អត្ថបទពាណិជ្ជកម្ម
មាតុភូមិ រៀបចំ​«​ពិព័រណ៍​បន្លែ​ស្រុកស្រែ​» ដោយបាន​បង្ហាញ​បន្លែ​ខ្មែរ​ជាង​២០០​មុខ និង​វត្តមាន​ចូលរួម​ពី​សិល្បករ​ល្បីៗ​នា​ទសវត្សរ៍​៨០ និង​៩០
13, Dec 2019 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅនេះ ភោជនីយដ្ឋាន​មាតុភូមិ បាន​រៀន​ចំ​កម្មវិធី​ពិ​ព័រ​ណ៌​បន្លែ​ស្រុកស្រែ មិន​ធ្លាប់មាន​ពីមុខ​មក ដោយ​ដាក់តាំង​បន្លែ​របស់​ខ្មែរ​តាម​ជនបទ​តាំងពី​សម័យកាល​មុខ​ជាង​២០០​មុខ និង​ភាគច្រើន​សុទ្ធតែជា​ប្រភេទ​ជិត​ផុត​ពូជ​។ ក្នុង​ពិ​ព័រ​ណ៌​ដ៏​ធំ​នេះ មានការ​ចូលរួម​ពី​សំណាក់​សិល្បករ​ឆ្នើម​ល្បីៗ​លំដាប់​កំពូល នា​ទសវត្សរ៍​៨០ និង​៩០ ជាច្រើនរូប ថ្នាក់ដឹកនាំ បុគ្គលិក របស់​ភោជនីយដ្ឋាន​មាតុភូមិ និង​ភ្ញៀវកិត្តិយស​ជា​នាក់​ផងដែរ​។​
 
​តាមរយៈ​មាតុភូមិ ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ បង្កើតឡើង​ក្នុង​គោលបំណង​បង្ហាញ​បន្លែ​តាម​ស្រុកស្រែ​ជនបទ​របស់​ខ្មែរ ប្រភេទ​បន្លែ​កម្រ​ដែលមាន​តាម​រដូវ បន្លែ​គ្រប់​ប្រភេទ​ដែល​ស៊ីគ្នា​ជាមួយ​គ្រឿង​អន្លក់ វត្ថុធាតុដើម និង​សមាសធាតុ​ផ្សំ​របស់​មាតុភូមិ​។ ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ មាតុភូមិ បានគាស់​កកាយ និង​ប្រមូលផ្ដុំ​នូវ​បន្លែ​ធម្មជាតិ​ស្រស់ៗ គ្រប់កន្លែង គ្រប់​រដូវ គ្រប់​តំបន់ ដើម្បី​ដាក់​បង្ហាញជូន​ទស្សនិកជន ក្នុង​ពិ​ព័រ​ណ៌​បន្លែ​ស្រុកស្រែ នៅថ្ងៃនេះ​។ 


 
«​ព្រឹត្តិការណ៍​នេះ​ក៏​បង្ហាញ​ផងដែរ​នូវ​អត្តសញ្ញាណ និង​កិច្ចប្រឹងប្រែង​របស់​មាតុ​ភូមិ​ដ៏​អថ​កំបាំង​ក្នុងការ​លើកកម្ពស់​សុខ​មាល​ភាព​សង្គម​តាមរយៈ​បន្លែ​សុខភាព​ជាច្រើន​រយ​មុខ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​ប្រតិបត្តិ​របស់​មាតុភូមិ​។​
 
​គួររំលឹកថា មាតុភូមិ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦ និង​បាន​ចុះ​បញ្ជិកា​ស្របច្បាប់ នៃ​ម៉ាក​កម្មសិទ្ធិ​ប​ញ្ញ​មាន​ឈ្មោះថា «​មាតុភូមិ -​ប្រហុក & គ្រឿង​អន្លក់​»​។

មកទល់ បច្ចុបន្ននេះ មាតុភូមិ មាន​រហូតដល់​ទៅ ៣០ សាខា​ហើយ​។ មាតុភូមិ ត្រូវបាន​បង្កើតឡើង​ដោយ​មើលឃើញ​ពី​គុណ​តម្លៃ របស់​បុព្វ​បរុស​ដូនតា​ខ្មែរ ដែល​បាន​បន្សល់ទុក និង​ចរន្ត​នៃ​ប្រែប្រួល ការគិតគូរ​សុខុមាលភាព និង​ការកំណត់​យក​អតិថិជន​គោលដៅ​ឲ្យ​ប្រាកដ ព្រមជាមួយ​នូវ​ការប្រមូលផ្ដុំ​អ្វីៗ​ដែលមាន​ស្រាប់ នៃ​ជំនាញ​ឯកទេស ក្នុង​វិស័យ​ម្ហូបអាហារ​-​អាហា​ដ្ឋា​ន និង​ការផ្ដល់ជូន​អាហា​រដ្ឋា​ន​បែប​ប្រពៃណី​ខ្មែរ​ពិតប្រាកដ​មួយ​។ ក្នុងនោះ ក្រៅតែពី​ប្រាក់ចំណូល មាតុភូមិ មាន​គោលដៅ​ធំ​មួយ ក្នុង​ការជួយ​សង្គមជាតិ ដោយ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ត្រឡប់មក​បរិភោគ នូវ​អាហារ​ការពារ​រា​ង្គ​កាយ និង​ការលើកកម្ពស់​សុខុមាល​ភាព និង​ចូលរួម​លើកស្ទួយ​វប្បធម៌ ប្រពៃណីជាតិ​៕




























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com