ឥឡូវនេះសិស្សគុនមកពីក្លិប Evolve អាចប្រកួតបានទាំងមួយថៃ និង Kickboxing។ Sam-A នៅតែរក្សាខ្សែក្រវាត់ ONE Strawweight Kickboxing World Title និងរង់ចាំទទួលស្វាគមន៍ពីគូប្រជែងនានាដែលកម្មវិធីរៀបចំ។ នៅដើមឆ្នាំ ២០១៩នេះ Sam-A បាត់បង់ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ពេលធ្លាក់ទៅលើជើងខ្លាំងមក ពីចក្រភពអង់គ្លេស Jonathan Haggerty ក្រោយប្រកួត៥ទឹកហើយរូបគេមិនចង់ឲ្យរឿងនេះកើតឡើងជាថ្មីឡើយ។
«ខ្ញុំសោកស្ដាយណាស់ចំពោះការបាត់បង់ ខ្សែក្រវាត់ Muay Thai World Title។ ឥឡូវនេះខ្ញុំចង់រក្សាខ្សែក្រវាត់នេះបានយូរតាមអាធ្វើបាន។ ទោះបីខ្ញុំរាងចាស់ ខ្ញុំចង់អភិវឌ្ឍក្បាច់គុនបន្ថែមទៀត។ ខ្ញុំមិនចង់បាត់បង់ខ្សែក្រវាត់ទៀតឡើយ។ ការប្រកួតមួយថៃ ឬ kickboxing។ ខ្ញុំត្រៀមរួចរាល់ជានិច្ច។ ហើយខ្ញុំរង់ចាំប្រកួតការពារខ្សែក្រវាត់លើកដំបូង»។ Sam-A សម្ដែងការដឹងគុណបែបនេះ៖«ខ្ញុំសូមអរគុណដល់ ONE Championship និង លោក Chatri Sityodtong ដែលជាប្រធាន និងជានាយប្រតិបត្តិរបស់ ONE។ ONE ធ្វើឲ្យកីឡាករគ្រប់រូបមានគោលដៅនៅក្នុងអាជីព ដូចជាខ្ញុំជាដើមដែលធ្វើរូបខ្ញុំសប្បាយចិត្ត»។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