អត្ថបទពាណិជ្ជកម្ម
លោក ព្រាប សុវត្ថិ កំពូល​តារាចម្រៀង​ប្រចាំ​កម្ពុជាក្លាយជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន ISUZU
14, Dec 2019 , 2:21 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រុមហ៊ុន ISUZU បាន​កំពុង​បន្ត​ភាពជា​អ្នក​នាំមុខគេ និង​ដឹកនាំ​«​ឆ្ពោះទៅមុខ​ប្រកបដោយ​ឧត្តមភាព​» ហើយ​បានប្រកាស​ជា​ផ្លូវការ ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន ISUZU ដែល​លោក​នឹង​តំណាង​ឲ្យ​រថយន្ត Isuzu D-Max Blue Powe ដែលជា​ប្រភេទ​រថយន្ត ភី​ក​អាប់ មានការ​ច្នៃប្រឌិត​ថ្មី​លំដាប់ថ្នាក់​ពិភពលោក​។ នៅឯ​ពិធីជប់លៀង​«​ណែនាំ​អគ្គរាជទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​អ៊ី​ស៊ូ​ហ្យ៊ុ​» កាលពី​រាត្រី​ថ្ងៃទី​១៣ ធ្នូ កន្លងទៅនេះ អ្នកចូលរួម​ក៏​កាន់តែ​បាន​យល់ដឹង​បន្ថែមទៀត ពី​ម៉ាក​យីហោ​នេះ​ទៀតផង​។​
​លោក Shuichiro Mori ប្រធាន​ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជា​អ្នកតំណាង​ចែកចាយ​រថយន្ត Pickup និង SUV នៅ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​បាន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​ជា​ផ្លូវការ ក្នុង​ឆ្នាំ​២០១៦ ហើយក៏​ចាប់ផ្ដើម​ទទួល​បានការ​ច្រើនឡើងៗ​ជា​បន្តបន្ទាប់ ពី​សំណាក់​អតិថិជន​កម្ពុជា​។ ចាប់តាំងពី​ពេលនោះ​មក ការលក់​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ​ប្រភេទ​ភី​ក​អាប់ បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារតែ​អតិថិជន​មាន​ទំនុកចិត្ត លើ​ដំណើរការ​របស់​រថយន្ត ភាពរឹងមាំ​នៃ​សាក​ស៊ី​រថយន្ត សមត្ថភាព​ទប់​លំនឹង​នៅលើ​ដង​ផ្លួ​វ សន្សំសំចៃ​ប្រេង​ខ្ពស់ រួម​នឹង​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ក្រោយ​លក់​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ផងដែរ​។  លោក Shuichiro Mori បន្តថា​៖«​ដើម្បី​ពង្រឹង​គ្រួសារ អ៊ី​ស៊ូ​ហ្ស៊ុ យើង បាន​កំពុង​អនុវត្ត​នូវ​សកម្មភាព​ទាំងឡាយ ទាំង Off line និង Online​។ ឥឡូវនេះ​យើង​គិតថា វា​ជា​ពេលវេលា​ដ៏​សាក​សម ដើម្បី​មាន​ទូត​សុ​ឆន្ទៈ​ម្នាក់ ដើម្បី​ពង្រឹង​កេរ្តិ៍ឈ្មោះ​ម៉ាក​យីហោ​របស់​យើង គឺ អ៊ី​ស៊ូ​ហ្ស៊ុ​ឆ្ពោះទៅមុខ​ប្រកបដោយ​ឧត្តមភាព​» ។​
 
 
 
​ប្រធាន​ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd បាន​ពន្យល់ថា មូល​ហេតុដែល​ក្រុមហ៊ុន អ៊ី​ស៊ូ​ហ្ស៊ុ បានជ្រើសរើស​កំពូល​តា​រា​ចម្រៀង សិល្បៈករ​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស​កម្ពុជា លោក ព្រាប សុវត្ថិ ដោយសារតែ​លោក​មាន Lifestyle ត្រូវ​ជាមួយ​រថយន្ត «Isuzu D-Max Blue Power គ្រប់​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់​។ លោក Shuichiro Mori បន្ត​៖« យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា លោក ព្រាប សុវត្ថិ នឹង​ក្លាយជា​អ្នកតំណាង​របស់​យើង ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ អតិថិជន ISUZU របស់​យើង​។ យើង​ពិត​ជាមាន​កិត្តិយស​ខ្លាំង​បំផុត ដែល​បាន​លោក​ធ្វើជា​ទូត​សុ​ឆន្ទៈ ដើម្បី​ឆ្លុះបញ្ចាំង​ពី​រូបភាព​ល្អឥតខ្ចោះ នៃ​ប្រេន ISUZU របស់​យើង និង​បង្កើន​ចំណេះដឹង​អំពី​ផលិតផល ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀតថា ISUZU មិន​ត្រឹមតែ​កំលាំង​ម៉ាស៊ីន​ខ្លាំង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាន់សម័យ​ផងដែរ​។ អត្តចរិត​ល្អឥតខ្ចោះ និង​ស្ទីល​ប្លែកៗ​របស់លោក ពិតជា​សាក​សម​ទៅនឹង​រថយន្ត Isuzu D-Max Blue Power គ្រប់​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់​។ ក្រៅពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ លោក ព្រាប សុវត្ថិ ក៏​នឹងចូលរួម​សកម្មភាព​ជាច្រើន ជាមួយ​ក្រុមហ៊ុន អ៊ី​ស៊ូ​ហ្ស៊ុ នៅ​ឆ្នាំក្រោយៗ​ផងដែរ​»​។​

