ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈទាំង​នេះហើយ​ដែល​គិតថា​អ្នក​អាចមាន​ជំងឺខ្សោយបេះដូង​
19, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​ខ្សោយបេះដូង​មិនមែន​មានន័យថា បេះដូង​អ្នក​ឈប់​លោត​នោះទេ​។ វា​គ្រាន់តែ​មិន​ធ្វើការ​បានល្អ​ដូច​អ្វីដែល​វា​ត្រូវធ្វើ​ប៉ុណ្ណោះ​។ វា​អាច​កើតឡើង​នៅពេលដែល​បេះដូង​មិនអាច​ច្របាច់​ឈាម និង​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ឈាម​បាន​គ្រប់គ្រាន់​។ វា​ប្រហែលជា​កើតឡើង​ដោយសារតែ​សាច់ដុំ​បេះដូង​ចុះខ្សោយ​។ ប៉ុន្តែ​វា​ក៏មាន​រឿង​ច្រើន​ទៀត​ដែល​អាចធ្វើ​ឲ្យ​បេះដូង​ធ្វើការ​មិនបាន​ល្អ​ដែរ​។​


 
​បេះដូង​អាច​ចាប់ផ្តើម​ចុះខ្សោយ​ទៅតាម​អាយុ ប៉ុន្តែ​បញ្ហា​នេះ​ក៏​អាច​កើត​ឡើងលើ​មនុស្ស​វ័យក្មេង​ដែរ​។ មនុស្ស​ភាគច្រើន​ដែលមាន​ជំងឺ​នេះ​គឺមាន​បញ្ហា​ណាមួយ​មុន​ដូចជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​សរសៃឈាម​បេះដូង គាំងបេះដូង បេះដូង​ខូច​ពី​កំណើត ឬ​ជំងឺ​ណាមួយ​ដែល​ប៉ះពាល់​ទៅលើ​សាច់ដុំ​ច្របាច់​ឈាម​របស់​បេះដូង​។ ជំងឺ​សួត​ក៏​អាច​នាំ​ឲ្យ​ខ្សោយបេះដូង​បានដែរ​។ ភាពធាត់​ជ្រុល ជំងឺ​ទឹកនោមផ្អែម និង​ការ​គេង​បាត់​ដង្ហើម​ក៏​ជាប់ទាក់ទង​គ្នា​ដែរ​។ 
 
​ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​នៃ​ជំងឺខ្សោយបេះដូង​ដូចជា​៖
 
​ពិបាក​ដកដង្ហើម​

​វា​គឺជា​ភ្លើង​ក្រហម​ដំបូង​គេ​មួយ​ដែល​អ្នក​អាច​សម្គាល់​ដឹង ជាពិសេស​ក្រោយពី​អ្នកធ្វើការ​យ៉ាងសកម្ម​រួច​។ វា​ក៏​អាច​កើតឡើង​នៅពេល​អ្នក​សម្រាក​ដែរ ព្រោះ​វា​ជា​សញ្ញា​នៃ​ជំងឺខ្សោយបេះដូង​ដែល​ធ្ងន់ធ្ងរ​។ ពេលខ្លះ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ថា​ពិបាក​ដកដង្ហើម​នៅពេល​គេង​។ នេះ​ដោយសារតែ​បេះដូង​មិនអាច​រក្សា​លំហូរ​ឈាម​ចេញពី​សួត​បាន​។ ករណីបែបនេះ អាចធ្វើ​ឲ្យ​ជាតិ​ទឹក​ចាល​ទៅ​សួត​វិញ ហើយក៏​ពិបាក​ដកដង្ហើម​ទៅ​។ 
 
​ខ្សោយ​

​បើសិនជា​បេះដូង​មិនអាច​ច្របាច់​ឈាម​បាន​យ៉ាង​ល្អ​ទេ ខួរក្បាល​នឹង​ទទួលបាន​ឈាម​កាន់តែ​តិច​ដូច​សាច់ដុំ​ផ្សេងៗ​ដែរ​។ រឿងនេះ​អាចធ្វើ​ឲ្យ​ដៃ ឬ​ជើង​មិនសូវមាន​កម្លាំង​ឡើយ​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​នឿយហត់​ខ្លាំង​ក្នុង​ការធ្វើការងារ​ប្រចាំថ្ងៃ​ដូចជា ការឡើង​ជណ្តើរ ឬ​ដើរចូល​បន្ទប់​ជាដើម​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ធី​ង​ធោ​ង​ទៀតផង​។ 
 
