អត្ថបទពាណិជ្ជកម្ម
គ្លីនិក Absolute Health នៃ​ប្រទេស​ថៃ បានរៀបចំ​សិក្ខាសាលា​ស្ដីពី​ការព្យាបាល​បង្កើត​កោសិកា​ថ្មី​ឡើងវិញ និង​ពន្យារ​ភាព​ចាស់​
30, Nov 2019 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ គ្លីនិក​ពហុ​ព្យាបាល Absolute Health នៃ​ព្រះរាជាណាចក្រ​ថៃ បានរៀបចំ​សិក្ខាសាលា​មួយ ស្តី​ការព្យាបាល​បង្កើត​កោសិកា​ថ្មី​ឡើងវិញ និង​ពន្យារ​ភាព​ចាស់​។ សិក្ខាសាលា​នេះ រៀបចំឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​ថែ​ល ភ្នំពេញ ភូ​គី​ត្រា ក្រោម​អធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី តឹក​រ៉េត កំ​រ៉ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​។
 
​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ អំពី​អត្ថប្រយោជន៍​នៃ​ការថែរក្សា​សុខភាព និង​សម្ផស្ស តាមរយៈ​វិធី​កែប្រែ​ទម្លាប់​នៃ​ការរស់នៅ​ឲ្យ​បាន​ត្រឹមត្រូវ និង​រួមមាន​ការធ្វើ​បទ​បង្ហាញ និង​ផ្តល់​ការប្រឹក្សា​យោបល់ អំពី​ការស្ដារ និង​ថែរក្សា​សុខភាព និង​សម្ផស្ស ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ ដែល​បាន​ឆ្លងកាត់​ការហ្វឹកហ្វឺន បណ្ដុះបណ្ដាល និង​ទទួលបាន​សញ្ញាប័ត្រ​បញ្ជា​ក់​គុណភាព ពី​ស្ថាប័ន​នានា​នៅលើ​ពិភពលោក ដើម្បី​ណែនាំ​អ្នកចូលរួម ឲ្យ​អនុវត្ត​ការថែរក្សា​សុខភាព និង​សម្ផស្ស​ឲ្យ​បាន​ត្រឹមត្រូវ​។​


 
​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា​៖«​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់ Abosolute Health Group ដែល​បានជ្រើសរើស​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​សិក្ខាសាលា​ដ៏​មាន​អត្ថប្រយោជន៍​នេះ​ឡើង ដើម្បី​ចែករំលែក​ចំណេះដឹង និង​ស្វែងយល់​ពី​ការព្យាបាល​បង្កើត​កោសិកា​ថ្មី​នេះ​ឡើង ដល់​អ្នកចូលរួម ក៏ដូចជា​ប្រជាជន​កម្ពុជា​។ ខ្ញុំ​ជឿជាក់ថា ការព្យាបាល​បង្កើត​កោសិកា​ថ្មី​ឡើងវិញ និង​ពន្យារ​ភាព​ចាស់​នេះ នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នកចូលរួម​ទាំងអស់ និង​ពិតជា​បានរួម​ចំណែក​បញ្ជ្រាប​ពី​ចំណេះដឹង​ផ្នែក​សុខភាព ជូន​អ្នកចូលរួម​ទាំងអស់​»​។​
 
​ថ្លែង​ក្នុង​សិក្ខាសាលា​ផងដែរ​នេះ វេជ្ជបណ្ឌិត CHATCHAI SRIBUNDIT អគ្គនាយក​ក្រុមហ៊ុន Absolute Health Group បាន​គូសបញ្ជាក់ថា​៖«​ខ្ញុំ​មាន​សេចក្តី​សោម​ន្ស ក្នុងការ​ស្វែងរក​ដៃគូ​សហការ​នៅ​កម្ពុជា ដើម្បី​ធានាបាន​ឲ្យ​ថា ប្រជាជន​នៅក្នុង​តំបន់​ទទួលបាន​ការព្យាបាល​ដែលមាន​គុណភាព​»​។​
 
