អត្ថបទពាណិជ្ជកម្ម
អ៊ែ​មណាស់​! ទិញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​vivo Y91C Y12 និង S1 នេះ លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ និង​ថែម​ជូន​កាដូ​ពិសេស Christmas star !
16, Dec 2019 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Vivo បានរៀបចំ​កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​ទៀតហើយ ក្នុងឱកាស​បុណ្យ​ណូ​អ៊ែ​ល លោកអ្នក​គ្រាន់តែ​ទិញ​ទូរស័ព្ទ​ម៉ូ​ឌែ​ល Vivo Y12 តម្លៃ​ដើម 169$ បញ្ចុះ​នៅសល់​159$ ។ Vivo S1 វិញ​តម្លៃ​ដើម 269$ បញ្ចុះ​នៅសល់ 239$​។ កាន់តែ​ពិសេស ចំពោះ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល Y91C លោកអ្នក​គ្រាន់តែ​ជាវ​ម៉ូ​ឌែ​ល​នេះ នឹង​ទទួល​កាស ជា​កាដូ​ថែម​ទៀតផង​។ 
 
​អស្ចារ្យ​ណាស់​! ស្មា​ត​ហ្វូ​ន​ទាំងបី​នេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ជាមួយនឹង​កាមេរ៉ា​ខាងមុខ​បែប​តំណក់ទឹក និង​មាន​អេក្រង់​ទំហំ​ធំ​ទូលាយ ដែល​ធ្វើ​ឲ្យ​អ្នក ងាយស្រួល​ក្នុងការ​ទស្សនា​យ៉ាង​ត្រជាក់​ភ្នែក ហើយ​ងាយស្រួល​ក្នុងការ​ថតរូប​ថែមទៀត​។ ជាពិសេស​ស្មា​ត​ហ្វូ​ន​ទាំងបី​នេះ​មាន​បំពាក់​នូវ​មុខងារ​ស្កេ​ន​មុខ ដោះ​សោរ​យ៉ាង​រហ័ស ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ និង​មាន​សុវត្ថិភាព​បំផុត​។ រីឯ​កាមេរ៉ា​ខាងក្រោយ អាច​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ (portrait) បាន​យ៉ាង​ស្អាត​ល្អ ដូច​អ្នកជំនាញ​ថតរូប​អញ្ចឹង​។​
 
​មិនតែប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​វិញ គឺ​ត្រូវ​ម៉ាច់​តែម្តង កម្លាំង​ថ្ម​សាក​បាន​ឆាប់រហ័ស និង​ថែមទាំង​លេង​បានយូរ មិន​ងាយ​អស់​ថ្ម​ទៀតផង​។​
 
​សូម​រួសរាន់​ឡើង​នៅ​ក្នុ​ងោ​កាស​ប្រ​ម៉ូ​សិន​នេះ លោកអ្នក​អាច​រក​ជាវ​ទូរស័ព្ទ​Vivo ទាំង​៣​ម៉ូ​ឌែ​ល​បាន នៅតាម​បណ្តា​ហាង​នានា រហូតដល់​អស់ពី​ស្តុក​។ រីឯ​កាដូ Christmas star នេះ​វិញ អាច​រកបាន នៅតាម​បណ្តា​ហាង​ដែលមាន​ស្តង់ vivo ចាប់ពី​ថ្ងៃទី​១៥ ធ្នូ រហូតដល់​ថ្ងៃទី ១ មករា ឆ្នាំ ២០២​។ ប្រញាប់​ឡើង សូមកុំ​ឲ្យ​ឱកាស​នេះ​កន្លងផុតទៅ​ឲ្យ​សោះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com