ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Jonathan Haggerty ភ្ញាក់ផ្អើល​នៅពេល​ប៉ះ Rodtang ក្នុង​ជំ​នួប​សងសឹក​
16, Dec 2019 , 6:19 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Jonathan Haggerty រហស្សនាម “The General” បាន​រៀនសូត្រ​រឿងរ៉ាវ​មួយចំនួន​ពេល​ជួបគ្នា​ដំបូង ទល់នឹង Rodtang Jitmuangnon “The Iron Man” ដើម្បី​សងសឹក​ដណ្ដើម​ខ្សែក្រវាត់​ជា​កីឡាករ​ថៃ​នេះ​វិញ នៅ​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ខាងមុខ​។ កីឡាករ​សញ្ជាតិ​អង់គ្លេស​នឹង​ឡើង​ដណ្ដើម​ខ្សែក្រវាត់​នៅក្នុង​កម្មវិធី ONE: A NEW TOMORROW ដែល​រៀបចំឡើង​នៅ​សង្វៀន Impact Arena នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។


 
Rodtang កាន់​ខ្សែក្រវាត់​ខាងលើ​បន្ទាប់ពី​ឈ្នះ​ពិន្ទុ «The General» ពេល​ចប់​ការប្រកួត ៥​ទឹក​ពេញ​នៅ​សង្វៀន Mall Of Asia Arena នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​កាល​ខែ សីហា​។ តាំងពី​ពេលនោះ​មក Haggerty បាន​ខិតខំ​ហ្វឹកហាត់ និង រៀប​ជើង​ព្រួល​ដើម្បី​ត្រលប់មក​សង្វៀន​ជាថ្មី​ជាមួយនឹង​ភាពខ្លាំង​។ មុនពេល​ត្រលប់​មកកាន់​សង្វៀន​ជាថ្មី កីឡាករ​វ័យ​២២​ឆ្នាំ​មកពី​ក្រុង​ឡុង​ដុង បាន​ប្រាប់​អំពី​ចំណុច​ជាច្រើន​ពេល​ប៉ះ «The Iron Man» លើក​ទី​១ និង​បាន​យល់ដឹង​ច្រើន​អំពី​បរាជ័យ​ទាំងនេះ​។ 
 
ONE Championship: តើ​យល់​យ៉ាងណាដែរ​ចំពោះ​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ World Title  ឡើងវិញ​នេះ​?
 
Jonathan Haggerty:  វា​ជា​រយៈពេល​មិនយូរប៉ុន្មាន​ដែល​គេ​ផ្ដល់ឱកាស​ឲ្យ​ខ្ញុំ​ដណ្ដើម​ខ្សែក្រវាត់​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​រឿងនេះ ប៉ុន្តែ ដំបូង​ឡើយ​ខ្ញុំ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​ទេ​។ ខ្ញុំ​នៅ​ធ្វើ​ឲ្យ​អារម្មណ៍ល្អ និង​ហាត់​ឲ្យ​ប្រសើរ​ឡើងវិញ​ក្រោយ​រង​បរាជ័យ​។ ខ្ញុំ​អាច​ប្រកួត​បាន ប៉ុន្តែ​មិនបាន ១០០% នោះទេ​។ កាលពីមុន​ខ្ញុំ​មិនអាច​ទទួលលទ្ធផល​ដែល​ចង់បាន​។ វា​ជា​រឿង​លំបាក​ដើម្បី​បដិសេធ​ការសង​សឹក ប៉ុន្តែ ឥឡូវនេះ​ជា​ពេល​ដ៏​ត្រឹមត្រូវ​មួយ​។ ថ្ងៃទី ១០ ខែ មករា ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អស្ចារ្យ ហើយ​វា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ផងដែរ​។ 


 
ONE: តើ​មានការ​វាយតម្លៃ​បែបណា​ពេល​តតាំង Rodtang ជាថ្មី​ម្ដងទៀត​នេះ​?
 
