ជាតិ
សង្គមជាតិ
សៀម​រាម នឹងមាន​ផ្លូវ​កង់​ប្រវែង​២៣​គីឡូម៉ែត្រ​
14, Dec 2019 , 8:30 am        
រូបភាព
រូបភាពពីអាជ្ញាធរជាតិអប្សារា
រូបភាពពីអាជ្ញាធរជាតិអប្សារា
 
​ភ្នំពេញ​៖ សៀម​រាម នឹងមាន​ផ្លូវ​សម្រាប់​ជិះ​កង់​ថ្មី​មួយ ដែលមាន​ប្រវែង​២៣​គីឡូម៉ែត្រ​ពី​កន្លែង​ឆែក​សំបុត្រ​ចាស់​ក្រោយ​អង្គរវត្ត​រហូតដល់​ខ្លោងទ្វារ​ដី​ឆ្នាំង ដើម្បី​សម្រួល​ចរាចរណ៍​ដល់​សិស្សានុសិស្ស និង​ភ្ញៀវទេសចរ​ជិះ​កង់​។​

 
​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ផ្លូវ​កង់​នេះ មាន​ទទឹង​២​ម៉ែត្រ បណ្ដោយ​២៣​គីឡូម៉ែត្រ ចេញពី​កន្លែង​ឆែក​សំបុត្រ​ចាស់ កាត់​ក្រោយ​អង្គរវត្ត បន្តទៅ​ប្រាសាទក្រវ៉ាន់ កាត់​ខាងត្បូង​ប្រាសាទបន្ទាយក្ដី បត់​ទៅ​ខាងជើង​ប្រាសាទតាព្រហ្ម ឆ្ពោះទៅ​ស្ពាន​ប្រាសាទតាកែវ​។ ចំណែក​តំបន់​ផ្លូវ​វង់​ធំ គឺ​ចេញពី​ស្រះស្រង់ រហូតដល់​ខ្លោងទ្វារ​ដី​ឆ្នាំង​។ 

  
 
​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ផ្លូវ​នេះ​សាងសង់​ក្នុងទិសដៅ​ស្រប​នឹង​ផ្លូវ​កៅស៊ូ​ដែលមាន​ស្រាប់ និង​ឃ្លាត​ពី​ផ្លូវ​កៅស៊ូ​ប្រមាណ​២៥​ម៉ែត្រ​។ ពិសេស​ផ្លូវ​កង់​នេះ ជា​ប្រភេទ​ផ្លូវ​ស្រាល​មិន​ប៉ះពាល់​ដល់​ស្រទាប់ដី និង​មាន​ភាពបត់បែន​ទៅតាម​ដើមឈើ​តូចធំ​ជាច្រើន​។​

  
 
​បច្ចុប្បន្ន ផ្លូវ​កង់​ដែល​កំពុង​ស្ថិតក្នុង​គម្រោង​សាកល្បង​នៅឡើយ បាន​ស្ថាបនា​រួចរាល់​ប្រវែង​៣០០​ម៉ែត្រ នឹង​បន្តធ្វើ​នៅ​ពាក់កណ្ដាល​ខែធ្នូ​នេះ​៕  
 


 

Tag:
 ផ្លូវ​
  កង់​
 ​ សៀម​រាម​
 ​ ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com