ONE Championship
កីឡាជាតិ
ជាតិ
Eduard Folayang ត្រៀម​រួចរាល់​ដើម្បី​បេសកកម្ម​ឆ្នាំ​២០២០
18, Dec 2019 , 8:59 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​ក្នុង​ឆ្នាំ ២០១៩ Eduard Folayang រហស្សនាម «Landslide»​បាន​ចូលរួម​ប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​ក្នុងការ​ដណ្ដើមយក​ខ្សែក្រវាត់ ONE Lightweight World Champion ជាច្រើន​ដង​។ កីឡាករ​ជើងចាស់​មកពី​ក្លិប TEAM LAKAY រូបនេះ​បញ្ចប់ ទៅដោយ​ភាពលេច​ធ្លោ​ជាច្រើន នៅ​សង្វៀន One​។


 
​កីឡាករ​វ័យ ៣៦ ឆ្នាំ ដដែល​នេះ​បាន​របូត​ខ្សែក្រវាត់ ទៅកាន់​គូប្រជែង​ជូរចត់  Shinya Aoki នៅក្នុង​កម្មវិធី  ONE: A NEW ERA នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ខែ មីនា និង​បន្ត​ចាញ់ ជើង​ខ្លាំង Eddie Alvarez នៅក្នុង​កម្មវិធី ONE: DAWN OF HEROES នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ទៀត កាល​ខែ សីហា​។ ទោះជា​បែបណា​ក្ដី Folayang នៅតែ​បន្ត​ការតាំង​ចិត្តជា​ថ្មី​។ 
 
 
​ក្នុងការ​ប្រកួត​ចុងក្រោយ​ប្រចាំឆ្នាំ Folayang បាន​យកឈ្នះ​កីឡាករ​ម៉ុង​ហ្គោ​លី Amarsanaa Tsogookhuu  ដោយ​ពិន្ទុ​កាល​ខែ វិច្ឆិកា នៅក្នុង​កម្មវិធី ONE: MASTERS OF FATE នា​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ជាមួយគ្នា​នោះ មិត្ត​ភ័ក្តិ​របស់ Folayang កីឡាករ Geje Eustaquio និង ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ Strawweight កីឡាករ Joshua Pacio ឬ “The Passion” បានឈ្នះ​ការប្រកួត​រៀងៗ​ខ្លួន​។ លើសពីនេះ​កីឡាករ​មកពី Team Lakay បាន​ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេម​និង​ឈ្នះ​មេដាយ​មួយចំនួន​ផងដែរ​។ 
 
“Landslide” នឹងដាក់​គោលដៅ​ដើម្បី​នាំយក​លទ្ធផល​ល្អ​ពេល​ប្រឈម​នឹង​កីឡាករ​ជំនាញ​ចំបាប់​មកពី​ប៉ា​គី​ស្ថាន Ahmed Mujtaba នៅក្នុង​កម្មវិធី ONE: FIRE & FURY នៅ​សង្វៀន Mall Of Asia Arena នៅ​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ​២០២០​ខាងមុខ ពី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ កីឡាករ​ជា​និមិត្តរូប​របស់​ហ្វីលីពីន​បាន​រំលឹក​ការប្រកួត​នៅ​ឆ្នាំ ២០១៩ មាន​ភាពជូរចត់ និង ដាក់​គោលដៅ​នៅ​ឆ្នាំ ២០២០​។ 

 
 
ONE Championship: តើ​ឆ្នាំ ២០១៩ មាន​អ្វីដែល​ចាប់អារម្មណ៍​សម្រាប់ Folayang? Folayang ប្រកួត​ជាមួយ​កីឡាករ​ខ្លាំងៗ​ពីររូប​នៅ​ឆ្នាំ ២០១៩  តើ យល់​យ៉ាងណា​សម្រាប់​ឆ្នាំ​កន្លងទៅ​?
 
