ជាតិ
២៥ខេត្ត/រាជធានី
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ទទួលបានអ្នកចូលរួមប្រហែល១៨ម៉ឺននាក់
× ភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ដែលរៀបចំនៅទីតាំងបណ្ណាល័យជាតិ មានអ្នកចូលរួមប្រហែល១៨ម៉ឺននាក់ កើនឡើងប្រមាណ៥ម៉ឺននាក់ បើធៀបនឹងពិព័រណ៍លើកទី៧។ លោក កាំង សេងហួរ សមាជិកក្រុមទំនាក់ទំនងសាធារណៈនៃកម្មវិធីពិព័រណ៍សៀវភៅ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
បើតាមលោក កាំង សេងហួរ អ្នកស្ម័គ្រចិត្តក្នុងកម្មវិធីពិព័រណ៍សៀវភៅ ពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង នៅពេលដែលដឹងពីចំនួនអ្នកចូលរួមច្រើនកុះករ ហើយក៏សង្ឃឹមថាពិព័រណ៍សៀវភៅនៅឆ្នាំក្រោយ នឹងមានអ្នកចូលរួមច្រើនដូចឆ្នាំនេះដែរ។ សមាជិកក្រុមទំនាក់ទំនងសាធារណៈរូបនេះ ក៏នៅតែអំពាវនាវដល់សាធារណជន ចូលរួមលើកស្ទួយវិស័យតែងនិពន្ធ និងអំណានឲ្យបានច្រើនផងដែរ។ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ១៣-១៥ខែធ្នូ ក្រោមប្រធានបទ«ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ»៕
Tag:
ពិព័រណ៍សៀវភៅ
អប់រំ
អាន
© រក្សាសិទ្ធិដោយ thmeythmey.com