អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ស្តារ អូ​តូ រៀបចំ​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​ដ៏​ធំ​មួយ នៅ​ថ្ងៃទី​១៤ ខែធ្នូ​នេះ​
14, Dec 2019 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា និង​ដៃគូ​សារព័ត៌មាន​ផ្លូវការ គឺ​សារព័ត៌​អេឡិចត្រូនិក​ថ្មីៗ ហ្វ្រេស​ញ៉ូ​វ និង​វិទ្យុ​ប្រជាជន​ដើម្បី​ប្រជាជន 91​មេ​ហ្គា​ហឺត សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​សមាគមន៍​អ្នកផ្តល់​ឈាម​កម្ពុជា​ទាំងអស់ បានរួម​គ្នា បង្កើត​កម្មវិធី​បរិច្ចាគ​ឈាម​សប្បុរសធម៌ ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់ និង​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង​» នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ធ្នូ​នេះ កម្មវិធី​នេះ ចាប់ផ្តើម​ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល នៅ​អគារ​តាំង​បង្ហាញ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។


 
ក្រុមហ៊ុន ស្តារ អូ​តូ ដែលជា​អ្នក​ផ្តួចផ្តើម​បង្កើត​កម្មវិធី​នេះ សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន ព្រោះ​ការផ្តល់​ឈាម គឺជា​ការផ្តល់​នូវ​ក្តី​ស្រឡាញ់​ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​ថែមទាំង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ដោយ​គ្មាន​ការរើសអើង​ថែមទៀត​ផង​។ គ្រប់​ដំណក់ឈាម​របស់លោក​អ្នក សង្គ្រោះ​ជីវិត​មនុស្ស​បាន​មួយ​នាក់ ឬ​ច្រើន​នាក់​។ ដំណក់ឈាម ដំណក់​ជីវិត​!​។ អ្នកចូលរួម​បរិច្ចាគ​ឈាម ក៏​នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍ អាហារសម្រន់ និង​ភេសជ្ជៈ​សម្រាប់​ទទួលទាន​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​


 
















© រក្សាសិទ្ធិដោយ thmeythmey.com