  
 
​លោក ព្រាប សុវត្ថិ ដែលជា​ទូត​សុ​ឆន្ទៈ​របស់​រថយន្ត Isuzu D-Max Blue Power បាន​ឲ្យ​ដឹងថា​៖«​ខ្ញុំ​បាន​បើកបរ​រថយន្ត Isuzu D-Max Blue Power ដែលជា​សេរី​ថ្មី​ចុងក្រោយ​បំផុត ជិត​២​ខែ​ហើយ មុនពេល​ក្លាយជា​អគ្គរាជទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន អ៊ី​ស៊ូ​ហ្ស៊ុ ជា​ផ្លូវការ​នេះ​។ អ្វីដែល​ខ្ញុំ​ចូលចិត្ត​បំផុត​នោះ គឺ​ប្រសិទ្ធភាព​ប្រេងឥន្ធនៈ (4-5L/100km) និង​ផាសុកភាព​ក្នុងពេល​បើកបរ មិន​ថា​កាលៈទេសៈ​ផ្លូវ​បែបណា​នោះទេ​។ ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់ ដែល​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន ISUZU ដែលជា​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ នៅលើ​ពិភពលោក​ដែល​បាន​ចែករំលែក​ទាំង​តម្លៃ និង​ស្ទីល​របស់ខ្ញុំ​។ បរិយាកាស​ធ្វើការ​ក្នុងកំឡុងពេល​ថត​វីដេអូ​ពាណិជ្ជកម្ម ពិតជា​មាន​ភាព​រីករាយ និង​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​ណាស់​។ ខ្ញុំ​បាន​បើកបរ​រថយន្ត Isuzu D-Max Blue Power នៅតាម​ផ្លូវ​ឡើង​ភ្នំ​។ ផ្លូវ​នេះ​ពិតជា​លំបាក​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​នៅតែ​សប្បាយរីករាយ និង​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ខ្ពស់​ជានិច្ច នៅពេលដែល​ខ្ញុំ​កំពុង​បើកបរ​រថយន្ត Isuzu D-Max Blue Power ដូច​លោកអ្នក​បានដឹង​ស្រាប់​មកហើយ​ថា ប្រព័ន្ធ​ម៉ាស៊ីន​នេះ ពិតជា​ល្បីល្បាញ និង​មាន​ថាមពល​ខ្លាំង​ប្លែក​ពី​គេ​»​។​
 
 
 
​លោក​បាន​បន្ថែមទៀតថា​៖«​បើ​និយាយ​ពី​លក្ខណៈ​ផ្ទាល់ខ្លួន​វិញ ខ្ញុំ​ត្រូវ​ធ្វើដំណើរ​គ្រប់ពេលវេលា ទាំង​ការងារ​នៅក្នុង​ក្រុង និង​តាម​ខេត្ត និង​ទាំង​ដំណើរ​កម្សាន្ត​។ ដូច្នេះ​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ បាន​ឆ្លើយតប​រាល់​ទិដ្ឋភាព​ផ្ទាល់ខ្លួន និង​តម្រូវការ​របស់ខ្ញុំ​ទាំងអស់​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថារថយន្ត Isuzu D-Max Blue Power គ្រប់​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់ ពិតជា​នឹងធ្វើ​ឲ្យ​លោកអ្នក ចាប់អារម្មណ៍​»​។ 
 
 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ព័ត៌មាន​របស់​អ៊ី​ស៊ូ​ហ្ស៊ុ ហើយ​ចូលរួម​សកម្មភាព​សប្បាយរីករាយ ជាមួយនឹង​ការចាប់​រង្វាន់​ផ្សងសំណាង តាមរយៈ​បណ្តាញ​អ៊ីនធឺណិត ដូចជា​គេហទំព័រ​៖ www.isuzucambodia-tis.com​។ ហ្វេ​ស​ប៊ុ​ក​៖ Isuzu Cambodia និង YouTube: Isuzucambodia​។ ឬ​អគារ​តាំង​លក់​រថយន្ត អ៊ី​ស៊ូ​ហ្ស៊ុ របស់​ក្រុមហ៊ុន K (Cambodia) Co., Ltd ដែលមាន​អាសយដ្ឋាន ស្ថិតនៅ​ភូមិ​ក្បាលដំរី មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ 
 
 




ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖ 023 950 084​។​
​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​
​ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ខេ​ម​បូ​ឌា ឯ​.​ក​
​ទូរស័ព្ទ​លេខ​៖ 023 900 798/096 2009 237
​ណូ​ច ទីមួយ​ឡា (Nouch Timouyla) ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com