កីឡាជាតិ
ជាតិ
បុណ្យ​សមុទ្រ​៖ រដ្ឋបាល​ខេត្តកំពត ផ្អាក​ចរាចរណ៍​រថយន្ត​ដឹក​ដី​ធំៗ​ចូលក្នុង​ក្រុង​
15, Dec 2019 , 6:59 pm        
រូបភាព
 ភ្នំពេញ​៖ រដ្ឋបាល​ខេត្តកំពត នឹង​ការផ្អាក​បណ្តោះអាសន្ន​រថ​យន្ត​រថយន្ត​ដឹក​ដី​ធំៗ​គ្រប់​គ្រ​ភេទ​នៅក្នុង​ខេត្ត និង​ហាម​ធ្វើ​សកម្មភាព​បំផ្ទុះ​ថ្ម នៅតាម​ការដ្ឋាន​។ ការផ្អាក​នេះ គឺ​ដើម្បី​ដើម្បី​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់ នៅ​អំឡុងពេល​បុណ្យ​សមុទ្រ ដែល​នឹង​រៀបចំឡើង​ពី ថ្ងៃទី​២០​ដល់​២២ ខែធ្នូ នៅ​ខេត្តកំពត​។ នេះ​បើតាម​បានចេញ​សេចក្តីជូនដំណឹង​ពីរ​ដោយឡែក​ពីគ្នា របស់​រដ្ឋបាល​ខេត្តកំពត នៅ​ថ្ងៃទី​១៣ ធ្នូ​។

 
​បើតាម​សេចក្តីជូនដំណឹង​ទាំង​២ រថយន្ត​ដឹក​ដី​ធំៗ ត្រូវ​ផ្អាក​សកម្មភាព​ដឹក​ដី​ទៅ​ចាក់​នៅតាម​ដីឡូត៍ និង​ដី​លំនៅដ្ឋាន​ផ្សេងៗ​ជាបន្ទាន់ ចាប់ពី​ថ្ងៃទី​១១ ខែធ្នូ រហូតដល់​ពិធីបុណ្យ​សមុទ្រ​ចប់​។ អាជ្ញាធរ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ដឹក​ដី​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ក្នុង​រយៈពេល​ហាមឃាត់​នេះ​។ ក្នុងករណី​មាន​រថយន្ត​ដឹក​ដី នៅក្នុង​មូលដ្ឋាន​របស់ខ្លួន សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​តាមច្បាប់​។​
 
​រដ្ឋបាល​ខេត្តកំពត ក៏បាន​ហាម​សកម្មភាព​បំផ្ទុះ​ថ្ម​នៅតាម​ការដ្ឋាន​វាយ​ថ្ម​សំណង់ និង​ការដ្ឋាន​ស៊ីម៉ងត៍ ថ្មកំបោរ​គ្រប់​ប្រភេទ​ផងដែរ ចាប់ពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២០​ធ្នូ រហូតដល់​ម៉ោង ៦​ល្ងាច ថ្ងៃទី​២២ ធ្នូ​។ ចំណែក​ម្ចាស់​រថយន្ត​ធុន​ធ្ងន់ រថយន្ត​សណ្តោង​កុងតឺន័រ ត្រូវ​បញ្ចៀស​ចរាចរណ៍​របស់​ខ្លួន ចាប់ពី​ចំណុច​ផ្លូវបំបែក​វាលរេញ ទៅ​ផ្លូវជាតិ​លេខ​៤​វិញ ចាប់ពី​ថ្ងៃទី​១៩​ធ្នូ ដល់​ថ្ងៃទី ២២​ធ្នូ​៕
 
 

Tag:
 តកំពត​
  រថយន្ត​ធំៗ​
  បុណ្យ​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com