អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ជ័យលាភី​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​ប្រចាំឆ្នាំ ២០១៩​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​
17, Dec 2019 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
​ទីបំផុត កម្មវិធី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​២០១៩ ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ​បាន​មកដល គឺ​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​ប្រចាំឆ្នាំ ២០១៩ ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ​។ វា​គឺជា​រាត្រី​មួយ​ដ៏​អស្ចារ្យ និង សំខាន់បំផុត សម្រាប់​វិស័យ​អ​ច​នល​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ជា​រាត្រី​នៃ​ការជួបជុំ​ពិភាក្សាគ្នា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​មួយ​ដ៏​សំខាន់ សម្រាប់​អ្នកមាន​អាជីព​ក្នុង​វិស័យ​អចលនទ្រព្យ ក៏ដូចជា​ឆ្លុះបញ្ចាំង អំពី​ភាពជោគជ័យ​ដែល​ពួកគេ​សម្រេចបាន ក្នុង​ឆ្នាំ ២០១៩​នេះ​។
​ភ្ញៀវកិត្តិយស​ជាង​៤០០​នាក់ បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ រួមមាន​មន្ត្រី​រាជរដ្ឋាភិបាល អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ  វិនិយោគិន និង​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ ដើរ​លើ​កម្រាលព្រំ​ពណ៌​ក្រហម ទៅកាន់​សាល​ធំ​នៃ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ជា​កន្លែង​រៀបចំ​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច​ជុំគ្នា និង​ការប្រកាស​ជា​ផ្លូវការ​ជ័យលាភី នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ ២០១៩​។​


 
​ខណៈដែល​គ្រប់គ្នា​កំពុង​សប្បាយរីករាយ ក្នុងការ​ទទួលទាន​ស្រាក្រហម និង​ម្ហូប​ដែល​ត្រូវបាន​រៀបចំឡើង​យ៉ាង​ពិសេស សម្រាប់​រាត្រី​ដ៏​អស្ចារ្យ​នោះ អ្នកចូលរួម​កម្មវិធី​ទាំងអស់ ក៏មាន​ឱកាស​ធ្វើជា​សាក្សី និង​អបអរ​ជាមួយ​អ្នកឈ្នះ​ពានរង្វាន់​អចលនទ្រព្យ​ឆ្នាំ​២០១៩​ទាំងអស់​។  ឈ្មោះ​របស់​ជ័យលាភី ត្រូវបាន​ប្រកាស​ម្ដង​មួយៗ និង​ទទួលបាន​ការទទួលស្គាល់ ចំពោះ​ភាពជោគជ័យ និង​កិច្ច​ខំប្រឹងប្រែង​របស់​ពួកគេ​នៅក្នុង​វិស័យ​អចលនទ្រព្យ ដែល​ជួយ​ជំរុញ​ឲ្យ​ពួកគេ​ឈ្នះ​ពានរង្វាន់ ទាំងអស់នេះ​។​
​អ្នកឈ្នះ​ទាំង​២៦​នាក់ មកពី​ក្រុមហ៊ុន​អចលនទ្រព្យ ដែលមាន​ឈ្មោះ​បោះ​សំឡេង​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​រាត្រី​នោះ ហើយ​ពួកគេ​ត្រូវបាន​ផ្តល់​ឲ្យ នូវ​ពានរង្វាន់​ជា​និមិត្តរូប​មួយ ត្រា​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់ ផ្លាក​តំណាង​មួយ ដែល​បញ្ជាក់​ពី​ភាពជោគជ័យ​របស់​ជ័យលាភី​ម្នាក់ៗ និង​ក្រុមហ៊ុន​របស់​ពួកគេ​។​


 
​ក្រុមហ៊ុន CPL Cambodia Properties Limited និង​ក្រុមហ៊ុន CBRE Cambodia ក្រុមហ៊ុន​ទាំងពីរ​មាន​កិ​តិ្ត​យស​ឈ្នះ ពានរង្វាន់​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ ២០១៩ សម្រាប់​ប្រភេទ សហគ្រាស ហើយ​ក្រុមហ៊ុន Yi Fung Real Estate ឈ្នះ​ពានរង្វាន់​ជា​ក្រុមហ៊ុន ភ្នាក់ងារ​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ​២០១៩ សម្រាប់​ប្រភេទ សាជីវកម្ម​។​


