អត្ថបទពាណិជ្ជកម្ម
ក្រុម​វេជ្ជបណ្ឌិត បាន​ជួប​ពិភាក្សាគ្នា​ស្តីពី​អាល្លែកហ្ស៊ី​ច្រមុះ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៩ ស្តីពី​អាល្លែកហ្ស៊ី​ពិភពលោក​
14, Dec 2019 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​វេជ្ជបណ្ឌិត​ជាង​១០០​នាក់ បាន​ជួបជុំគ្នា ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៩ ស្តីពី​អាល្លែកហ្ស៊ី​ពិភពលោក ក្រោម​ប្រធានបទ​«​ផលប៉ះពាល់​នៃ​ការបំពុល​បរិយាកាស ធ្វើ​ឲ្យ​អាល្លែកហ្ស៊ី​ច្រមុះ​» ដោយមាន​ការបង្ហាញ​ពី​ភស្តុតាង​គ្លីនិក​។ កម្មវិធី​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា នា​ល្ងាច​ថ្ងៃទី​១៣ ធ្នូ ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ​។
 
​ក្នុង​កិច្ចប្រជុំ​នេះ មានការ​ពិភាក្សា​លើ​ប្រធានបទ​ផ្សេងៗ​គ្នា​ជាច្រើន ពី​សំណាក់​វាគ្មិន​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ មកពី​បណ្តា​ប្រទេស​នានា​ដូចជា អេស្បាញ ប្រេ​ស៊ី​ល សហរដ្ឋអាមេរិក និង​កាណាដា​ជាដើម តាមរយៈ​ការផ្សាយ​បន្ត​ផ្ទាល់ ពី​ទីក្រុង​លី​យ៉ុង​ប្រទេស​បារាំង​។ ប្រធានបទ​ដែល​លើក​យកមក​ពិភាក្សា ក្នុង​កិច្ចប្រជុំ មានដូចជា ប្រេ​វ៉ាឡង់​នៃ​អាល្លែកហ្ស៊ី​ច្រមុះ មុខងារ​នៃ​ការបំពុល​បរិយាកាស​ក្នុងការ​ធ្វើ​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ នៃ​រោគ​អាល្លែកហ្ស៊ី​ច្រមុះ ការគ្រប់គ្រង​ព្យាបាល​អាល្លែកហ្ស៊ី​ច្រមុះ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ដោយ​ការបំពុល​បរិយាកាស​៖ ការឯកភាព​គ្នា​ជា​អន្តរជាតិ ការ​រលាក​ច្រមុះ​ដោយ​អាល្លែកហ្ស៊ី និង​ការបំពុល​បរិយាកាស​៖ ពី​រោគរាតត្បាត​ដល់​ភស្តុតាង​គ្លីនិក រួម​នឹង​ការ​សួរ​ឆ្លើយ ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​ផងដែរ​។ ក្នុងនោះ ក៏មាន​ការបង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា ពី FEXPOLSAR ផងដែរ​។ 
 
 
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោកស្រី​វេជ្ជបណ្ឌិត Anne Ellis អ្នកវិភាគ​ការសិក្សា ស្តីពី FEXPOLSAR ហើយក៏​ជា​សាស្ត្រាចារ្យ និង​ជា​ប្រធាន​ផ្នែក​អាល្លែកហ្ស៊ី និង​ភាពស៊ាំ នៃ​នាយកដ្ឋាន​ឱសថ នៃ​សាកលវិទ្យាល័យ Queen’s University ក្នុង​ទីក្រុង Kingston Ontario និង​ជា​ប្រធាន​ផ្នែក Environmental Exposure Unit (EEU) មកពី​ប្រទេស​កាណាដា បានលើកឡើង​ពី​លទ្ធផល​នៃ​ការសិក្សា​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​អ្នកជំងឺ​អាល្លែកហ្ស៊ី​ច្រមុះ រោគសញ្ញា​ដូចជា តឹង​ច្រមុះ ឬ​ហៀរ​សំបោរ រមាស់​ភ្នែក ពិតជា​បង្ក​ផល​រំខាន ចំពោះ​ការងារ និង​ការរស់នៅ​ប្រចាំថ្ងៃ របស់​ពួកគេ​»​។ លោកស្រី​វេជ្ជបណ្ឌិត បាន​បន្តថា​៖«​តាមរយៈ​ការសិក្សា​ពី FEXPOLSAR បាន​បញ្ជាក់ថា ផលប៉ះពាល់​នៃ​ការបំពុល​បរិយាកាស រួមចំណែក​បង្ក​ឲ្យ​មាន​រោគសញ្ញា​អាល្លែកហ្ស៊ី​ច្រមុះ បង្កឡើង​ដោយ​អា​ល្លែ​ក​ហ្សែ​ន​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​យើង​មាន​ភស្តុតាង​គ្លីនិក ដែល​បង្ហាញថា ការព្យាបាល​អាល្លែកហ្ស៊ី អាច​កាត់បន្ថយ​រោគសញ្ញា​ទាំងនេះ​បាន​»​។​
 