Eduard Folayang:  យើង​មិនអាច​ផ្លាស់ប្ដូរ​អ្វីដែល​បាន​កើតឡើង​នោះទេ​។ ទោះបី​ខ្ញុំ​ចង់​ធ្វើ​បានល្អ​ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក ក៏​ខ្ញុំ​មិនអាច​ទៅរួច​ដែរ​។ ខ្ញុំ​ទទួលលទ្ធផល​មិនល្អ ប៉ុន្តែ​ខ្ញុំ​នៅ​សប្បាយរីករាយ​ក្នុង​អាជីព​របស់ខ្ញុំ​។ ខ្ញុំ​មាន​ភាព​សោកស្ដាយ​យ៉ាងច្រើន បើសិនជា​ខ្ញុំ​បាន​ចូលនិវត្តន៍ ហើយក៏​មិនមាន​ឱកាស​បង្ហាញ​ឲ្យ​ល្អ​ជាង​នេះដែរ​។ យ៉ាងណាក្ដី​ខ្ញុំ​នៅតែ​អរគុណ​ចំពោះ​រឿង​ទាំងនេះ និង រឿងរ៉ាវ​ដែល​កើតឡើង​១​ឆ្នាំកន្លងមក​។ អ្វីៗ​កើតឡើង​ក្នុង​ឆ្នាំ​កន្លងទៅ បាន​ក្លាយជា​ផ្នែក​មួយ​សម្រាប់​ខ្ញុំ​ដើម្បី​រៀបចំ​ការប្រកួត​បន្ទាប់​នៅ​ឆ្នាំ​ថ្មី​។ 


ONE: អ្វី​ទៅជា​រឿង​សំខាន់​ដែល Folayang បាន​រៀន​អំពី​ការប្រកួត​ទាំងនេះ​?
 
EF: ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​មែនទែន​។ ការរក្សា​ចិត្ត​ឲ្យ​ត្រជាក់​តាមតែ​អាចធ្វើ​ទៅបាន​ជា​រឿង​មួយ​ក្នុងចំណោម​រឿង​ទាំងនេះ​។ ខ្ញុំ​ត្រូវតែ​ធ្វើ​ឲ្យ​ចិត្ត​ឲ្យ​ត្រជាក់​ទោះជា​ពោរពេញ​ដោយ​កំហឹង​ក្ដី​។  រឿង​មួយទៀត គឺ​បង្ហាញ​អំពី​ចំណុចខ្លាំង​របស់ខ្ញុំ និង បន្ត​ផែនការ​នៃ​ការប្រកួត​ឲ្យ​កាន់តែ​ល្អ​។ នេះ​ជា​រឿង​សំខាន់​ទី​ពីរ​ដែល​ខ្ញុំ​បាន​រៀនសូត្រ​នៅ​ឆ្នាំ​កន្លងទៅ​។ 
 
ONE: ពេល​បញ្ចប់​ការប្រកួត​ចុងក្រោយ ប៉ុន្តែ​យើង​មើលឃើញ​អាយុ​របស់​អ្នក​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ តើ Folayang មាន​អារម្មណ៍​ថា​វា​អាច​ត្រលប់មក​កាន់ការ​ឈ្នះ​កាន់តែ​ច្រើនជាង​ឆ្នាំ​ចាស់​ទេ​? 
 
EF:  បាទ​ការពិត​! ខ្ញុំ​សប្បាយចិត្ត ហើយ​ខ្ញុំ​ដូចជា​ធ្វើ​បានល្អ​ឡើងវិញ​។ ខ្ញុំ​ទទួលស្គាល់​ចំណុច​នេះ​។ បើ​ក្រឡេក​ទៅ ខ្ញុំ​គិតថា​ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដ៏​តឹងតែង​របស់ខ្ញុំ ។  បែបណា​ក្ដី វា​នៅតែ​មានឱកាស​សម្រាប់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង និង ប្រកួត​កាន់តែ​ល្អ​នៅ​ប្រកួត​បន្ទាប់​។ 
 
ONE: ឆ្នាំ​២០១៨ Folayang និង សមាជិក​៣​នាក់​ផ្សេងទៀត​មកពី Team Lakay កាន់​ខ្សែក្រវាត់ World Title​។ តើ Folayang គិតថា​វា​ជា​រឿង​សំខាន់​ទេ​? 
 