JH: ខ្ញុំ​មិនត្រូវ​ដាក់​អារម្មណ៍​ពេក និង​មិនត្រូវ​ឆេវឆាវ​ពេក​ទេ​។ ប៉ុន្តែ Rodtang ចង់​ឲ្យ​យើង​គ្រប់គ្រង​អារម្មណ៍​មិនបាន​។ គេ​ចង់​ឲ្យ​យើង​ច្រឡោត និង លំបាក​គ្រប់ពេលវេលា​។ 
​ខ្ញុំ​ត្រូវ​រក្សា​លំនឹង​សម្រាប់​ក្បាច់គុន​របស់ខ្ញុំ​។ ខ្ញុំ​ត្រូវធ្វើ​ឲ្យ​រូបគេ​ខកចិត្ត និង ធ្វើ​ឲ្យ​រូបគេ​ច្រឡោ​តម​កវៃ​ខ្ញុំ​ដូច​លើក​មុន​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​វាយ​សង ឬ ឆ្មក់​បាន​ពេល​រូបគេ​ចូលមក​សំដៅ​ខ្ញុំ​។ 
 
ONE: ពេល​អ្នក​ច្រឡោត​លើកដំបូង តើ​មានរឿង​អ្វី​កើតឡើង​?
 
JH:  វា​មិនមែន​ជាការ​ដោះសារ​ទេ​។ គេ​បានឈ្នះ​ការប្រកួត​នោះ​យ៉ាងពិត​ប្រាកដ​។ ខ្ញុំ​ធ្វើ​បានល្អ​នៅ​ទឹក​ដំបូង​។ នៅ​ទឹក​ទី​២ ខ្ញុំ​បាន​គិតថា​ដូច​ដើរ​នៅក្នុង​សួនផ្កា​អីចឹង​ដែរ ប៉ុន្តែ ជើង​ខ្លាំង​ថៃ​ធ្វើ​បានល្អ ហើយ​ខ្ញុំ​បាន​ចងចាំ​រឿង​អស់​ទាំងនេះ​ដោយមាន​ពិសោធន៍​ក្នុង​ចិត្ត​។ នៅ​ទឹក​ទី​៣ ខ្ញុំ​ខឹង​ខ្លាំង ខ្ញុំ​ដើរចូល ប៉ុន្តែ​គេ​អាច​វាយ​កាត់​ដៃ​របស់ខ្ញុំ​។ ខ្ញុំ​ខកចិត្ត​ហើយ​បន្ទាប់មក​ខ្ញុំ​មិនអាច​ធ្វើ​ចលនា​ដូច​ពីរ​ទឹក​ដំបូង​ឡើយ​។ ជើង​របស់ខ្ញុំ​មិនសូវ​ស្រួល ហើយ​គេ​ប្រើ​កណ្ដាប់ដៃ​ចំ​មុខ​ញុំ​។ នៅ​ទឹក​ទី​៣ និង ទី​៤ ខ្ញុំ​ចង់​ស្តារ​ស្ថានការណ៍​មកវិញ ប៉ុន្តែ​មាន​អារម្មណ៍​ថា​ដូច​កំពុង​រត់​ចេញពី​ការប្រកួត​។ ខ្ញុំ​ចង់​ឈ្នះ​ខ្លាំង​នៅ​ទឹក​ទី​៥ ប៉ុន្តែ​វា​យឺត​ពេល​ទៅហើយ​។ សរុបសេចក្ដី​ទៅ គឺ​ចាញ់​ពិន្ទុ​។ 
 
ONE: តើ​កត្តា​អ្វីខ្លះ​ដែល​នាំ​ឲ្យ​អ្នកធ្វើ​បានល្អ​នៅ​ទឹក​ទី​៥?
 
JH: ខ្ញុំ​គ្រាន់តែ​ដឹងថា​ប៉ា​របស់ខ្ញុំ​ស្រែក និង Chris គ្រូបង្វឹក​របស់ខ្ញុំ​ស្រែក​ដាក់​ខ្ញុំ​ដែរ ថា ៖«​យើង​ត្រូវតែ​ឈ្នះ​ទឹក​នេះ​។ ខ្ញុំ​ក៏​មិន​អស់កម្លាំង​និង មិន​ថមថយ​កម្លាំង ដែរ ហើយ​ត្រូវ​រឹងមាំ ប៉ុន្តែ ជើង​របស់ខ្ញុំ​មិនអាច​ផ្លាស់​ទី​បានល្អ​ទាល់តែសោះ​។ 
 
