ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក ជឿន ច​ន​នី ស្រាវជ្រាវ​អស់​១៥​ឆ្នាំ ទើប​អាចបង្កើត​យន្តហោះ​ដែល​អាច​ហោះ​បាន​កម្ពស់​៥០​ម៉ែត្រ​
16, Dec 2019 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ជឿន ច​ន​នី បាន​ជោគជ័យ​ក្នុង​ការផលិត​យន្តហោះ​ពិសោធន៍​ខ្នាតតូច​របស់ខ្លួន បន្ទាប់ពី​ស្វ័យ​សិក្សា ស្រាវជ្រាវ​អស់​រយៈពេល​១៥​ឆ្នាំ​មក​។ លោក ច​ន​នី វ័យ​២៨​ឆ្នាំ ស្រឡាញ់​ជា​ជីព​ជា​អ្នកបើក​យន្តហោះ​តាំងតែ​ពី​អាយុ​៥​ឆ្នា​ម្ល៉េះ ប៉ុន្តែ​ដោយសារ​ខ្លួន​ជា​កូនកំព្រា គ្មាន​លទ្ធភាព​រៀន​ជំនាញ​នេះ ហើយក៏​សម្រេចចិត្ត​រៀន​បរិញ្ញាបត្រ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។


 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖
 
 
​ទោះយ៉ាងណា​បុរស​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម មិនដែល​បោះបង់​ក្តី​ស្រឡាញ់​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​យន្តហោះ​នេះ​ម្តងណា​ឡើយ​។ តាំងពី​ឆ្នាំ​២០០៥​មក ច​ន​នី បាន​ស្រាវជ្រាវ​ពី​បច្ចេកទេស រូបមន្ត និង​គន្លឹះ​ផលិត​យន្តហោះ​តាម​យូ​ធូប និង​សៀវភៅ​២​ក្បាល ដែល​រូបគេ​ទទួលបាន​ពី​ជនជាតិ​អូស្ត្រាលី​ម្នាក់​។ លោក ច​ន​នី បញ្ជាក់ថា​«​បើ​មិន​បានធ្វើ​អ្នកបើក​ក​យន្តហោះ យ៉ាងហោចណាស់​ក៏ត្រូវ​ធ្វើ​អ្នក​ផលិត​ដែរ​»​។​
 
​បើតាម​បុរស​សម្បុរ​សណ្តែកបាយ​រូបនេះ យន្តហោះ​ពិសោធន៍​របស់គេ អាច​ហោះ​បាន​កម្ពស់​ខ្ពស់បំផុត​៥០​ម៉ែត្រ ហើយ​វា​អាច​ហោះ​បានយូរ​ឬ​ឆាប់​អាស្រ័យ​លើ​ថ្ម ហើយ​ស្ថានភាព​អាកាសធាតុ​ជា​អ្នកកំណត់​ល្បឿន​លឿន​យឺត ហោះ​ខ្ពស់​ឬ​ទាប​របស់​យន្តហោះ​។ លោក ជឿន ច​ន​នី រៀបរាប់ថា​៖«​យន្តហោះ​ដែល​កំពុង​ពិសោធន៍​នោះ​មិនមែនជា​របស់​លេង តែ​សម្រាប់​ពិសោធន៍​អ្វីដែល​បាន​រៀន និង​ការខិតខំ​ស្រាវជ្រាវ​រយៈពេល​១៥ ហើយ​ចង់ដឹងថា​ឋ​នៅ​ខ្វះខាត​ត្រង់ណា​។ នៅពេល​ដែលមាន​ថវិកា​គ្រប់គ្រាន់ នឹងធ្វើ​យន្តហោះ​ធំ​សម្រាប់​ជិះ​ម្នាក់ ដោយមាន​ទំនុកចិត្ត​ថា អាចធ្វើ​បាន​»​។


​ដើម្បី​ផលិត​យន្តហោះ​ពិសោធន៍​នេះ លោក ច​ន​នី បាន​បញ្ជាក់ថា ត្រូវ​គណនា​ឲ្យ​ត្រូវ​ក្បួន ទាំង​គណនា​កម្លាំង ទម្ងន់​សរុប ផ្ទៃ​គណនា​ស្លាប ការ​រចនា និង​បច្ចេកទេស ដែល​ច​ន​នីថា ជា​ចំណុច​លំបាក​ជាងគេ​។ ប៉ុន្តែ​ទោះជា​មានការ​លំបាក​ក្តី លោក ច​ន​នី មិន​បោះបង់​ឡើយ គឺ​មានតែ​ការខិតខំ​ប្រឹង​ខ្លាំង​ឡើង ទោះជា​បច្ចុប្បន្ន​លោក​កំពុង​ខ្វះខាត​ថវិកា សម្ភារ ការដឹកជញ្ជូន និង​គ្មាន​ទីតាំង​ទុក​យាន​ដែល​ខ្លួន​ផលិត​ក៏ដោយ​៕
 
 






​យុវជន គីម យ៉ាហូវ សមាជិកក្រុមគំនិត

Tag:
 ផលិត​យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com