​សាស្ត្រាចារ្យ Ignacio J. Ansotegui ប្រធាន និង​ជា​អ្នកគ្រប់គ្រង អង្គការ​អាល្លែកហ្ស៊ី​ពិភពលោក (WAO) មកពី​ប្រទេស​អេស្បាញ បាន​សង្កត់ធ្ងន់ ពី​ប្រេ​វ៉ាឡង់​នៃ​អាល្លែកហ្ស៊ី​ច្រមុះ​ថា​៖« មនុស្ស​ជាច្រើន​គិតថា​អាល្លែកហ្ស៊ី​ច្រមុះ មិន​សំខាន់​នោះឡើយ​។ ប៉ុន្តែ​រោគសញ្ញា​របស់​វា ពិត​ជាមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ចំពោះ​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់ ដោយសារ​ជំងឺ​នេះ​។ ការបំពុល​បរិយាកាស អាច​បង្ករ​ផលប៉ះពាល់​យ៉ាងខ្លាំង លើ​អាល្លែកហ្ស៊ី​ច្រមុះ ដោយសារ​វា​អាចធ្វើ​ឲ្យ​ស្ថានភាព នៃ​រោគសញ្ញា​នេះ កាន់តែ​ធ្ងន់ធ្ងរ​បាន​»​។​
 
​បច្ចុប្បន្ននេះ មនុស្ស​ប្រមាណ ៤០០ លាន​នាក់​ទូទាំង​ពិភពលោក ទទួលរង​ពី​អាល្លែកហ្ស៊ី​ច្រមុះ​។ ត្រឹម​ឆ្នាំ​២០៥០ គេ​រំពឹងថា អាល្លែកហ្ស៊ី នឹង​ប៉ះពាល់​មនុស្ស​ម្នាក់ ក្នុងចំណោម​២​នាក់ ពោលគឺ​៥០% ទូទាំង​សាកលលោក​។ នេះ​បើ​យោងតាម Global Allergy and Asthma European Network​។ អាល្លែកហ្ស៊ី​អាច​កើត​ឡើងជា​ញឹកញាប់​ហើយ​ធ្ងន់ធ្ងរ អាស្រ័យ​លើ​បរិស្ថាន​ជុំវិញ​បុគ្គល​ម្នាក់ៗ​។ ការបំពុល​បរិយាកាស ក៏​អាច​បង្ក​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ លើ​រោគសញ្ញា​ដែល​បង្កឡើង​ដោយ​អា​ល្លែ​ក​ហ្សែ​ន​ផងដែរ​។​
 
​ការសិក្សា ក៏បាន​បង្ហាញ​ពី​ផលប៉ះពាល់ ដែល​បណ្តាលមកពី​សមា​សភាគ នៃ​ការបំពុល​បរិយាកាស ពោលគឺ​ផ្សែង​ចេញពី​យានយន្ត ទៅលើ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​អាល្លែកហ្ស៊ី​ច្រមុះ ដែល​បង្កដោយ​អា​ល្លែ​ក​ហ្សែ​ន និង​កំណត់ថា​តើ Allegra®/Telfast® (fexofenadine hydrochloride) 180mg អាច​ផ្តល់​សារប្រយោជន៍​យ៉ាងសំខាន់ ដើម្បី​កាត់បន្ថយ​រោគសញ្ញា​អាល្លែកហ្ស៊ី​ច្រមុះ ដែលមាន​ក្នុង​លម្អងផ្កា និង​ផ្សែង​ចេញពី​យានយន្ត​។ ការសិក្សា ក៏បាន​បញ្ជាក់​អំពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ នៃ​ការបំពុល​បរិយាកាស ទៅលើ​រោគសញ្ញា​អាល្លែកហ្ស៊ី​ច្រមុះ បង្កដោយ​លម្អងផ្កា និង​ប្រសិទ្ធ​ភាពជា​វិជ្ជមាន របស់ Allegra®/Telfast® 180mg ក្នុងការ​កាត់បន្ថយ​រោគសញ្ញា​ទាំងនេះ​ផងដែរ​។​
 
 
 
