ជាតិ
សង្គមជាតិ
ថ្ងៃទី​១ នៃ​ពិព័រណ៍​សៀវភៅ មាន​មនុស្ស​ចូលរួម​មិនតិច​នោះទេ ស្ដង់​សៀវភៅ​ក៏មាន​ច្រើន​ដែរ​!
14, Dec 2019 , 1:51 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ រៀបចំឡើង​ក្រោម​ប្រធានបទ «​ផ្ដើម​ក្ដី​ស្រមៃ ដៃ​កាន់​សៀវភៅ​»​។ នៅ​ថ្ងៃទី​១ នៃ​ពិព័រណ៍​សៀវភៅ​មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ ខណៈ​ចំនួន​ស្ដង់​មាន​ដល់​ជិត ២០០​ស្ដង់​។  ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ គេ​រំពឹងទុក​ថា នឹងមាន​អ្នកចូលរួម​ប្រមាណ​១០​ម៉ឺន​នាក់​។​



​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ថ្ងៃទី​១ នៃ​ពិព័រណ៍​សៀវភៅ នា​បណ្ដា​ល័យ​ជាតិ ជាមួយ​កញ្ញា សាម ស្រី​ណុ​ច អ្នកសារព័ត៌មាន ThmeyThmey.com ដូចតទៅ​៖ 



​សូមបញ្ជាក់ថា ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ មាន​ស្តង់​លក់​សៀវភៅ​ចំនួន​១៩៣​តូប​។ នៅ​ឆ្នាំ​នេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ឧបត្ថម្ភ​សៀវភៅ​ស្រី​ហិ​តោ​បទេស​ភាគ​១ និង​ភាគ​២ ចំនួន​២​ម៉ឺន​ក្បាល ដើម្បី​ចែកជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​ឲ្យ​អ្នកចូលរួម​តាំងពិព័រណ៍​សៀវភៅ​ផងដែរ​៕
 

Tag:
 ពិព័រណ៍​សៀវភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com