ជាតិ
សង្គមជាតិ
យុវជនម្នាក់ធ្វើយុទ្ធនាការប្រមូលអាវរងា ជួយជនទុរគតនៅខេត្តសៀមរាប និងព្រះវិហារ
× សៀមរាប៖ លោក ជា សុខន ជាយុវជនម្នាក់រស់នៅខេត្តសៀមរាប បាននិងកំពុងធ្វើយុទ្ធនាការប្រមូលអាវរងា ជួយជនទុរគតនៅខេត្តសៀមរាប និងខេត្តព្រះវិហារ។ លោក ជា សុខន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា យុទ្ធនាការនេះ ធ្វើឡើងក្នុងបំណង ដើម្បីចែករំលែកសេចក្ដីស្រឡាញ់ ជួយជនទុរគតដែលខ្វះខាត និងគ្មានផ្ទះសម្បែង។
ដោយមើលឃើញពីភាពលំបាក ការខ្វះខាតរបស់ជនទុរគតនារដូវវស្សា លោក ជា សុខន បានធ្វើយុទ្ធនាការប្រមូលអាវរងា និងរៃអង្គាសថវិកា ដើម្បីទិញអាវរងា ចែកជូនជនទុរគតដែលរស់នៅតាមដងផ្លូវ ឬគ្មានទីអាស្រ័យត្រឹមត្រូវ។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីចែករំលែកក្ដីស្រឡាញ់ ដោយជឿថាគ្រប់មនុស្សទាំងអស់មានសិទ្ធិរស់រានមានជីវិត មានសិទ្ធិទទួលបានភាពកក់ក្ដៅគ្រប់គ្នា។ នេះបើតាមលោក ជា សុខន ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ដោយបន្តទៀតថា លោកគ្រោងប្រមូលអាវរងាចំនួន ១,៥០០អាវ ក្រោមយុទ្ធនាការ៣រាត្រី ចែកដល់ជនទុរគតនៅតាមតំបន់មួយចំនួន ក្នុងខេត្តសៀមរាប និងមួយរាត្រីទៀត នៅខេត្តព្រះវិហារ។ ខេត្តព្រះវិហារ ត្រូវបានព្យាករណ៍ថា នឹងចុះត្រជាក់ខ្លាំងជាងគេ នាប៉ុន្មានថ្ងៃខាងមុខនេះ។
លោក សុខន ក៏បានអំពាវនាវទៅសប្បុរសជនទាំងអស់ ចូលរួមតាមលទ្ធភាព តាមរយៈការផ្តល់ជាអាវរងា ឬជាថវិកាដើម្បីទិញអាវ បានដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com