អត្ថបទពាណិជ្ជកម្ម
តោះ​ចុះឈ្មោះ​ឥឡូវនេះ ដើម្បី​ក្លាយជា​សមាជិក​ថ្មី​របស់ CAMBODIAN NET IDOL ជាមួយ​វិធី​ងាយៗ​!
11, Dec 2019 , 5:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩៖ នៅក្នុង​រដូវ​កាល​ទី​២ នៃ​កម្មវិធី Cambodian Net Idol នេះ Yes 018 និង ក្រុមហ៊ុន Cake Experiential Communications បាន​សហការគ្នា ដើម្បី​ស្វែងរក​តារា​នៅលើ​បណ្តាញ​សង្គម​បន្ទាប់ ដែលមាន​សមត្ថភាព​ម​ក​ប្រកួត​ក្នុង​កម្មវិធី Cambodian Net Idol ។ ការប្រកួតប្រជែង​តាមរយៈ​បណ្តាញ​សង្គម​នេះ នឹង​ត្រូវបាន​ផ្សព្វផ្សាយ​លើ ហ្វេ​ស​ប៊ុ​ក ដើម្បី   ទស្សនា​រាល់​សកម្មភាព​ផ្សេងៗ​នៃ Influencers ទាំង​១២ រូប​ប្រកួត​គ្នា ដើម្បី​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​កិច្ចសន្យាការងារ ក៏ដូចជា រង្វាន់​ផ្សេងៗ​ទៀត ដែលមាន​តម្លៃ​រហូតដល់ 35,000 ដុល្លារ​អាមេរិក​។​
 
​ជាមួយនឹង​វគ្គ​នីមួយៗ ព្រមទាំង​ការប្រកួត​ប្រចាំ​សប្តាហ៍ នឹង​ត្រូវបាន​ចាក់ផ្សាយ​នៅលើ ហ្វេ​ស​ប៊ុ​ក តាមរយៈ​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព​ជាងគេ របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ភាពជោគជ័យ​របស់ខ្លួន នៅក្នុង​ការចាក់ផ្សាយរ​ដូ​វ​កាល​ដំបូង ដែលមាន​អ្នកទស្សនា​ជាង ៧ លាន​នាក់ ដែល​នឹងធ្វើ​ឲ្យ​អ្នកទស្សនា ទទួលបាន​ភាព​រំភើប រីករាយ គ្រប់​ទីកន្លែង សម្រាប់​កម្មវិធី Cambodian Net Idol រដូវ​កាល​ទី ២ នេះ ។ 


 
​លើសពីនេះ អ្នកគាំទ្រ​ក៏មាន​សិទ្ធិ​ធ្វើការ​បោះឆ្នោត តាមរយៈ​បណ្តាញ​សង្គម ដើម្បី​គាំទ្រ​បេក្ខជន​ដែល​ពួកគេ​ចូលចិត្ត ដើម្បី​ឈានទៅ​វគ្គ​បន្ទាប់​ទៀត​រៀងរាល់​សប្តាហ៍​ផងដែរ​។ ភាពលេច​ធ្លោ​ដោយសារ​សមត្ថភាព និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ ក្នុងការ​បង្កើត និង​ចែករំលែក​រូបភាព​ដែលមាន​គុណភាព នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​រៀងៗ​ខ្លួន​។  Net Idols គឺ​ត្រូវតែមាន​ច​រិ​ក​លក្ខណៈ​ផ្ទាល់ខ្លួន ទៅតាម​ប្រភេទ​នៃ​ក្រុមមនុស្ស​ផ្សេងៗ​គ្នា ដែល​បាន Follow មកលើ​ពួកគេ​។ 
 
​នៅក្នុងពេល​ឥឡូវនេះ Net Idols បាន​ក្លាយជា​ផ្នែក​សំខាន់​មួយ នៃ​យុទ្ធសាស្ត្រ​ទីផ្សារ នា​សតវត្សរ៍​ទី ២១ នេះ ជាមួយនឹង​ម៉ាក​យីហោ ដែល​ឈានមុខ​គេ​នៅលើ​ពិភពលោក​មួយចំនួន បាន និង​កំពុង​ប្រើប្រាស់​មធ្យោបាយ​នេះ ដើម្បី​ផ្សាភ្ជាប់​ទៅនឹង​អតិថិជន​ដែល​ពួកគេ​ចង់បាន​។​
 