​សេចក្តីថ្លែងការណ៍​រួម​ជា​អន្តរជាតិ​ស្តីពី​«​ការគ្រប់គ្រង​អាល្លែកហ្ស៊ី​ច្រមុះ ដែល​បង្ក​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ដោយសារ​ការបំពុល​បរិយាកាស​» ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ អង្គការ​អាល្លែកហ្ស៊ី​ពិភពលោក (WAO) ក៏ត្រូវ​បានចេញ​ផ្សាយ​ជា​ផ្លូវការ​ផងដែរ​ក្នុងអំឡុងពេល នៃ​កិច្ចប្រជុំ​នេះ​។ សេចក្តីថ្លែងការណ៍​រួម​ជា​អន្តរជាតិ ដែល​សរសេរ​ដោយ​អ្នកជំនាញ​ចំនួន​២៣​រូប និង​ដឹកនាំ​ដោយ​លោក Robert Naclerio មកពី​សាកលវិទ្យាល័យ Jonh Hopkins, Baltimore, Maryland សហរដ្ឋអាមេរិក បានបង្ហាញ​ពី​លទ្ធផល​សំខាន់ៗ នៃ​ការសិក្សា​ពី FEXPOLSAR និង​ពន្យល់​ពី​តម្រូវការ ដែល​ត្រូវធ្វើឡើង ដើម្បី​ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ល្អប្រសើរ​ឡើង សម្រាប់​អ្នកជំងឺ​អាល្លែកហ្ស៊ី​ច្រមុះ និង​ផលប៉ះពាល់​នៃ​ស្ថានភាព​នេះ​ចំពោះ​សង្គម​ទាំងមូល​។ 
 
​លោក​វេជ្ជបណ្ឌិត ហ៊ីង គីម អ្នកគ្រប់គ្រង​វេជ្ជសាស្ត្រ​ប្រចាំ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​បាន​ពន្យល់ថា អាល្លែកហ្ស៊ី​ច្រមុះ​កើតឡើង​នៅពេលដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​នរណាម្នាក់​មានប្រតិកម្ម​ទៅនឹង​អា​ល្លែ​ក​ហ្សែ​ន ដូចជា​លម្អងផ្កា រោមសត្វ​ចិញ្ចឹម​ហើរ​តាម​ខ្ស​ល់ លាមក​សត្វល្អិត​តូចៗ ផ្សិត ដែលមាន​ក្នុង​បរិយាកាស បង្ក​ឲ្យ​រលាក​ភ្នាស​ខាងក្នុង​ច្រមុះ​។ បើតាម​លោក​វេជ្ជបណ្ឌិត ហ៊ីង គីម រោគសញ្ញា​ទូទៅ​រួមមាន​តឹង​ច្រមុះ ហៀរ​សម្បោរ រមាស់ ឬ​ហៀរ​ទឹកភ្នែក កណ្តាស់ រមាស់​ច្រមុះ និង​បំពង​ក​ជាដើម​។ ការបំពុល​បរិយាកាស​អាចធ្វើ​ឲ្យ​រោគសញ្ញា​ទាំងនេះ កាន់តែ​ធ្ងន់ធ្ងរ​។ នេះ​ជាការ​បន្ថែម​របស់លោក​វេជ្ជបណ្ឌិត ហ៊ីង គីម​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា អង្គការ​អាល្លែកហ្ស៊ី​ពិភពលោក (WAO) ប្រារព្ធ​កិច្ចប្រជុំ​ប្រចាំឆ្នាំ ស្តីពី​អាល្លែកហ្ស៊ី​ពិភពលោក (WAC) ជា​រៀងរាល់​២​ឆ្នាំ​ម្តង​។ ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ​១៩៥១ ក្នុង​ទីក្រុង Zurich កិច្ចប្រជុំ​នេះ បាន​ទាកទាញ​អ្នកជំនាញ និង​អ្នកវិទ្យាសាស្ត្រ​ជាង ៤,០០០​នាក់ ដែល​កំពុងធ្វើការ និង​មាន​ចំណាប់អារម្មណ៍ លើ​ផ្នែក​អាល្លែកហ្ស៊ី ភាពស៊ាំ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​ចំណេះដឹង​ថ្មីៗ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​សាណូ​ហ្វី ក៏​ជា​អ្នកគាំទ្រ​កិច្ចប្រជុំ​នេះ​ផងដែរ​។​
 
​កញ្ញា Monsinee Sathirakawinskul អគ្គនាយិកា​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​មានប្រសាសន៍ថា ការចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​គុណភាព​ជីវិត របស់​អ្នកជំងឺ​អាល្លែកហ្ស៊ី​កាន់តែ​ល្អ​ប្រើ​សើរ​ឡើង តាមរយៈ​ការព្យាបាល និង​ភស្តុតាង​ជា​សាកល ដែលមាន​ការទទួលស្គាល់​ដោយ​អ្នកជំនាញ​សំខាន់ៗ​។  
 
​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​ផលិត​ឱសថ​សាណូ​ហ្វី​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​ចូលរួមចំណែក​យ៉ាងសកម្ម ដើម្បី​លើកកម្ពស់​ការយល់ដឹង ចែករំលែក​ចំណេះដឹង​វិទ្យាសាស្ត្រ​ថ្មីៗ​ជូន​ដល់​អ្នកជំនាញ​ថែទាំ​សុខភាព និង​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​ទៀតផង​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Sanofy
© រក្សាសិទ្ធិដោយ thmeythmey.com