ជាតិ
សីតុណ្ហភាព​នៅ​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប នឹង​ចុះ​ត្រឹម​២០​អង្សា ពីថ្ងៃ​ទី​១៧-២៣​ធ្នូ​
16, Dec 2019 , 11:06 am        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី​២៣​ធ្នូ បណ្ដា​ខេត្ត​តាម​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប  នឹងមាន​សីតុណ្ហភាព​អប្បបរមា ពី​២០-២២​អង្សា និង​សីតុណ្ហភាព​អតិបរមា ពី​២៨-៣១​អង្សា​។ ចំណែក​តំបន់​វាលទំនាប និង​តំបន់​មាត់សមុទ្រ នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥​អង្សា និង​សីតុណ្ហភាព​អតិបរមា ពី​៣០-៣២​អង្សា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៦​ធ្នូ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ពន្យល់​មូលហេតុ​ថា ជ្រលង​សម្ពាធ​ខ្ពស់ បាននិងកំពុង​រំកិល​លើ​ប្រទេស​កម្ពុជា ហើយ​វា​មាន​ឥទ្ធិពល​ខ្សោយ​នៅ​កម្ពុជា ទើប​កម្ពុជា​ទទួល​អាកាសធាតុ​បែបនេះ​៕

 
 
 
 
 
 

Tag:
 អាកាសធាតុ​
 ​ត្រជាក់​
© រក្សាសិទ្ធិដោយ thmeythmey.com