EF:  យើង​ចង់​ផ្ញើ​សារ​ទៅកាន់​អ្នក​រាល់គ្នា ជាពិសេស​អ្នក​ដែល​ចូលចិត្ត​ក្បាច់គុន​។ សារ​ដ៏​សំខាន់​នោះ​គឺ​យើង​មិនអាច​គេច​ពីថ្ងៃ​អាក្រក់​បាន​រហូត​បាន​នោះទេ​។  ហើយ​យើង​ក៏​អាច​ស្វែងរក​ថ្ងៃ​ល្អ​សម្រាប់​ជីវិត​ដែរ​។ ជ័យជម្នះ របស់​ពួកយើង គឺអាច​លើកទឹកចិត្ត​ដល់​អ្នក​រាល់គ្នា​មិន​ថា​ប្រជាជន​ហ្វីលីពីន ហើយក៏​ជាការ​លើកទឹកចិត្ត​សម្រាប់​កីឡាករ​ដែល​ប្រកួត​ស៊ី​ហ្គេម​ទៀតផង​ដើម្បី​ឲ្យ​ពួកគេ​ខំប្រឹងប្រែង​។ 
 
ONE: ខ្ញុំ​មើលឃើញ​បណ្ដាញ​សង្គម​របស់​អ្នក​ពោរពេញ​ដោយ​ព័ត៌មាន​ថ្មីៗ​នៅ​ស៊ី​ហ្គេម តើ​មាន​មិត្ត​រួម​ក្រុម​ប្រកួត​មែន​ទេ​?
 
EF: Team Lakay មាន​កីឡាករ​៣​រូប​ប្រកួត kickboxing ហើយ​អ្នក​ទាំង​៣​ឈ្នះ​មេដាយមាស​ទាំង​៣​តែម្ដង​។ ហើយ​កីឡាករ​វ័យក្មេង​ក៏​ប្រកួត​វិញ្ញាសា «​មួយ​» ហើយ​ឈ្នះ​មេដាយប្រាក់ និង សំរឹទ្ធ​។ យ៉ាងណាក្ដី វា​ជាការ​លើកទឹកចិត្ត និង ជាការ​បង្កើត​កីឡាករ​ថ្មីៗ​សម្រាប់​ជម្រើសជាតិ ផ្នែក​ក្បាច់គុន​។ ហើយ​ត្រូវ​បន្ត​បេសកកម្ម​នេះ​សម្រាប់​ប្រទេស​ទៅ​ថ្ងៃ​អនាគត និង ដាក់​គោលដៅ​យក​ជើងឯក​សម្រាប់​ប្រទេស​របស់​យើង​។ 
 
ONE: តើ Folayang ផ្ដល់ព័ត៌មាន​អំពី​ស៊ី​ហ្គេម​ដោយ​វិធី​ណា​?
 
EF: ខ្ញុំ​ឡើង និង​ចុះ​ភ្នំ​នៅ​តំបន់ Baguio ដើម្បី​គាំទ្រ​ក្រុម​ជម្រើសជាតិ​ផ្សេងគ្នា​។ ខ្ញុំ​ទៅ​គាំទ្រ វូ​ស៊ូ ព្រោះ​បងប្អូន​ជីដូនមួយ​ខ្ញុំ​ប្រកួត ហើយក៏​មក​គាំទ្រ​កីឡាករ kickboxer វិញ​ជាដើម​។ វា​មានតម្លៃ​ណាស់​សម្រាប់​ជាតិ និង ស្វែងរក​មេដាយ​ជូន​ជាតិ​។ 
 
ONE: នៅក្រៅ​សង្វៀន តើ​អ្វី​ជា​សកម្មភាព​ពេញចិត្ត​បំផុត​នៅ​ឆ្នាំ ២០១៩? 
 