 
​ក្រុមហ៊ុន​ដែល​ទទួលបាន​ពានរង្វាន់​ច្រើនជាងគេ សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​ឆ្នាំ ២០១៩​គឺ ក្រុមហ៊ុន CBRE Cambodia ដែល​ឈ្នះ​ពានរង្វាន់​រហូតដល់ ៨​ពាន ហើយ​ក្រុមហ៊ុន​ដែល​ឈ្នះ​ពាន​ច្រើនជាងគេ​បន្ទាប់ គឺ​ក្រុមហ៊ុន Yi Fung Real Estate ដែល​ឈ្នះ​ចំនួន ៥ ពានរង្វាន់ ខណៈ ដែល​ក្រុមហ៊ុន CPL Cambodia Properties Limited និង Amatak Property Service ឈ្នះ​ពាន​ចំនួន​២ រៀងៗ​ខ្លួន​។​


 
​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​ឆ្នាំ ២០១៩ នេះ​គឺជា​ឆ្នាំ​ទី​ពីរ​នៃ​កម្មវិធី​នេះ ដែល​ត្រូវ​បានរៀបចំ ឡើង​ដោយ​ក្រុមហ៊ុន Realestate.com.kh ដោយមាន​ការសហការ​គ្នា​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។​


 
​កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​អបអរសាទរ និង​ទទួលស្គាល់​នូវ​កិច្ច​ខំប្រឹងប្រែង​របស់​ក្រុមហ៊ុន និង​ភ្នាក់ងារ​អចលនទ្រព្យ ដែលមាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស ទាំំ​ង​អស់ ក្នុងការ​លើកកម្ពស់​ស្តង់ដារ និង​ការអនុវត្ត​ប្រកបដោយ​វិជ្ជាជីវៈ ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​។ ជាមួយគ្នានេះដែរ កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង ចំពោះ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា តាមរយៈ​ការទទួលស្គាល់​នូវ​ភាពជោគជ័យ​របស់​អ្នក​រាល់គ្នា នៅក្នុង​វិស័យនេះ ដោយ​សុ​ក្រិត ស្មើភាព​គ្នា និង​រាប់បញ្ចូល​អ្នក​គ្រប់គ្នា​ទាំងអស់ តាមរយៈ​ការអនុញ្ញាត​ឲ្យ​រាល់​ក្រុមហ៊ុន​ទាំងអស់ អាចដាក់​ពាក្យ​ចូលរួម​ប្រកួត​បាន​ដោយ​មិន​គឺ​ពី​ទំហំ និង​ទ្រព្យសម្បត្តិ​សកម្ម​របស់​ពួកគេ​។​


 
 
​ថ្លែង​បើក​កម្មវិធី​នេះ លោក Thomas O’Sullivan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Realestate.com.kh បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​អាច​ប្រាប់​អ្នក​ទាំងអស់គ្នា​បាន​ថា យើង​ទទួលបាន​ការដាក់​ពាក្យ​ចូលរួម ច្រើនជាង​១០០ ដែល​ចំនួន​នេះ​គឺជា​ចំនួន​កើនឡើង​ទ្វេដង ប្រៀបធៀប​ជាមួយ​ចំនួន​ពាក្យ ដែល​យើង​ទទួលបាន​កាលពី​ឆ្នាំ​២០១៨​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ ទៅដល់​អ្នក​រាល់គ្នា ដែល​បាន​ចំណាយ​ពេលវេលា ក្នុង​ការថត​ជា​វីដេអូ និង​រៀបចំ​ពាក្យ​ចូលរួម​ប្រកួត​»​។​


 
«​កត្តា​ជំរុញ​មួយ​ដ៏​សំខាន់ ក្នុងការ​រៀបចំ​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង គឺ​ការជួយ​ផ្សព្វផ្សាយ​អំពី​វិស័យនេះ​ជាទូទៅ ហើយ​កត្តា​មួយ​ដែល​សំខាន់​ជាងគេ​បំផុត​នោះ គឺ​ការផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​អំពី​កម្រិត​វិជ្ជាជីវៈ នៃ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា​។ តាមរយៈ​ការប្រគល់​ពានរង្វាន់​ទៅដល់​ក្រុមហ៊ុន និង​ភ្នាក់ងារ​អចលនទ្រព្យ ដែល​កំពុងដំណើរការ​ដោយមាន​ច្បាប់​អនុញ្ញាត​គ្រប់គ្រាន់ នឹង​ជួយ​ជំរុញ​ឲ្យ​អ្នករក​ទិញ និង​លក់​អចលនទ្រព្យ​ទាំងអស់ រួមទាំង​ជនជាតិ​កម្ពុជា និង​អន្តរជាតិ ឲ្យ​ទទួលយក​សេវាកម្ម​ពី​ភ្នាក់ងារ​ដែលមាន​វិជ្ជាជីវៈ​។ ដូច​អ្នក​រាល់​បានឃើញ​ហើយ កម្មវិធី​នេះ​ជួយ​បង្កើន​នូវ​ភាពជឿជាក់ ទៅលើ​វិស័យ​អចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​ក្នុង​កម្រិត​ពិភពលោក​»​។ លោក Thomas បានបញ្ជាក់​បន្ថែម​។​
 
