កីឡាជាតិ
ជាតិ
វិសាខា អាច​ផ្លាស់ប្តូរ​កីឡាករ និង​គ្រូបង្វឹក​ជាមួយ​ក្លិប​លី​គ​កំពូល​ជប៉ុន Yokohama
16, Dec 2019 , 12:01 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្លិបបាល់ទាត់ក្លិបវិសាខា
រូបភាពពីទំព័រហ្វេសប៊ុកក្លិបបាល់ទាត់ក្លិបវិសាខា
ដោយ:
​ក្លិប​បាល់ទាត់​វិសាខា អាច​ផ្លាស់ប្តូរ​កីឡាករ គ្រូបង្វឹក ជាមួយ​ក្លិប​លី​គ​កំពូល​ជប៉ុន​(J1-League) Yokohama FC ចាប់ពី​រដូវ​កាល​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់ ក្លិប​វិសាខា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន នៅ​ថ្ងៃទី​១៦ ខែធ្នូ​នេះ​។​

 
​ការ​អាច​ផ្លាស់ប្តូរ​កីឡាករ និង​គ្រូបង្វឹក​នេះ ធ្វើឡើង​បន្ទាប់ពី​ក្លិប​វិសាខា បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​ក្លិប​លី​គ​កំពូល​ជប៉ុន Yokohama FC កាលពី​ថ្ងៃទី​១៥ ធ្នូ ឆ្នាំ​២០១៩ នៅ​ប្រទេស​ជប៉ុន ក្រោម​វត្តមាន លោកស្រី កែ សួន​សុ​ភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា និង​លោក Onodera Hiroshi ប្រធាន​ក្លិប​បាល់ទាត់ Yokohama FC​។ ដ្បិត​ក្លិប​វិសាខា មិនបាន​បញ្ជាក់​លម្អិត​ពី​សុពលភាព​នៃ MOU នេះ ប៉ុន្តែ វិសាខា អះអាងថា ការពង្រឹង​ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន (KHJP) និង​ព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ គឺ​សំដៅ​ជំរុញ​ការអភិវឌ្ឍ រវាង​ក្លិប​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន ហើយក៏​ជា​គោលបំណង​នៃ​ការចុះ MOU នេះដែរ​។ 
 
Yokohama FC ជា​ក្លិប​ក្របខណ្ឌ​ទី​២​របស់​ជប៉ុន ដែល​ទើប​ទទួលបាន​កៅអី​ឡើងទៅ​លេង​នៅ J1-League នៅ​ឆ្នាំ​២០២០ បន្ទាប់ពី​ពួកគេ ទទួលបាន​ជើងឯក​រង​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ J2-League ប្រចាំឆ្នាំ​២០១៩​។ ចំណែក​វិសាខា ជា​ក្លិប​ជើងឯក​រង ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ប្រចាំឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  វិសាខា​
  ស សុខា​
  Yokohama
© រក្សាសិទ្ធិដោយ thmeythmey.com