ជាតិ
មាន​ករណី​អ្នកធំ​រៀបចំ​ឯកសារ​យក​ដី​គេ ហើយ​ត្រូវ​សម្ដេច ស ខេង និរាករណ៍​ចោល​
18, Dec 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ស ខេង បាន​និរាករណ៍​ចោល​ឯកសារ​របស់​អ្នកធំ មានអំណាច ដែល​បាន​គប់គិត​គ្នាយ​កដី​របស់​ក្រុមហ៊ុន​ឯកជន​មួយ នៅក្នុង​រាជធានី​ភ្នំពេញ​។ សម្ដេច ស ខេង ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អនុក្រឹត្យ​ស្តីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ ។​


 
​សម្ដេច ស ខេង បានបញ្ជាក់​ក្រុមអ្នកមានអំណាច​ទាំងនោះ បានរៀបចំ​ឯកសារ​យ​កដី​ក្រុមហ៊ុន​មួយកន្លែង ក្រោយពី​ម្ចាស់​ក្រុមហ៊ុន​នោះ បាន​ស្លាប់​នៅ​ហុងកុង​។ បើតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ទោះបី​ម្ចាស់​ក្រុមហ៊ុន​នោះ ស្លាប់​ក៏ដោយ ក៏​គ្មាន​អ្នកណា​អាច​បន្លំ​ឯកសារ​យក​ដី​គេ​បានដែរ ព្រោះ​វា​ស្ថិតនៅក្នុង​ក្របខណ្ឌ​នីតិបុគ្គល (​ឯកជន​)​។​
 
«​ក្រុមហ៊ុន​វា មិន​ងាប់​ទេ តែ​មនុស្ស​វា​ងាប់ ដល់​អ៊ីចឹង​នាំគ្នា​ទៅយក​ដី​ហ្មង នាំគ្នា​ធ្វើ​(​ឯកសារ​)​។ ហើយ​មាន​អ្នកធំ​ខ្លះ​ផង និយាយ​ឱ្យអស់​ទៅ​! ខ្ញុំ​ដឹង​រឿង​(​បន្លំ​ឯកសារ​)​ហ្នឹង ខ្ញុំ​ថា​អត់​បាន​។ (​បញ្ជា​)​ឱ្យ​លុប​លិខិត​ហ្នឹង​វិញ (​ជនខិលខូច​)​មិន​ព្រម​លុប​។ បើ​មិន​ព្រម​លុប ខ្ញុំ​លុប ! លុប​ហើយ បាត់មាត់​ដូច​គេ​ចុក គ្មាន​អ្នកណាម្នាក់​ហ៊ាន​តវ៉ា ព្រោះ​យើង​ត្រូវ​យុត្តិធម៌​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​សូម​ស្ដាប់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖



 

Tag:
 ​ស ខេង
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com