ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ដឹង​ទេ​អាហារ​អ្វីខ្លះ​ជួយ​បន្សាប​ជាតិពុល​ពី​ក្នុង​ពោះវៀន​?
01, Oct 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​បន្សាប​ជាតិពុល​ពី​ក្នុង​ពោះវៀន គឺ​ចាំបាច់​ណាស់​ដើម្បី​អនុញ្ញាតឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកដំណើរ​ការ​កាន់​តែមាន​ប្រសិទ្ធភាព​ផ្ដល់ឱ្យ​អ្នក​នូវ​សុខភាព​រឹងមាំ ស្រក​ទម្ងន់ និង​មាន​ថាមពល​។ ប៉ុន្តែ​ថា​តើ​អ្នក​អាច​លាង​សម្អាត​បន្សាប​ជាតិពុល​ចេញពី​ពោះវៀន​បាន​ដោយ​របៀប​ណា​ទៅ​? ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​របប​អាហារ​អាច​បន្សាប​ជាតិពុល​ពី​ក្នុង​ពោះវៀន​បាន​យ៉ាង​ងាយ​។​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែលមាន​ប្រសិទ្ធភាព​កម្ចាត់​ជាតិពុល​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បន្សាប​ជាតិពុល​ក្នុង​ពោះវៀន ៖
 
១. ទឹក​

​ការ​ទទួលទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់ គឺជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​សម្អាត​ពោះវៀន​របស់​អ្នក​។ ទឹក​ចាំបាច់​ណាស់​សម្រាប់​ការរំលាយ​ជាតិ​សរសៃ​បាន​ត្រឹមត្រូវ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​សម្បូរ​ដោយ​ជាតិ​សរសៃ​ច្រើន ប៉ុន្តែ​ទទួលទាន​ទឹកតែ​បន្តិច​នោះ​អ្នកនឹង​ជួបប្រទះ​បញ្ហា​ពិបាក​រំលាយ​អាហារ ឬ​ទល់លាមក​ជាមិនខាន​។ ដើម្បី​កម្ចាត់​សំណល់​លោហៈ​និង​ជាតិពុល ហើយ​រក្សាបាន​នូវ​សុខភាព​ពោះវៀន ក៏ដូចជា​រាងកាយ​ទាំងមូល​ល្អប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងហោចណាស់ ៨ កែវ ឬ​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​
 
២. តែ​ខ្ញី​

​ចូរ​ទទួលទាន​តែ​ខ្ញី ១ ពែង​អោយបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ដើម្បី​កម្ចាត់​កាកសំណល់ ក៏ដូចជា​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​ពោះវៀន​។ មិន​ត្រឹមតែ​ជួយ​លាង​សម្អាត​ពោះវៀន​កម្ចាត់​ជាតិពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តែ​ខ្ញី​ក៏​ជួយ​ព្យាបាល​ការ​រលាក​ក្នុង​ពោះវៀន និង​ធ្វើអោយ​សុខភាព​ពោះវៀន​កាន់តែ​ប្រសើរឡើង​តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​សារធាតុ Gingerols ដែល​វា​មាន​ផ្ទុក​ផងដែរ​។​
 
៣. រមៀត​

​រមៀត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ Curcumin ដែល​ជួយ​បន្សាប​ជាតិពុល​គួរអោយកត់សម្គាល់​។​
 
៤. ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម​ប្រសើរ​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ពោះវៀន​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ល្អៗ ជាតិ​សរសៃ និង​វីតាមីន C ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​កម្ចាត់​ពពួក​បាក់តេរី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ធ្វើអោយ​ឲ្យ​មុខងារ​ពោះវៀន​កាន់តែ​ប្រសើរឡើង​។​
 
៥. បន្លែ​បៃតង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​ជួយ​ក្នុង​ការសម្អាត​ពោះវៀនធំ​បង្កើន​ការរំលាយ​អាហារ​។ បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​។ ប្រសិនបើ​អ្នក​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ទាក់ទង​ជាមួយ​ការរំលាយ​អាហារ កុំ​ទទួលទាន​បន្លែ​ឆៅ​ដោយ​ចាំបាច់​ត្រូវ​ចម្អិន​ជាមុនសិន​ទើប​ប្រសើរ​។​
 
៦. គីម​ឈី​

​គ្រឿងផ្សំ​ចម្បង​នៃ​គីម​ឈី គឺ​ស្ពៃបូកគោ​ដែល​បន្លែ​នេះ​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ការទទួល​ទាន​គីម​ឈី​អាចជួយ​កម្ចាត់​ជាតិពុល​និង​កាកសំណល់​ពី​ក្នុង​រាងកាយ ក៏ដូចជា​ពោះវៀន​។ ហើយ​ប្រព័ន្ធ​រាងកាយ​គ្មាន​ជាតិពុល​នឹង​ជំរុញ​ការ​ស្រូបយក​សារធាតុចិញ្ចឹម​បាន​កាន់តែ​ប្រសើរ​។​
 
៧. ផ្លែ​បឺ​រ​

​ផ្លែ​បឺ​រ​មាន​ផ្ទុក​ទាំង​ជាតិ​សរសៃ​រលាយ និង​មិន​រលាយ​ដែល​ចាំបាច់​ជួយ​ជំរុញ​ចលនា​ពោះវៀន កម្ចាត់​ជាតិពុល និង​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com