អត្ថបទពាណិជ្ជកម្ម
​បុរី ប៉េង ហួត ផ្តល់​បទពិសោធន៍​ថ្មី​លើ​ផ្ទៃដី​១០០​ហិកតា​ជាមួយនឹង​ការរស់នៅ​ក្នុង​ដែន​បៃតង រួមទាំង​ប្រ​ម៉ូ​សិន​ដ៏​ពិសេស​
12, Dec 2019 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រឹក​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ បុរី ប៉េង ហួត បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​គម្រោង​ហ្គ្រេ​ន ស្តា​ផ្លា​ទី​នី​ម ដំណាក់កាល​ទី​២ “​អេកូ ខ​ល​ឡិ​កសិន​” ក្នុង​មហា​ព្រឹត្តិការណ៍ "​ភាព​ឥតខ្ចោះ​នៃ​ជីវិត​រស់នៅក្នុង​ដែន​បៃតង​" ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ការរស់នៅ​ក្នុង​បរិយាកាស​ធម្មជាតិ​ពិតៗ និង ទំនើប​ទាន់សម័យ​។ ពិធី​បើកសម្ពោធ​ដ៏​ធំ​នេះ​ធ្វើ​នៅ​ទីតាំង ទល់មុខ​ផ្ទះ​គំរូ​វីឡា King A ថ្មី​ស្ថិតនៅលើ​រុក្ខវិថី រ៉ូ​សា​តូ ក្នុង​គម្រោង បុរី ប៉េង ហួត ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (​បឹង​ស្នោ​) ចម្ងាយ​ត្រឹមតែ​៥​នាទី ប៉ុណ្ណោះ​ពី​ស្ពាន​ព្រះមុនីវង្ស​(​ច្បារអំពៅ​) ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​៩:០០ នាទី​ព្រឹក ដល់​ម៉ោង ៩:០០ នាទី​យប់​។ មហា​ព្រឹត្តិការណ៍​នេះ បើក​ជូន​សាធារណជន ចូលរួម​ដោយ​សេរី​។​
 
​គួររំលឹកថា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ ក្នុងចំណោម​គម្រោង​ទាំង​៦ នៃ​គម្រោង​ធំ ហ្គ្រេ​ន​ស្តា ផ្លា​ទី​នី​ម ដំណាក់កាល​ទី​២ “​អេកូ ខ​ល​ឡិ​កសិន​” និង​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​១០០​ហិកតា​។ ជាមួយ​គម្រោង​ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ​មេ​ឡូ​ឌី និង ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ​ឌែ​លតា អតិថិជន​ទាំងអស់​នឹង​ទទួលបាន​នូវ​បទពិសោធន៍​រស់នៅ​បែប​ទំនើប អម​ជាមួយ​ធម្មជាតិ​ចំរុះ​ដ៏​ស្រស់បំព្រង និង​កន្លែង​កម្សាន្ត​ដ៏​សម្បូរបែប​ជាច្រើន​”​។​
 
​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នេះ លោកជំទាវ ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បាន​មានប្រសាសន៍​បញ្ជាក់ថា ៖ «​ក្រុមហ៊ុន បុរី ប៉េង ហួត មាន​មោទនភាព​ក្រៃលែង  ដែល​បាន​នាំមក​ជូន​លោកអ្នក​នូវ​គម្រោង​ថ្មី​ទាំងពីរ​នេះ​មក​»​។  លោកជំទាវ​បាន​បញ្ចាក់​បន្ថែមទៀតថា​៖ «​គម្រោង​ថ្មី​ទាំងពីរ​នេះ​ផងដែរ គឺជា​គម្រោង​ចុងក្រោយ​បំផុត​សម្រាប់​ឆ្នាំ​២០១៩ ដែល​ក្រុមហ៊ុន បុរី ប៉េង ហួត បាន​អភិវឌ្ឍ​ឡើង​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០២០ ក៏ដូចជា​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​តាមរយៈ​វិស័យ​អចលនទ្រព្យ  ដែល​ផ្តល់ជូន​នូវ​ភាព​សម្បូរបែប​នៃ​ការរស់នៅ​បែប​ថ្មី កាន់តែ​ទំនើប និង​ឲ្យ​ស្របទៅនឹង​ពាក្យស្លោក​របស់​ក្រុមហ៊ុន​យើងខ្ញុំ “ ប៉េង​ហួត ធ្វើ​ឲ្យ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ​»​។​


 
​កាន់តែ​ពិសេស​ជាមួយនឹង​មហា​ព្រឹត្តិការណ៍​នេះ អតិថិជន​គ្រាន់តែ​ជាវ​ផ្ទះ​ពី​គម្រោង​ហ្គ្រេ​ន ស្តា​ផ្លា​ទី​នី​ម វគ្គ​២ “​អេកូ ខ​ល​ឡិ​កសិន​” រឺ គម្រោង​ណាមួយ​របស់​បុរី ប៉េង ហួត លោក​អ្នកនឹង​ទទួលបាន​សំណាង​យ៉ាង​សន្ធឹកសន្ធាប់​ដូចជា​: សំណាង​ទី ១ ពី​ស្លឹក​ប​ព្ចា​លាភ នោះ​គឺ ការបញ្ចុះ​តម្លៃ រហូតដល់ ២០​ម៉ឺន​ដុល្លារ នេះ​ជាការ​ផ្តល់ជូន​ដ៏​អស្ចារ្យ​ដែល​លោកអ្នក នឹកស្មាន​មិន​ដល់​។ សំណាង​ទី​២ ពី​ស្លឹក​ប​ព្ចា​លាភ គឺ​គ្រាន់តែ​ចូលរួម​ក្នុង​កម្មវិធី នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ធំ ទូរ​សព្ទ​ដៃ  iPhone 11 Pro Max និង រង្វាន់​ជាច្រើន​ទៀត​។ ហើយ​លោក​អ្នកនឹង​អាច​ទទួលបាន​នៅ សំណាង​ពី​ស្លឹក​ប​ព្ចា​លាភ ៣ ផ្សេងទៀត នៅក្នុង​មហា​ព្រឹ​ត្ត​ការណ៍​នេះ​ផ្ទាល់​ផងដែរ​។ សូម​រួសរាន់​ឡើង ការផ្តល់ជូន​ពិសេស​នេះ មានកំណត់​ត្រឹមតែ ៤ ថ្ងៃ​តែប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ​។ 
 
​បន្ថែម​ពីនេះ​ដែរ លោក​អ្នកនឹង​ទទួលបាន សេវាកម្ម​ប្រាក់កម្ចី លំនៅឋាន ពី​ធនាគារ ជាច្រើន​ជម្រើស​ជាមួយនឹង​អត្រា​ការប្រាក់​ដ៏​សមរម្យ ក្នុង​មហា​ព្រឹត្តិការណ៍ ដ៏​អស្ចារ្យ​នេះ​ផ្ទាល់​តែម្តង​។​
 
​កុំ​ភ្លេច​មក​ចូលរួម​ទាំងអស់គ្នា​ណា រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កំពុង​រង់ចាំ​លោកអ្នក​!
 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: ​ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuoth








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com