អត្ថបទពាណិជ្ជកម្ម
ការបរិច្ចាគ​ថវិកា​សប្បុរសធម៌​លើក​ទី​៥ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩
13, Dec 2019 , 5:12 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា និង​សាលា​អន្តរជាតិ លើ​ន​នី​ង​ចាំង​ហ្គ​ល ព្រមទាំង​ក្រុមការងារ​បាន​នាំយក​ថវិកា​សប្បុរសធម៌​ចំនួន ៩,០០០.០០​ដុល្លា (​ប្រាំបួន​ពាន់​ដុលា​អាមេរិក​) ប្រគល់ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នេះ​។ គួរបញ្ជាក់​ថា​នេះ​គឺជា​លើក​ទី​៥ ហើយ​ដែល​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល និង​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា​បាន​ប្រមូល​ថវិកា​សប្បុរសធម៌​ជូន​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​បន្ត​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។​
 
​ការរៀបចំ​កម្មវិធី​រៃអង្គាស​ថវិកា​សប្បុរស​ធម៌​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា និង​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ក្នុង​គោលបំណង​បណ្តុះ​សិស្ស​នូវ​វប្បធម៌​ចេះ​ចែករំលែក ជាពិសេស​ការជួយ​ទៅ​អ្នក​ដែល​ទន់ខ្សោយ​ជាង និង​មាន​ជីវភាព​ខ្វះខាត ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការជួយ​សង្គ្រោះ​ជីវិត​ដែលមាន​ប្រសិទ្ធិភាព និង​ទាន់ពេលវេលា​។ ការប្រមូល​ថវិកា​សប្បុ​រសធម៌​នេះ​ធ្វើឡើង​តាមរយៈ​ការលក់​សំបុត្រ ចូលរួម​កម្ម​វិធីចែក​សញ្ញាបត្រ និង​ការសម្តែង​សិល្បៈ​របស់​សិស្សានុសិស្ស​ជា​រៀងរាល់ឆ្នាំ​។ 


 
​ការ​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មាតាបិតា និង​អាណាព្យាបាល សិស្សានុសិស្ស ព្រមទាំង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ដែល​ធ្វើ​ឲ្យ​ទំហំ​ថវិកា​សប្បុរសធម៌​ប្រមូលបាន​​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរ​ឲ្យ​កត់សម្គាល់​។​
 
​ក្នុងឆ្នាំនេះ ថវិកា​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ​ទាំងអស់ ពី​មាតាបិតា និង​អាណាព្យាបាល​របស់​សិស្ស ព្រមទាំង​គណៈ​គ្រប់គ្រង​សាលា​សរុប​ចំនួន ៥,០០០.០០​ដុល្លា (​ប្រាំ​ពាន់​ដុល្លា​អាមេរិក​) និង​ថវិកា​ផ្ទាល់ខ្លួន​របស់លោក លី វីរៈ ចំនួន ៤,០០០.០០ ដុល្លារ (​បួន​ពាន់​ដុល្លា​អាមេរិក​)​។ មកទល់នឹង​ពេលនេះ សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា និង​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បានធ្វើការ​បរិច្ចាគ​ថវិកា​សរុប​ជាង ៣៤,០០០.០០​ដុល្លារ (​បី​ម៉ឺន​បួន​ពាន់​ដុល្លារ​អាមេរិក​) ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​រួចមកហើយ​។ ហើយ​ឆ្នាំក្រោយៗ​ទៀត​សាលា​ទាំង​២​នេះ នឹង​បន្ត​ជួយ​ចូលរួម​បរិច្ចាគ​ថវិកា​បន្ថែមទៀត​ដើម្បី​ចូលរួមចំណែក​ជួយ​ទៅដល់​កុមារ​កម្ពុជា​មួយចំនួន​ដែល​ខ្វះខាត​ថវិកា​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ជា​ចាំបាច់​។​


 
​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា គឺជា​ការពង្រីក​ដល់ក​ម្រិ​ត​មធ្យមសិក្សា (​ថ្នាក់​ទី​៧ ដល់ទី​១២) បន្ត​ពីសា​លា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល​ដែល​ផ្តល់​ការអប់រំ​ពី​ម​ត្តេ​យ្យ ទៅ​កម្រិត​បឋមសិក្សា​តែប៉ុណ្ណោះ​។ យើង​មាន​ក្រុម​គ្រូបង្រៀន​សុទ្ធ​តែមាន​អាជ្ញា​បណ្ណ​បង្រៀន និង​បទពិសោធន៍​បង្រៀន​មធ្យមសិក្សា​មកពី​សហរដ្ឋអាមេរិក និង​ក្រៅប្រទេស និង​ក្រម​សិក្សាធិការ​ដែល​សុទ្ធតែ​មានគុណ​វ​ឌ្ឍ​ខ្ពស់​ទាំង​ក្នុង និង​ក្រៅប្រទេស​ដើម្បី​ធ្វើការ​តាមដាន​ការសិក្សា​របស់​សិស្ស និង​ជួយ​ការរៀនសូត្រ​ពួកគាត់​ឲ្យ​កាន់តែ​ប្រសើរឡើង​។ សាលា​ឈរលើ​ស្តង់ដារ​ការអប់រំ​ប្រកបដោយ​គុណភាព​ពិត និង​សម្រួច​សិស្សានុសិស្ស ឲ្យ​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ​៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម របស់​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា សូម​ទំនាក់ទំនង​មក​លេខ​៖ 
 
០៩៥ ២២២ ៩៩៣, ០៩៥ ៦៦៦ ៩៩៣ 
​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល សូម​ទំនាក់ទំនង​មក​លេខ​៖ 
០៩៥ ២២២ ៥៥៧, ០៩៥ ២២២ ៥៥៨







(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Learning Jungle International School
© រក្សាសិទ្ធិដោយ thmeythmey.com