ពីនេះ ពីនោះ
ធ្វើ​ល្អ​ទៅ ទាន់​នៅ​ភ្នែក​ភ្លឺ​!
14, Dec 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​បទ ព្រហ្មគីតិ​

​ចិត្ត​ប្រាប់​ប្រឹង​កនយើង​ ​ទាំង​ដៃជើង​ថ្លើម​ប្រមាត់​
​លំពែង​សួត​ប្រយ័ត្ន​ ​ខួរក្បាល​ចាត់​បញ្ជា​ហើយ​។​


 
​ធ្មេញ​មាត់​ត្រចៀក​ភ្នែក​ ​កុំ​រារែក​ឫក​កន្តើយ​
​អណ្តាត​ឆ្លាត​ឈ្លាស​ឆ្លើយ​ ​កុំ​ភ្លេច​ឡើយ​អង្គ​អាត្មា​។​
 
​គ្រប់​អវយវៈ​ ​មិន​ស្ទើរ​ស្ទាក់​កាន់​កិច្ចការ​
​តាមចិត្ត​និង​ចេតនា​ ​ពេល​កាយា​នៅ​ដើរ​បាន​។​
 
​គ្រាមួយ​អណ្តាត​ស្ពឹក​ ​មាត់​លេបទឹក​នឹក​រំខាន​
​ជើងដៃ​ចាប់​ស្អប់​ប្រាណ​ ​ភ្នែក​ល្អក់​ល្អាន​ត្រចៀក​ថ្លង់​។​
 
​ក្រពះ​លែង​ចង់​បើក​ ​ប្រាណ​ស្រាលស្ងើក​ចិត្ត​លែង​ផ្ចង់​
​លែង​ដឹង​កែងកោង​ត្រង់​ ​រឿង​ធ្លាប់​ចង់​លែង​ខ្ចី​ខ្វល់​។​
 
​ច្នេះ​ដឹង​ប្រឹង​កុំ​ដាក់​ ​ស្រុះ​សស្រាក់​សាង​កុសល​
​ទាន់​ញាណ​បានដឹង​ដល់​ ​ប្រាណ​សល់ផល​ពេញកម្លាំង​៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com