:43 pm        
រូបភាព
លោក Felix Dalmas និង​ឈូក ពិសិដ្ឋ នាំគ្នាទៅលើកទឹក​ចិត្ត កែវ សុខផេង
លោក Felix Dalmas និង​ឈូក ពិសិដ្ឋ នាំគ្នាទៅលើកទឹក​ចិត្ត កែវ សុខផេង
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា បាន​ឈានដល់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ប៉ុន្តែ​ខក​ឱកាស​ក្នុងការ​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ចាញ់ ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​។ លទ្ធផល ៩០​នាទី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ប៉ុ​ន្តេ​មី​យ៉ាន់​ម៉ា​ក្លាយជា​ម្ចាស់​មេដាយ​សំរឹទ្ធ ក្រោយ​ទាត់​ប៉េ​ណា​ល់​ទី​ឈ្នះ ៥-៤​។​





«​កំហុស​គ្រប់យ៉ាង​មកពី​រូបខ្ញុំ​»​។ កែវ សុខ​ផេង បាន​បង្ហោះ​សារ​ភ្លាមៗ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ក្រោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ចុងក្រោយ​មិនបាន​សម្រេច​។ ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ ហើយ ដែល​បាន​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​យ៉ាង​ល្អ តាម​ស្មើ ២-២ លើ​មី​យ៉ាន់​ម៉ា​។​

​ជាមួយគ្នានេះ កែវ សុខ​ផេង ទទួលបាន​សារ​លើកទឹកចិត្ត​ជាច្រើន​ពី​សំណាក់​ក្រុម​អ្នក​គា​ទ្រ​។ សារព័ត៌មាន ThmeyThmey សូម​លើក​យកសារ​មួយចំនួន​មក​ចុះផ្សាយ​ដូចខាងក្រោម​៖











© រក្សាសិទ្ធិដោយ thmeythmey.com