អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (SGMC) ផ្ដល់ជូន​អំណោយ​ដល់​សុខភាព​ដល់​អតិថិជន ដើម្បី​លើកកម្ពស់​សុខុមាលភាព​សម្រាប់​ឆ្នាំ​ថ្មី​
11, Dec 2019 , 5:11 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩៖ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (SGMC) បានប្រកាស​អំពី​កម្មវិធី​ប្រ​ម៉ូ​សិន​ជា​បន្តបន្ទាប់ ដែល​បានដាក់​ដំណើរការ នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៩​។ កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ស្របទៅតាម​គោលដៅ​របស់ SGMC ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឈានមុខ​គេ ក្នុងការ​ផ្ដល់នូវ​សេវាកម្ម​វេជ្ជសាស្ត្រ​ប្រកបដោយ​សុខុមាលភាព​។

កម្មវិធី​ប្រ​ម៉ូ​សិន​ចុងឆ្នាំ​ពិសេស​នេះ ត្រូវបាន​ផ្ដល់ជូន​សម្រាប់​សេវាកម្ម​វេជ្ជសាស្ត្រ និង​ថែទាំ​សុខភាព​ពិសេស​មួយចំនួន ដែល​សេវាកម្ម​ទាំងនេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​បំពេញតម្រូវការ​របស់​អ្នកជំងឺ និង​អតិថិជន ដែល​ស្វែងរក​សេវា​ថែទាំ​សុខភាព​សម្រាប់​ឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ ព្រមទាំង​ផ្ដល់​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សារសំខាន់ និង​គុណ​តម្លៃ នៃ​ការព្យាបាល​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រមទាំង​ដើម្បី​លើកកម្ពស់​ទម្លាប់​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​
 
​ដើម្បី​លើកកម្ពស់​សុខភាព និង​សុខុមាលភាព ក្នុង​រដូវ​កាល​នេះ SGMC មាន​ក្ដី​សោមនស្ស​សូម​ប្រកាស​ពន្យារ​កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេសៗ សម្រាប់​ឱកាស​ឆ្នាំ​ថ្មី​នេះ ទៅលើ​សេវា​ថែទាំ​វេជ្ជសាស្ត្រ និង​សេវាកម្ម​ព្យាបាល​ដែល​រួមមាន​ដូចជា ការពិនិត្យ​រក​មហារីក​សុដន់  ការព្យាបាល​ដោយ​ប្រើ​កំ​អែ​ភ្នំភ្លើង ការពិនិត្យ​សុខភាព និង​ការពិគ្រោះ​ជំងឺ​ជាមួយនឹង​វេជ្ជបណ្ឌិត​។​


 
​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី​១៖ ការពិនិត្យ​រក​មហារីក​សុដន់​

​កាដូ​សុខភាព​ដ៏​ពិសេស សម្រាប់​អ្នក និង​មនុស្ស​ជាទី​ស្រលាញ់ ដោយ​ចំណាយ​ត្រឹមតែ 99 ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ (​តម្លៃ​ដើម​១៥០​ដុល្លារ​សហរដ្ឋអាមេរិក​) រហូតដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១០ អ្នកជំងឺ​អាច​ណាត់ជួប ដើម្បី​ទទួល​បានការ​ពិនិត្យមើល​មហារីក​សុដន់ រួម​ជាមួយនឹង​ការឆ្លុះ​អេកូ​សុដន់ ដើម្បី​រកឃើញ​ជំងឺមហារីក​ឲ្យ​បាន​ទាន់ពេលវេលា​។​
 
​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី​២៖ ការពិនិត្យ​សុខភាព​
 
​ការការពារ គឺជា​គោលការណ៍​ដ៏​មុតមាំ​របស់ SGMC ដូចនេះ​យើងខ្ញុំ នឹង​ផ្ដល់នូវ​ការបញ្ចុះ​តម្លៃ 10% ចំពោះ​កញ្ចប់​សេវាកម្ម​ពិនិត្យ​សុខភាព សម្រាប់​បុរស និង​នារី​។ ដោយមាន​ការពិនិត្យ​សុខភាព​ច្រើន​ប្រភេទ ចាប់ពី​ការពិនិត្យ​ទូទៅ ដល់​ការពិនិត្យ​ទូលំទូលាយ​។ សេវាកម្ម​ពិនិត្យ​សុខភាព​របស់ SGMC ផ្ដល់ឱ្យ​អ្នកជំងឺ នូវ​ការវាយតម្លៃ​ស្ថានភាព​សុខភាព​គ្រប់​ជ្រុងជ្រោយ កំណត់​ពី​ហានិភ័យ​វេជ្ជសាស្ត្រ និង​សុខភាព​នៅ​គ្រប់​សរីរាង្គ និង​របៀប​ព្យាបាល និង​ដោះស្រាយ​ហានិភ័យ មុននឹង​អាការ​ទាំងនេះ ក្លាយជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។​
 
​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី​៣៖ ការព្យាបាល​ដោយ​ប្រើ​កំ​អែ​ភ្នំភ្លើង (Holistic Wellness)
 