EF:  អ្វីដែល​ខ្ញុំ​ពេញចិត្ត គឺ ចំណាយពេល​នៅ​ជាមួយ​គ្រួសារ​របស់ខ្ញុំ ជាមួយ​ប្រពន្ធ និង កូនស្រី​ពីរ​នាក់​របស់ខ្ញុំ​។ ខ្ញុំ​នៅ​ជាមួយ​ពួកគេ​ក្រោយ​ការប្រកួត​ចប់​។ យើង​មាន​ពេលធ្វើ​ដំណើរ​ជាមួយគ្នា​ក្រោយ​ចប់​ការប្រកួត​។ នោះ​ហើយ​ជា​សកម្មភាព​ដ៏​មានតម្លៃ​សម្រាប់​ខ្ញុំ​។ 


 
ONE: នៅ​ឆ្នាំ ២០២០ ខាងមុខ តើ​Folayang ចង់​ខ្សែក្រវាត់ ONE Lightweight World Title ទេ​បើ​មានឱកាស​ប្រកួត​?
 
EF: ខ្ញុំ​គិតថា​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក​គឺជា​គោលដៅ​មួយ​។ ខ្ញុំ​ពិតជា​ចង់​ឈ្នះ​ណាស់​។ ខ្ញុំ​យល់​អំពី​រឿងនេះ ហើយ​ត្រូវធ្វើ​ការងារ​ខ្លាំង​ដើម្បី​ឈ្នះ​ខ្សែក្រវាត់​ម្ដងទៀត​។ ខ្ញុំ​នឹង​រៀបចំខ្លួន​ឲ្យ​ល្អ​បំផុត​នៅ​ឆ្នាំក្រោយ​។ 
 
ONE: តើ Folayang មាន​គោលដៅ​ផ្ទាល់ខ្លួន​ផ្សេងទៀត​ទេ​?
 
EF: ដូច​ខ្ញុំ​បាន​និយាយ ខ្ញុំ​មានការ​ងារ​ជាច្រើន​ត្រូវធ្វើ និង អភិវឌ្ឍ​ខ្លួន ហើយ​កែប្រែ​ចំណុច​មិនល្អ​ទាំងនេះ​ឡើងវិញ​ដើម្បី​ឈានដល់​គោលដៅ​។ ខ្ញុំ​មាន​ឆន្ទៈ​សម្រាប់​ឆ្នាំ​ថ្មី​។ បើ​ទោះ​វា​មិនបាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​រឿង​ល្អឥតខ្ចោះ​ប៉ុន្តែ អាច​នាំ​ខ្ញុំ​ទៅ​សម្រេច​គោលដៅ​។ 
 
ONE:  ចុះ​គ្រួសារ​របស់ Folayang យ៉ាងណាដែរ​? បច្ចុប្បន្ន​មានកូន​ស្រី​ពីរ​នាក់ តើ​មាន​គម្រោង​យក​កូនប្រុស​ដើម្បី​ស្នង​ត្រកូល​ទេ​? 
 
EF: វា​លំបាក​បន្តិច​ព្រោះ​ពិបាក​រក​គេ​ឲ្យ​មើល​កូន​របស់​យើង ប៉ុន្តែ​គោលដៅ​មួយ​របស់ខ្ញុំ​សម្រាប់​គ្រួសារ គឺ​ចង់បាន​កូនប្រុស​មួយ​។ កូនស្រី​របស់ខ្ញុំ​ពីរ​នាក់​នេះ​ជា​ជំនួយ​ដ៏​ល្អ​។ ខ្ញុំ​សូម​អរគុណ​ដល់​ប្រពន្ធ​របស់ខ្ញុំ ដែលមាន​ឆន្ទៈ​ដើម្បី​មើលថែ​កូន​បានល្អ​។ ហើយ​ប្រពន្ធ​ខ្ញុំ​ក៏​ជួយ​ដល់​អាជីព​ខ្ញុំ​ច្រើន​ណាស់ដែរ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕

© រក្សាសិទ្ធិដោយ thmeythmey.com