ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! បំបាត់​រន្ធ​ញើស​ធំ​លើ​មុខ​ឆាប់រហ័ស ជាមួយ​គន្លឹះ​ទាំងនេះ​
19, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​ញឹកញយ​អ្នក​ដែលមាន​ស្បែក​ខ្លាញ់ គឺ​ងាយ​នឹង​ជួបប្រទះ​បញ្ហា​រន្ធ​ញើស​ធំ​ជាង​ធម្មតា​ណាស់​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​រន្ធ​ញើស​ធំ ៖
 
១. ស៊ុត​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត ១ គ្រាប់​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​។ កូរ​ឱ្យ​សព្វ​សឹម​លាប​លើ​ផ្ទៃមុខ ហើយ​ទុកចោល​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. លាង​សម្អាត​មុខ​

​វិធី​ដ៏​ងាយ​មួយទៀត​ដើម្បី​បង្រួម​រន្ធ​ញើស​លើ​ផ្ទៃមុខ គឺ​ការលាង​សម្អាត​ផ្ទៃមុខ​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ (​ពេលព្រឹក​និង​យប់​)​។​
 
៣. ទឹក​ប៉េងប៉ោះ​ស្រស់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ប៉េងប៉ោះ​ស្រស់​លើ​ស្បែក​និង​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៤. យ៉ា​អួរ​

​លាប​យ៉ា​អួរ​សុទ្ធ​លើ​មុខ រួច​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ២៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៥. ស្ករស​និង​ប្រេង​អូ​លីវ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ស្ករស ២ ស្លាបព្រា​បាយ​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ រួច​កូរ​ឲ្យ​សព្វ​សឹម​លាង​ម៉ាស្សា​ល្បាយ​ថ្នមៗ​លើ​ផ្ទៃមុខ​កន្លែង​ដែលមាន​រន្ធ​ញើស​ធំ​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ អនុវត្ត​អោយបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com