​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​
 
​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​ឆ្នាំ​២០១៩ ត្រូវបាន​រៀបចំឡើង​ដោយ​ជោគជ័យ​ដោយមាន​ការចូល រួម​ឧបត្ថម្ភ​ដោយ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​របស់​យើង​រួមមាន​៖ ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ធំ ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ AGILE NAKI PROPERTY CO., LTD, ចូលរួម​ឧបត្ថម្ភ​ដោយ KH LAND និង សហការ​ឧបត្ថម្ភ​ដោយ LEVDEO, GARDEN One, Midea Cambodia, TNAOT App, Cellcard, CEO Master Club, Lumiere Residence, CHIEF BANK, និង SingMeng Telemedia​។​


 
​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួមមាន​: Khmer Times, EuroCham Cambodia, Property Area Asia, CTN, FRESH NEWS, Fang.com, Thmey Thmey និង Biz Khmer​។​
​បញ្ជី​រួម​នៃ​ជ័យលាភី​ទាំងអស់​នៃ​ពានរង្វាន់​សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​:
 
​ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ (​សាជី​កម្ម​)
Yi Fung Real Estate
​ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ (​សហគ្រាស​)
CBRE Cambodia និង​CPL Cambodia Properties Limited
​ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អ​ច​នល​ទ្រព្យ​រីកចម្រើន​ថ្មី​ប្រចាំឆ្នាំ​
Pointer Property Co., Ltd
​ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ឆ្នើម​ប្រចាំ​តំបន់​
CBRE Cambodia
​ពានរង្វាន់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ប្រចាំឆ្នាំ​
Knight Frank Cambodia
​ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​
CBRE Cambodia
​ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​គ្រប់គ្រង​អចលនទ្រព្យ​ប្រចាំឆ្នាំ​
CBRE Cambodia
​ពានរង្វាន់​អ្នកគ្រប់គ្រង​ឆ្នើម​ប្រចាំឆ្នាំ​
CBRE Cambodia និង​Yi Fung Real Estate
​ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំឆ្នាំ​
Century 21 Fortuna Investment
​ពានរង្វាន់​ជម្រើស​ក្រុមហ៊ុន​ភ្នាក់ងារ​ល្អ​ឆ្នើម​
Yi Fung Real Estate Cambodia,  Amatak Property Service Co., Ltd, C-Herald Property Service Co., Ltd និង LSCG Real Estate Co., Ltd
​ពានរង្វាន់​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​:
​ពានរង្វាន់​ភ្នាក់ងារ​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ​
​លោកស្រី អាន សុធី​តា​
​ពានរង្វាន់​ភ្នាក់ងារ​អចលនទ្រព្យ​ផ្នែក​លក់​ឆ្នើម​ប្រចាំឆ្នាំ​
​លោកស្រី ប៊ុន ណាវី​
​លោក សៀ​ប រិទ្ធី​
​ពានរង្វាន់​ភ្នាក់ងារ​អចលនទ្រព្យ​ផ្នែក​ជួល​ឆ្នើម​ប្រចាំឆ្នាំ​
​លោកស្រី សៅ សុគន្ធា​រី​
​ពានរង្វាន់​អ្នកវាយតម្លៃ​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ​
​លោក នួន រិទ្ធី​
​ពានរង្វាន់​ភ្នាក់ងារ​អចលនទ្រព្យ​រីកចម្រើន​ថ្មី​ប្រចាំឆ្នាំ​
​លោកស្រី សុន សុ​វិច្ឆិកា​
​លោក នី រ៉ា​ស៊ីន​
​ពានរង្វាន់​ជម្រើស​ភ្នាក់ងារ​អចលនទ្រព្យ​ល្អ​ឆ្នើម​
​លោក នួន រិទ្ធី​, កញ្ញា ជា បុប្ផា​, លោក តេង លី​ហេង និង​លោកស្រី តាំង ហួរ​៕
 
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com