ជាតិ
សង្គមជាតិ
ថ្ងៃចុងក្រោយ នៃពិព័រណ៍សៀវភៅលើកទី៨
×
ភ្នំពេញ៖ ថ្ងៃអាទិត្យនេះ ជាថ្ងៃចុងក្រោយហើយនៃកម្មវិធី«ពិព័រណ៍សៀវភៅ»លើកទី៨ ដែលរៀបចំឡើងក្រោមប្រធានបទ«ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ»នៅបរិវេណបណ្ណាល័យជាតិ។ មនុស្សជាច្រើនទាំងក្មេង ចាស់ ប្រុសស្រី បានបន្តចូលរួមក្នុងពិព័រណ៍នៅថ្ងៃចុងក្រោយនេះ។ កញ្ញា លី សុចន្ថា យុវជនស្ម័គ្រចិត្តរៀបចំកម្មវិធីពិព័រណ៍សៀវភៅ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា នៅព្រឹកថ្ងៃទី៣នេះ មានអ្នកចូលរួមច្រើនលើសថ្ងៃទី២។
សូមបញ្ជាក់ថា កាលពីឆ្នាំទី១ ពិព័រណ៍សៀវភៅកម្ពុជា ទទួលបានអ្នកចូលរួមប្រមាណតែ១ពាន់នាក់តែប៉ុណ្ណោះ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍សៀវភៅ បានទាក់ទាញអ្នកចូលរួមកាន់តែច្រើនឡើងៗ។ ជាក់ស្តែង ពិព័រណ៍សៀវភៅលើកទី៧ កាលពីឆ្នាំ២០១៨នោះ ទទួលបានអ្នកចូលរួមជាង១៣ម៉ឺននាក់។ សម្រាប់ឆ្នាំនេះ ពិព័រណ៍សៀវភៅកម្ពុជា ក៏រំពឹងដែរថា នឹងទទួលបានអ្នកចូលរួមក្នុងរង្វង់១០ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com