កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ១/៨ផ្តាច់ព្រ័ត្រ៖ ម្ចាស់ជើងឯក Liverpool ប៉ះ AT-Madrid ឯ Man City ជួប Real
× ការចាប់ឆ្នោតរើសក្រុម វគ្គ១/៨ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ នាក្រុង Nyon ប្រទេសស្វ៊ីស បានបញ្ចប់រួចរាល់ហើយ។ ម្ចាស់ការពារតំណែងជើងឯក Liverpool ត្រូវត្រឡប់ទៅកាន់ទឹកដីម៉ាឌ្រីដដែលពួកគេឈ្នះពានកាលពីរដូវកាលមុនដោយត្រូវជួប AT-Madrid។
មិនត្រូវតែ Liverpool ទេដែលត្រូវជួបក្រុមខ្លាំងពីលីគកំពូលអេស្ប៉ាញ Manchester City ឯណោះវិញក៏ត្រូវប៉ះគីឡូយក្សនិងជាសត្រូវចាស់ Real Madrid នៅវគ្គ១៦ក្រុមចុងក្រោយសម្រាប់រដូវកាល២០១៩-២០នេះដែរ។
ក្រុមពីក្របខណ្ឌ Premier League ចំនួនពីរទៀតដូចជា Tottenham Hotspur ដែលជាក្រុមរងជើងឯករដូវកាលមុន បានចាប់ឆ្នោតប៉ះក្រុមកំពុងឡើងជើងរបស់អាល្លឺម៉ង់ RB Leipzig ខណៈដែល Chelsea ក៏ត្រូវជួបជាមួយក្រុមដ៏រឹងមាំ Bayern Munich ផងដែរ។
Napoli ត្រូវតទល់ជាមួយក្រុមយក្សអេស្ប៉ាញ Barcelona ហើយក្រុមពីអ៊ីតាលី Atalanta ប៉ះ Valencia។ Juventus ត្រូវប្រជែងជាមួយក្រុមបារាំង Lyon ខណៈ Borussia Dortmund ចាប់ឆ្នោតជួបក្រុមយក្សបារាំង Paris Saint-Germain។
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល២០១៩-២០ ត្រូវសម្រាករយៈពេល២ខែគិតចាប់ពីថ្ងៃចាប់ឆ្នោតរើសក្រុម។ ការប្រកួតជើងទី១នឹងចាប់ផ្តើម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ៕
Tag:
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com