SGMC នឹង​ផ្ដល់នូវ​សេវាកម្ម​ថ្មី​ដែលមាន​តែមួយគត់​នៅ​ប្រទេស​កម្ពុជា នោះ​គឺ​ការព្យាបាល​ដោយ​ដេក​កប់​ដោយ​កំ​អែ​ខ្សាច់​ភ្នំភ្លើង ជាមួយនឹង​ការបញ្ចុះ​តម្លៃ នៅសល់​ត្រឹមតែ USD60 ដុល្លារ​តែប៉ុណ្ណោះ​។ អំណោយ​ចុងឆ្នាំ​ដ៏​ពិសេស​សម្រាប់​គ្រួសារ និង​មិត្ត​ភ័ក្ត្រ​នេះ កំពុង​បន្ត​រហូតដល់​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០២០ គឺ​ការ​បញ្ចុះតម្លៃ ដល់​ទៅ ៦០% (​តម្លៃ​ដើម ១៥០ ដុល្លារ​)​។​
 
SGMC​បាន​បង្កើតជា​បទពិសោធ​ន៍​បែប Ibuski Onsen បែប​ប្រពៃណី​របស់​ជប៉ុន ដោយ​ប្រើ​វិស្វកម្ម​ទំនើបៗ ជាមួយ​រ៉ែ​រ៉ែ​ភ្នំភ្លើង ដែលមាន​រ៉ែ​មាស រ៉ែ​អាល់​កា​ឡាំង​ខ្ពស់ ដែល​អាចជួយ    បណ្តេញ​ជាតិពុល និង​ប្រឆាំងនឹង​ការ​រលាក​នាំមក នូវ​ឥទ្ធិពល​វិជ្ជមាន​ជាច្រើន​ដល់​រាងកាយ​។ ការព្យាបាល​ដោយ​ការ​កំ​អែ​ភ្នំភ្លើង នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ជួយ​សម្រាល​ការឈឺ​សាច់ដុំ និង​រលាក និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​។ ចំណែកឯ​អាល់​កា​ឡាំង​នៃ​ខ្សាច់​កំ​អែ​ភ្នំភ្លើង សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ​ធ្វើ ឱ្យមាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​ខ្ពស់​។​


 
​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី ៤៖ កាត​អ៊ី​អន (AEON Card)

​អ្នក​កាន់​ប័ណ្ណឥណទាន​អ៊ី​អន​ទាំងអស់ ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ មាន​សិទ្ធិ​ទទួលបាន​ការពិគ្រោះ​យោបល់​ផ្នែក​វេជ្ជសាស្ត្រ ១០% និង​បញ្ចុះតម្លៃ ១៥% លើ​កញ្ចប់​ពិនិត្យ​សុខភាព​ទាំង​បុរស និង​ស្ត្រី​។​
 
​លោក Anthony Tan អគ្គនាយក​ប្រចាំ DrMap កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ចាប់តាំងពី​ពេល​បើក​ដំណើរការ​មក យើង​ពិត​ជាមាន​កិត្តិយស ក្នុង​ការបម្រើ​សេវាកម្ម​ជូន​អតិថិជន​របស់​យើង និង​ជួយ​ពួកគាត់ ឱ្យ​ទទួលបាន​សុខុមាលភាព​ក្នុង​ជីវិត​ប្រសើរ​បំផុត​»​។ លោក Tan បាន​បន្តទៀតថា​៖«​យើងទាំងអស់គ្នា​នៅ SGMC មើលឃើញថា សេវាកម្ម​របស់​យើង គឺជា​មធ្យោបាយ​មួយ ដើម្បី​កសាង​ប្រទេស​កម្ពុជា ឱ្យមាន​សុខភាព​ល្អ​។ តាមរយៈ​ការផ្សព្វផ្សាយ​អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន​សុខភាព និង​សុខុមាលភាព នៅ​ចុង​ឆ្នាំនេះ SGMC សង្ឃឹមថា នឹង​លើកទឹកចិត្ត​បន្ថែមទៀត នូវ​អាកប្បកិរិយា​សកម្ម ក្នុងចំណោម​សហគមន៍ ដែល​ទទួលបន្ទុក​សុខ​ភាព និង​សុខុមាលភាព​របស់​ពួកគាត់​»​។  
 
SGMC ប្ដេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង ក្នុង​ការកសាង​ទិសដៅ​ការថែទាំ​សុខភាព ប្រកបដោយ​សុខុមាលភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដំបូង​គេ​បង្អស់ និង​ល្អ​វិសេសវិសាល​បំផុត សម្រាប់​ប្រទេស​កម្ពុជា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖
​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន Two Way
​ជាន់​ទី 2 ផ្ទះ​លេខ 5 ផ្លូវ​លេខ​282 សង្កាត់​បឹង​កេងកង 1 ខណ្ឌចំការមន រាជធានី​ភ្នំពេញ [email protected], www.twowaypr.com 
​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី SGMC                    
​អាគារ​ដឹ​ប្រ៊ី​ដ ,​លេខ​៥ ជាន់​ទី​៣A, ផ្លូវរដ្ឋ​សភាជាតិ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com