អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart រៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌​«​ស្នាមញញឹម​» ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា
16, Dec 2019 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ ក្រុមហ៊ុន Smart Axiata បានរៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌ ស្នាមញញឹម ដែលមាន​កា​ចូលរួម​ពី​ក្រុម​សិល្បករ សិល្បការិនី​ល្បីៗ​ជាច្រើនរូប​។ តន្ត្រី​ស្នាមញញឹម​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​បំណង​លើកកម្ពស់​ការយល់ដឹង​បន្ថែម​ពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលជា​មន្ទីរពេទ្យ​កុមារ​ឈានមុខ​គេ​នៅ​កម្ពុជា និង​ជា​មន្ទីរពេទ្យ ដែល​បានផ្តល់​ការព្យាបាល​ដោយ​ឥត​គិត​ប្រាក់ ដល់​កុមារ​កម្ពុជា​រាប់លាន​នាក់​។ 
 
​តារាចម្រៀង​ល្បីៗ​ក្នុងស្រុក​ជាច្រើន​ដូចជា ក្រុម​តន្ត្រី SmallWorld SmallBand  (SWSB) កញ្ញា ចិត្ត ក​ញ្ច​នា អ្នកនាង ពេជ្រ សោភា កញ្ញា Adda លោក G-Devith កញ្ញា Laura Mam លោក​អូន និង​កញ្ញា​ទេព បូ​ព្រឹក្ស បានរួម​គ្នា​សម្តែង ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​របស់​ក្រុមហ៊ុន Smart ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ទស្សនទាន «​ធ្វើ​រឿង​ល្អ​ថ្ងៃនេះ​»​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា សំបុត្រ​មួយ​សន្លឹក​មានតម្លៃ ១០​ដុល្លារ ហើយ​រាល់​ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ទាំងអស់ នឹងត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ស្របពេល​ជាមួយគ្នានេះ ក្រុមហ៊ុន Smart បាន​បរិច្ចាគ​ថវិកា​បន្ថែម​១០​ដុល្លារ ទៅលើ​រាល់​ចំនួន​សំបុត្រ​ដែល​បាន​លក់​ចេញ ដើម្បី​បន្ថែម​ថវិកា​សម្រាប់​មូលនិធិ​ពី​ការលក់​សំបុត្រ​។ រាល់​អតិថិជន ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​ទាំងអស់ នឹង​ក្លាយ​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ សាធារណរ​ជន ក៏​អាច​បរិច្ចាគ​បន្ថែមទៀត តាមរយៈ​ការទិញ​សម្ភារ​ផ្សេងៗ​ក្នុង​ការប្រគំ​តន្ត្រី​នេះ​ផងដែរ​។
 
​ក្នុងនាម​ជា​អ្នក​ផ្តួចផ្តើម​កម្មវិធី​ប្រគំ​តន្ត្រី​នេះ ក្រុមហ៊ុន Smart រួមជាមួយ​នឹង​ដៃគូ​សហការ​ជាច្រើន​ទៀត បាន​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់ ដែលមាន​ចំនួន​មិនតិចជាង ១០០,០០០ ដុល្លារ​ឡើយ​សម្រាប់​ការរៀបចំ​ការប្រគំ​តន្ត្រី ក៏ដូចជា​ការបង្កើត​យុទ្ធ​នា​ការស្វែងយល់​បន្ថែម ដើម្បី​បង្កើន​ការបរិច្ចាគ​ជា​សាធារណៈ សម្រាប់​មូលនិធិ​នេះ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង​នឹង​ការប្រគំ​តន្ត្រី​នេះ សូម​តាមដាន​លើ​គេហទំព័រ Facebook ខាងក្រោម​នេះ​៖
www.facebook.com/smilecharitybysmart និង www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេ​ទំព័រ www.smart.com.kh
















 
(​អត្ថបទ​ពាណ​ជ្ជ​កម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com