អត្ថបទពាណិជ្ជកម្ម
សាស្ដ្រាចារ្យ Cam Asean៖ « E-Learning អាច​កាត់បន្ថយ​ពេលវេលា​សិក្សា​រហូតដល់​ទៅ ២៥ ភាគរយ​»
16, Dec 2019 , 5:12 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៩​កន្លងទៅនេះ វិទ្យាស្ថាន​អន្តជាតិ​កម្ពុជា​អាស៊ាន ហៅ​កាត់​ថា Cam Asean បានរៀបចំ​វេទិកា​មួយ ស្តីពី «​ការ​សិ​ស្សា​សម័យថ្មី​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រួ​និក (E-Learning)»​។ វេទិកា​ត្រូវបាន​រៀបចំឡើង នៅ​វិទ្យាស្ថាន​អន្តជាតិ Cam Asean ផ្ទាល់ ដើម្បី​ចែករំលែក​នូវ​សារៈសំខាន់ របស់ E-Learning និង​ស្វែងយល់​ពីបទ​ពិសោធន៍​ពី​ជ័យលាភី  E-Learning រដូវ​កាល​ដំបូង​។ វេទិកា​នេះ មានការ​ចូលរួម​ពី​សាស្ត្រាចារ្យ​ជំនាញៗ ជ័យលាភី​ក្នុងការ​ប្រកួត E-Learning ទាំង​៣​រូប និង​សិស្សានុសិស្ស​ជាច្រើន​ផ្សេងទៀត​។​
 
​គួររំលឹកថា បច្ចេកវិទ្យា​បាន​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្នុង​យុគ្គ​សម័យនេះ ការរស់នៅ​ប្រចាំថ្ងៃ​សុទ្ធសឹងតែ​ប្រើប្រាស់​បច្ចេកវិទ្យា​។ ជាមួយគ្នានេះ ដែរ​ការអភិវឌ្ឍ​ន៍ប​ច្ចេក​វិទ្យា ក៏​ជា​ផ្នែក​ក្នុង​ការជួយ​សម្រួល និង​ការផ្ដល់​ការសិក្សា​ច្រើន​របៀប សម្រាប់​សិស្សានុសិស្ស​។ បើទោះជា​មាន​ជម្រើស​ច្រើន​ក៏ដោយ សាស្ត្រាចារ្យ​ជំនាញ និង​ជ័យលាភី​ការប្រកួត E-Learning សុទ្ធតែ​ណែនាំ​ឲ្យ​ជ្រើសរើស Website ណា ដែល​អាច​ជឿ​ទុកចិត្តបាន ព្រោះ​មាតិកា​របស់ Website នីមួយៗ អាច​ជះឥទ្ធិពល​វិជ្ជមាន និង​អវិជ្ជមាន​ដល់​អ្នកប្រើប្រាស់​។​
 
​លោក WAYNE Messenger សាស្ត្រាចារ្យ​បានបង្ហាញ​ថា ៖ « E-Learning អាច​កាត់បន្ថយ​ពេលវេលា​សិក្សា រហូតដល់​ទៅ ២៥ ភាគរយ​។ លោកអ្នក​សិក្សា​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ជាពិសេស​លោកអ្នក អាច​អនុវត្តន៍ និង​រៀន​ដដែលៗ​បាន​យ៉ាង​ងាយស្រួល​»​។​
 
​ក្នុងនោះ កញ្ញា EMILY Marques បាន​ចែករំលែក​វិធីសាស្ត្រ​ក្នុងកា​សិក្សា​សិក្សា​តាមរយៈ E-Learning ឲ្យ​មាន​ប្រសិទ្ធភាព​ថា​៖ « អ្នក​ទាំងអស់គ្នា ត្រូវ​ចាត់ទុកថា​រៀន​តាមរយៈ E-Learning ឲ្យ​ដូចជា​រៀន​ក្នុង​ថ្នាក់​អញ្ចឹង​។ យើង​ត្រូវមាន​ការកត់សម្គាល់ និង​រៀន​អាន​ឲ្យ​ខ្លាំងៗ​, អនុវត្តន៍​វា​ឲ្យ​ល្អប្រសើរ​។ ដូច្នេះ​លោកអ្នក​អាច​រំលឹក កែប្រែ និង​ធ្វើជា​ម្ដង​ហើយ​ម្ដងទៀត​, រៀបចំ​គម្រោង​សិក្សា​ឲ្យ​ច្បាស់លាស់ និង​ត្រូវមាន​ពេល​សម្រាក​ច្បាស់លាស់​»​។​
 
​បេក្ខជន វិសិដ្ឋ ដែលជា​អ្នកឈ្នះ​ក្នុងការ​ប្រកួតប្រជែង E-Learning ក៏បាន​ឲ្យ​ដឹងថា ៖ « ខ្លួន​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ ដែល​បាន​ចូលរួម និង​បានឈ្នះ​ក្នុងការ​ប្រកួតប្រជែង E-Learning ដែល​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន Cam-Asean នេះ​។ យុវជន​ដែល​ឈ្នះ​ការប្រកួត ដែលមាន​អ្នកចូលរួម​ប្រកួត​ជាង ៤០ នាក់​រូបនេះ បាន​ក៏បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ផងដែរ​ថា ៖ « មុន​យើង​ចូល​ប្រកួត ដាច់​ខាត់​ត្រូវតែមាន​ការប្តេជ្ញាចិត្ត​ខ្លួនឯង​ជាមុនសិន ត្រូវតែ​បែងចែក​ពេលវេលា​សម្រាប់​ស្រាវជ្រាវ ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស ត្រូវ​រក​ប្រភព​ដែលមាន​អាច​ទុកចិត្តបាន​»៕


 
​គួ​រំលឹកថា ការប្រកួតប្រជែង E-Learning ជុំ​ផ្ដាច់ព្រ័ត្រ​ធ្វើឡើង កាលពី​ថ្ងៃទី​១៩ ខែ វ​ច្ឆិ​កា ឆ្នាំ ២០១៩ កន្លងទៅនេះ​។ ការប្រកួត​ដែល​រៀបចំឡើង​ដោយ​វិ​ទ្យ​ស្ថាន​អន្តរជាតិ​កម្ពុជា​អាស៊ាន Cam-Asean នេះ មាន​បេក្ខជន​ចូលរួម​រហូតដល់​ទៅ​ជាង ៤០ នាក់​។ ការប្រកួត​រួមមាន គឺមាន​ធ្វើ​ត្តេ​ស​តាមរយៈ​អន​ឡាញ ការប្រកួត​និយាយ​សារ​ធារ​ណៈ និង​ការប្រកួត​តស៊ូ​មតិ លើ​ប្រធានបទ ទសវត្ស​ទី ២១៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com