អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាប្រកាសជាថ្មីម្តងទៀតថា ក្រវិលកំប៉ុងទាំងចាស់ និងថ្មីប្ដូររង្វាន់ បានដូចធម្មតាដដែល
× ភ្នំពេញ ៖ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ ថា រាល់ក្រវិលកំប៉ុងស្រាបៀរកម្ពុជាទាំង ចាស់ និង ថ្មី មិនថា រង្វាន់តូច ឬ រង្វាន់ធំ ក្រុមហ៊ុននៅតែបន្តប្តូរជូនអតិថិជនលក់បន្ត ឬអ្នកប្រើប្រាស់ផ្ទាល់ ដូចធម្មតាដដែល បើទោះបីជាស្រាបៀរកម្ពុជាបានផ្លាស់ប្តូររូបរាងថ្មីដ៏ឡូយនេះក៏ដោយ។
ដូច្នេះសូមអតិថិជនដែលមានក្រវិលរង្វាន់កំប៉ុងចាស់ក្នុងដៃកុំមានការព្រួយបារម្ភ។
លោកក៏បានលើកទឹកចិត្តដល់អតិថិជនលក់បន្ត ក៏ដូចជាអ្នកប្រើប្រាស់ផ្ទាល់ទូទាំងប្រទេស សូមយកក្រវិលកំប៉ុងទាំងអស់ទៅប្តូរជាមួយដៃគូចែកចាយផ្តាច់មុខផលិតផល ខ្មែរ ប៊ែវើរីជីស នៅតាមខេត្តក្រុងនានា ដែលនៅជិតលោកអ្នកតាមរយៈអាសយដ្ឋាន និងលេខទូរស័ព្ទ ក្នុងរូបភាពដែលបានភ្ជាប់នៅក្នុងអត្ថបទនេះ។
ដោយឡែក រង្វាន់ក្រវិលកំប៉ុងដែលមានតម្លៃចាប់ពី ៤ លានរៀល៥ លានរៀល ៤០ លានរៀល ៥០ លានរៀល និង ឡានទំនើប Porsche 2020 លោកអ្នកអាចទំនាក់ទំនងប្តូររង្វាន់ផ្ទាល់ជាមួយក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទលេខ 061/067/069 902 902។
ហើយលោកក៏បានផ្តាំផ្ញើរដល់អតិថិជនទាំងអស់ សូមទំនាក់ទំនងមកក្រុមហ៊ុនភ្លាមតាមរយៈ លេខទូរស័ព្ទ 061/067/069 902 902 បើមានចម្ងល់ណាមួយទាក់ទងជាមួយការប្តូររង្វាន់ក្រវិលកំប៉ុងស្រាបៀរកម្ពុជាទាំងថ្មី និង ចាស់។
សូមពិសាដោយការទទួលខុសត្រូវ!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com