លោក ហ៊ុន ម៉ា​នី គ្រោង​បង្កើត​សាលា​ជំនាន់​ថ្មី​នៅ​ខេត្តកំពង់ស្ពឺ​
ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ា​នី គ្រោង​បង្កើត​សាលា​ជំនាន់​ថ្មី​នៅ​ខេត្តកំពង់ស្ពឺ​
16, Dec 2019 , 9:30 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
 
​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​គម្រោង​បង្កើត​សាលា​ជំនាន់​ថ្មី នៅ​ខេត្តកំពង់ស្ពឺ​។ លោក រំពឹងថា ការកសាង​សាលា​ជំនាន់​ថ្មី អាច​អាច​ផ្លាស់ប្ដូរ​មុខមាត់​ខេត្តកំពង់ស្ពឺ​បាន​។ លោក ហ៊ុន ម៉ា​នី បញ្ជាក់​គម្រោង​នេះ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កីឡដ្ឋាន​នា​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៥ ធ្នូ​នេះ​។

 
​បើតាម​លោក ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ផង​នោះ គម្រោង​បង្កើត​សាលា​ជំនាន់​ថ្មី​នេះ ដើម្បី​ផ្ដល់ឱកាស និង​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស​ក្នុង​ខេត្តកំពង់ស្ពឺ​បន្ថែមទៀត ឲ្យ​ដូចនឹង​ការ​លើកឡើងថា ខេត្តកំពង់ស្ពឺ ជា​ស្រុកកំណើត​របស់​អ្នកប្រាជ្ញ និង​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។ ក្រៅពី​ការបង្កើត​សាលា​ជំនាន់​ថ្មី លោក ហ៊ុន ម៉ា​នី មាន​គម្រោង​មួយទៀត​ដែល​គ្រោង​បង្កើត​នៅក្នុង​ខេត្ត​នេះដែរ គឺពាក់ព័ន្ធ​នឹង​យុវជន និង​ទេសចរណ៍​។​
 
​សូម​ស្ដាប់​ការលើកឡើង​របស់លោក ហ៊ុន ម៉ា​នី​៖ 



 

Tag:
 កំពង់ស្ពឺ​
 ​ អប់រំ​
 ​ សាលា​
  ​ជំនាន់​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com