ONE: តើ​Haggerty បាន​មើល​ការប្រកួត​ឡើងវិញ​ទេ​? តើ​យល់​យ៉ាងណាដែរ​?
JH: បាទ​! ខ្ញុំ​បាន​ទស្សនាការ​ប្រកួត​ឡើងវិញ​។ ខ្ញុំ​ស្រលាញ់​ការប្រកួត​នៅ​ទឹក​ទី ១ និង ទី​២ ព្រោះ​ជាការ​ប្រកួត​កម្រិត​ខ្ពស់​មួយ​។ ខ្ញុំ​មើលទៅ​មិនគួរ​ឲ្យ​ជឿ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​មើល​ការប្រកួត​ទាំងមូល​ដែរ​។ មើលទៅ​ពិបាក​មើល​នៅ​ទឹក​ទី​៤ ដែល​កម្លាំង​ធ្លាក់ចុះ​។ ខ្ញុំ​គិតថា​វា​ជា​លើក​ទី​១​ដែល​បែបនេះ​។ ម៉ាក់​របស់ខ្ញុំ​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​ទាំងឡាយ​។ ខ្ញុំ​ដក​ដណ្ដើម​មួយៗ ហើយ​ត្រលប់មក​បន្ត​ការប្រកួត​ទៀត  ប៉ុន្តែ វា​គ្រាន់តែ​ជាការ​ឆ្លៀតឱកាស​វាយបក​ម្ដងៗ​ម្កាល និង រក្សា​ជំហរ​ប៉ុណ្ណោះ​។ 
 
ONE: មើ​មេរៀន​អ្វីខ្លះ​ដែល Haggerty ត្រូវ​ជៀសវាង​បន្ទាប់ពី​ការប្រកួត​លើកដំបូង​?
 
JH: ខ្ញុំ​មិនត្រូវ​ឲ្យ​រឿងនេះ​កើតឡើង​ម្ដងទៀត​។ ត្រូវ​ប្រកាន់ខ្ជាប់​ផែន​ការលើក​សង្វៀន​។ ត្រូវ​តាំងស្មារតី​វាយបក​ឲ្យ​បានល្អ ដែល​មនុស្ស​គ្រប់គ្នា​ចង់បាន​។ ខ្ញុំ​ត្រូវ​ប្រើ​កណ្ដាប់​ម៉ាត់​ឲ្យ​បានល្អ ហើយ​មិន​បាត់​ជំហរ និង​ស្វែងរក​មុំ​ដើម្បី​ផ្ដួល​គូប្រកួត​។ 
 
ONE: តើ​Haggerty អាច​កត់ចំណាំ​ខ្លះៗ​ទេ​អំពី​ការការពារ​ខ្សែក្រវាត់ World Title ទល់នឹង Walter Goncalves នៅក្នុង​កម្មវិធី ONE: CENTURY របស់ Rodtang?
 
JH: វា​ជាការ​ប្រកួត​ដ៏​ល្អ​។ ការប្រកួត​មិន​ចាញ់ឈ្នះ​គ្នា​អី​ប៉ុន្មាន​ទេ​។ វា​មិនអាច​ដើរ​តាម​គន្លង​បែបនេះ ព្រោះ Goncalves មិនមែនជា​កីឡាករ​ប្រកួត​ដូច​រូបខ្ញុំ​។  Goncalves មាន​ស្ទិល​វ៉ៃ​ដូច Rodtang​។  ប៉ុន្តែ​អ្នក​អាច​មើលឃើញថា Rodtang អា​ចរក​ចន្លោះ​វ៉ៃ​បាន​ទោះ​យើង​បម្លាស់​ទី​ក៏ដោយ​។ គេ​ឈរ​រឹង​ណាស់ បិទ​បានល្អ និង​អាច​ដើរចូល​ទៅរក​គូប្រកួត​ទៀតផង​។ 


 
ONE: តើ​ការ​សងសឹក​នេះ​អាច​ងាយស្រួល​ជាង​មុន ឬ លំបាក​ជាង​មុនពេល​អ្នក​ទាំងពីរ​រៀប​ផែនការ​ដូចគ្នា​បែបនេះ​? 
 
JH: ស្រួល​ជាង​មុន ព្រោះ​ពួកយើង​ដឹង​អ្វីៗ​អាច​កើតឡើង​។ ខ្ញុំ​មិន​គិត​រូបគេ​មាន​អ្វី​ពិសេស​នោះឡើយ​។ ការពិត​ណាស់​!  Rodtang​ម៉ាត់​ល្អៗ​មួយចំនួន​មកលើ​ខ្ញុំ​។ ខ្ញុំ​គិតថា គេ​ម៉ាត់​ចំ​ខ្ញុំ​៣​ដៃ​ល្អៗ​។ ប៉ុន្តែ​បច្ចេកទេស​ខ្ញុំ​ល្អ​ជាង​។ ពេលនេះ សុទ្ធតែ​រឿង​មិនដឹង​ដូចគ្នា និង មិនអាច​ស្មាន​ដល់​។ វា​មាន​ផ្លែ​ចាក់​រៀងៗ​ខ្លួន​ដើម្បី​យកឈ្នះ​គូប្រជែង​។​
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com