Absolute Health គឺជា​គ្លីនិក​ដែល​ឈានមុខ​គេ​នៅ​ប្រទេស​ថៃ និង​មាន​ក្រុមគ្រូពេទ្យ​ជំនាញ ពោរពេញ​ដោយ​បទពិសោធន៍ ដែល​ផ្ដល់នូវ​ទំនុកចិត្ត​ជូន​អតិថិជន នូវ​ការព្យាបាល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្នែក​សុខភាព​គ្រប់ផ្នែក គ្រប់​ដំណាក់កាល ចាប់តាំងពី​ការពិនិត្យ​វិភាគ​សុខភាព​លក្ខណៈ​ជារួម ដើម្បី​រក​ឲ្យ​ឃើញ​នូវ​មូលហេតុ​នៃ​ជំងឺ​យ៉ាង​ស៊ីជម្រៅ ការពិនិត្យ​វិភាគ​ជំងឺ​រ៉ាំរ៉ៃ​នានា ការថែទាំ​សុខភាព ក្នុងន័យ​ការពារ​ជំងឺ និង​ពន្យារ​ភាព​ចាស់ ព្រមជាមួយ​នឹង​សេវា​ប្រកបដោយ​ភាពងាយស្រួល កក់ក្ដៅ យកចិត្តទុកដាក់ នា​គ្រប់​ដំណាក់កាល​ទាំងអស់ នៃ​ការព្យាបាល​។​


 
​លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យ​ជំនាញ មិន​ត្រឹមតែ​បំពេញ​តួនាទី​ជា​គ្រូពេទ្យ​ព្យាបាល​ប៉ុណ្ណោះ​ទេ ថែមទាំង​បំពេញ​តួនាទី ជាទី​ប្រឹក្សា​ផ្នែក​សុខភាព​ផ្ទាល់ខ្លួន ដើម្បី​ជា​វិធីសាស្ត្រ​គាំទ្រ​សុខភាព​ដ៏​ល្អ ចំពោះ​អ្នកជំងឺ​ក្នុង​រយៈពេល​វែង​ទៀតផង​។ 
 
​គ្លីនិក​នេះ សង្កត់ធ្ងន់​លើ​ការព្យាបាល​ឲ្យ​ចំ​មូលហេតុ​ពិត​នៃ​ជំងឺ ការពារ​មិន​ឲ្យ​មាន​ជំងឺ ដោយ​ឧបករណ៍​និង​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ គ្រប់​ដណ្ដប់​គ្រប់​ប្រព័ន្ធ​ដំណើរការ​រាងកាយ ស្ដារ​និង​ព្យាបាល​ជំងឺ ដោយ​វិធី​កែប្រែ​ទម្លាប់​ការរស់នៅ លាង​ជាតិពុល ប្រើប្រាស់​សារធាតុចិញ្ចឹម វីតាមីន និង​ជាតិ​អ៊ីយ៉ុង ការ​មើលថែ​ផ្នែក​ចំណីអាហារ​ចំពោះ​បុគ្គល​យ៉ាង​មាន​អនាម័យ ការថែទាំ​សម្រស់​ស្បែក ពន្យារ​ភាព និង​ការ​បន្តឹង​ស្បែក​និង​រា​ង្គ​កាយ ដើម្បី​ឲ្យ​អ្នកមាន​ភាពស្រស់ស្អាត​ដូច​ធម្មជាតិ ដោយ​បច្ចេកវិទ្យា​ព្យាបាល​ដោយ​ចលនា និង​ស្ដារ​ដោយ​វេជ្ជសាស្ត្រ ដោយ​ប្រើ​កាំរស្មីឡាស៊ែរ  រលក shock wave រលក​ម៉ាញ៉េ​ទិច ដើម្បី​ព្យាបាល​ដោយ​គ្មាន​ការឈឺចាប់​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
​លោក សេង វណ្ណៈ 
​លេខ​ទូរស័ព្ទ​៖ +855 92 217 434 ៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com