ជាតិ
កូន​ផ្សោត​មួយ​ក្បាល​ទៀត បានកើត​នៅ​អន្លង់​ផ្សោត​កាំ​ពី
13, Dec 2019 , 7:19 pm        
រូបភាព
រូបភាព​ពី​ហ្វេសប៊ុក WWF
រូបភាព​ពី​ហ្វេសប៊ុក WWF
​ភ្នំពេញ​៖ កូន​ផ្សោត​ដែល​ទើប​កើត​មួយ​ក្បាល​ទៀត ត្រូវបាន​ប្រទះឃើញ​កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ នេះ​គឺជា​កូន​ផ្សោ​តទី​១៣​ហើយ​ដែល​ត្រូវបាន​កត់ត្រា ថា​បានកើត​នៅក្នុង​ឆ្នាំ​២០១៩ ចាប់ពី​ខែមករា រហូតដល់​ខែធ្នូ ឆ្នាំ​២០១៩​។​

 
​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ផ្សោត (WWF-Cambodia) បាន​ឲ្យ​ដឹងថា កូន​ផ្សោត​ថ្មី​នេះ ត្រូវបាន​ប្រទះឃើញ​នៅពេល​ក្រុម​ស្រាវជ្រាវ​នៃ​អង្គការ WWF-​កម្ពុជា រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង និង​មន្ទីរ​កសិកម្ម កំពុង​ត្រួតពិនិត្យ​សកម្មភាព​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត​នោះ​៕
 
​រូបភាព​ពី​ហ្វេសប៊ុក WWF





Tag:
 ផ្សោត​
© រក្សាសិទ្ធិដោយ thmeythmey.com