​ក្អក និង​ដកដង្ហើម​លឺ​ដូច​ហួច​

​នេះ​គឺជា​សញ្ញា​មួយ​ផ្សេងទៀត​ដែល​បេះដូង​អ្នក​កំពុងតែធ្វើការ​ខ្លាំង ហើយ​ឈាម​ដែល​ត្រូវ​ចូល​ឈាម​នោះ​អាច​ចាល​ឡើងទៅ​សួត​វិញទៀត​។ មានន័យថា វា​នឹង​ចាល​ជាតិ​ទឹក​ទៅក្នុង​សួត​។ ពេលខ្លះ ការ​ក្អក​អាច​ចេញ​ជា​ស្លេស្ម​ពណ៌​ស ឬ​ផ្កាឈូក​ផង​។ ចូរ​ឲ្យ​គ្រូពេទ្យ​ដឹងផង​បើសិនជា​អ្នកមាន​អាការ​បែបនេះ​។ 
 
​ហើម និង​ឡើង​ទម្ងន់​

​ជាតិ​ទឹក​អាច​ចាល​ទៅក្នុង​ជាលិកា​ដែរ​។ រឿងនេះ​អាចធ្វើ​ឲ្យ​ប្រអប់ជើង កែងជើង ជើង ឬ​ក្បាលពោះ​ទៅជា​ហើម​បាន​។ ចាប់តាំងពី​តម្រងនោម​មិនសូវមាន​ឈាម​ច្រើន​ដើម្បី​ធ្វើការ តែ​វា​ប្រហែលជា​មិនអាច​លុបបំបាត់ ឬ​យកឈ្នះ​ការ​កើន​ច្រើន​របស់​ជាតិ​សូ​ដ្យូ​ម​ឡើយ​។ រឿងនេះ​នឹងធ្វើ​ឲ្យ​មាន​ជាតិ​ទឹក​កាន់តែច្រើន​ដក​ក្នុង​ជាលិកា​អ្នក​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នកមាន​ការ​ហើម ឬ​ឡើង​ទម្ងន់​ភ្លាមៗ​ជាប់​រហូត​។ 
 
​ចង្អោរ​

​អ្នក​ប្រហែលជា​អារម្មណ៍​ថា​ក្នុង​ពោះ​ឆ្អែត ទោះបីជា​មិនបាន​ញ៉ាំ​អ្វី​ច្រើន​ក៏ដោយ​។ ម្យ៉ាងវិញទៀត វា​ក៏​អាចធ្វើ​ឲ្យ​អ្នក​មិនមាន​ចំណង់​អាហារ​ផងដែរ​។ រឿងនេះ​កើតឡើង​ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក​មិន​ទទួលបាន​អុកស៊ីសែន និង​ឈាម​គ្រប់គ្រាន់​។ 
 
​បេះដូង​លោត​ញ៉ាប់​
 
​វា​គឺជា​សញ្ញា​ព្រមាន​ដ៏​ញឹកញាប់​មួយ​។ នៅពេល​បេះដូង​មិនអាច​ច្របាច់​ឈាម​បាន​គ្រប់គ្រាន់ រាងកាយ​នឹង​ដឹង​។ ដូច្នេះ​វា​នឹងធ្វើ​រឿង​មួយចំនួន​ខាងក្រោម​នេះ​ដើម្បី​បាន​ឈាម​គ្រប់គ្រាន់​ប្រើប្រាស់​ដូចជា​៖
 
•​ ​បន្ថែម​សាច់ដុំ​ទៅលើ​បេះដូង​ដើម្បី​ច្របាច់​ឈាម​កាន់តែខ្លាំង​
•​ ​ពង្រីក​ទំហំ​បេះដូង​ដូច្នេះ​វា​នឹង​អាច​ធ្វើការ​កាន់តែ​ល្អ​
•​ ​ធ្វើ​ឲ្យ​បេះដូង​លោត​កាន់តែ​លឿន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com