កីឡាជាតិ
ជាតិ
BTV Cup៖ U18 កម្ពុជាប្រជែងដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយមីយ៉ាន់ម៉ាល្ងាចនេះ សកម្មភាពប្រកួតពេលកម្ពុជាប៉ះវៀតណាមកន្លងទៅ
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាត្រូវប្រជែងជាមួយក្រុម U20 មីយ៉ាន់ម៉ា ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ BTV Cup 2019 វេលាម៉ោង៦ល្ងាចថ្ងៃទី១៧ ខែធ្នូ នាកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម។
មុនប៉ះគ្នានៅវគ្គនេះ ក្រុមគោព្រៃជំទង់កម្ពុជាបានប្រកួតចាញ់ក្រុម U20 វៀតណាមក្នុងលទ្ធផល ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុម U20 មីយ៉ាន់ម៉ាចាញ់ក្រុម Becamex Binh Duong ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយរក្សាលទ្ធផលស្មើ ៣-៣ ក្នុងការប្រកួត៩០នាទី។
ទោះបីវាជាការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ តែជាការប្រកួតដ៏ស្វិតស្វាញ និងទាក់ទាញបំផុត។ ដ្បិតវាជាជំនួបដែលអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាទន្ទឹងរង់ចាំមើល។ ព្រោះនៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗ ក្រុម U22 កម្ពុជា ក៏ប៉ះជាមួយមីយ៉ាន់ម៉ា នៅវគ្គដណ្តើមយកចំណាត់ថ្នាក់លេខ៣ផងដែរ។ កាលណោះកម្ពុជាចាញ់មីយ៉ាន់ម៉ាដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយបញ្ចប់លទ្ធផលស្មើ ២-២ ក្នុងការប្រកួត៩០នាទី៕
Tag:
បាល់ទាត់
BTV Cup 2019
U18 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com