​លោក Andy Ong នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cake Experiential បាន​មានប្រសាសន៍ថា​៖ «​ហ្គេម​នេះ កំពុង​ត្រូវបាន​ផ្លាស់ប្តូ​រហើយ​» Net Idols គឺជា​មុខមាត់​ថ្មី​នៃ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​ស​ម្រា​ប់​ពួកគេ​ក្នុងការ​ផ្តល់ឱ្យ​ភាពត្រឹមត្រូវ​និង​ភាព​ដែល​អាច​ទុកចិត្តបាន​ចំពោះ​ម៉ាក​សញ្ញា​ដែល​ពួកគេ​បង្ហាញ​ទៅដល់​អ្នកគាំទ្រ និង​មិត្តភក្តិ​របស់​ពួកគេ​»​។​


 
​វិធីសាស្ត្រ​នៃ​ការផ្លាស់ប្តូរ​មួយចំនួន ដែល​យើង​តែងតែ​ប្រើប្រាស់​មាតិកា តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា ហ្វេ​ស​ប៊ុ​ក Instagram និង YouTube គឺ​អនុញ្ញាតឱ្យ Net Idols ចែករំលែក​បទពិសោធ​ន៍​គំនិត និង​ទេពកោសល្យ​របស់​ពួកគេ ដោយផ្ទាល់​ទៅកាន់​អ្នកទស្សនា​ទូទៅ​។ ការចែករំលែក​ការយល់ឃើញ​របស់លោក Jeck Tan នៃ Yes 018 យល់ឃើញថា នេះ​គឺជា​ឱកាស​ដ៏​ធំ​មួយ សម្រាប់​ប្រជាជន​កម្ពុជា​រូប​ណា ដែលមាន​ទេពកោសល្យ​ក្នុង វិស័យ​កម្សាន្ត​នេះ​«​ការចូលរួម​ក្នុង​កម្មវិធី Cambodian Net Idol» គឺជា​វិធីសាស្ត្រ​មួយ​របស់​យើង ក្នុងការ​លើកកម្ពស់ និង​គាំទ្រ​ដល់​អ្នកមាន​ទេពកោសល្យ នៃ​ប្រជាជន​កម្ពុជា​នាពេលខាងមុខ​។ យើង​ពិតជា​ចង់​ក្លាយជា​អ្នក​ដែល​នាំ​ផ្លូវ​សម្រាប់ Net Idols របស់​យើង ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ និង​សមត្ថភាព​របស់​ពួកគេ ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ការគាំទ្រ ដែល​ពួកគេ ត្រូវការ​ក៏ដូចជា​អភិវឌ្ឍ​ខ្លួនគេ​ផ្ទាល់​ផងដែរ​។ នៅ​ពីក្រោយ​កិច្ចការ​ទាំងអស់នេះ គឺជា Yes 018 ដែលមាន​ល្បឿន​លឿន ជាមួយ​ប្រព័ន្ធ 4G ដ៏​គួរឱ្យ​ពេញចិត្ត ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការច្នៃប្រឌិត បច្ចេកវិទ្យា និង​ឌីជីថល​។​
 
​សម្រាប់​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​មកលើ​កម្មវិធី​, ទាំងនេះ គឺជា​វិធី​ដើម្បី​ក្លាយជា​បេក្ខជន បេ​ក្ខ​នារី របស់ Cambodia Net Idol Top 12 ៖
 
1.​ ​Tag @CambodianNetIdol និង @Yes KH ក្នុង​វីដេអូ ១ នាទី​លើ​ហ្វេ​ស​ប៊ុ​ក​! សូម​ប្រាប់​យើង​នូវ​អ្វី​គ្រប់យ៉ាង ដែល​យើង​ត្រូវ​ការដឹង​អំពី​លោកអ្នក​។​
2.​ ​បង្ហាញ​ពី​ទេពកោសល្យ និង​ជំនាញ​របស់​អ្នក​! សូមឱ្យ​យើង​ដឹង​ពី​មូលហេតុ​អ្វី ដែល​អ្នក​ចង់​ក្លាយជា Cambodian Net Idol បន្ទាប់​!
3.​ ​Hashtag #CambodianNetIdol នៅក្នុង​កា​រវិ​ដេ​អូ​របស់​អ្នក​ហើយ​កុំ​ភ្លេច​ប្រាប់​ឈ្មោះ​របស់​អ្នក​ក្នុង Instagram និង YouTube របស់​អ្នក​ប្រសិនបើ​អ្នកមាន​។​
 
​ការទទួល​ពាក្យ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០១៩​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Net Idol សម្រាប់​ព័ត៌មាន​បន្ថែម​។ សូម​ផ្ញើ​វីដេអូ​របស់​អ្នក​នៅថ្ងៃនេះ ដើម្បី​ចាប់ផ្តើម​ក្លាយជា​បេក្ខភាព​នៃ Cambodian Net Idol បន្ទាប់​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com