ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម្តាយខ្លាំង ឳពុកខ្សោយ កូននឹងមានចរិតបែបណា?
×
នៅក្នុងគ្រួសារនីមួយៗឋានៈនៃប្តី និងប្រពន្ធគឺមិនដូចគ្នាទេ ដោយក្នុងគ្រួសារខ្លះប្រពន្ធខ្សោយ ឯប្តីខ្លាំង មានគ្រួសារខ្លះទៀតប្រពន្ធខ្លាំង ប្តីខ្សោយ។ ឆ្លងតាមរយៈឋានៈទាំងអស់នេះក៏អាចជះឥទ្ធិពលដល់កូនដែរ។ ដូចនេះនៅក្នុងគ្រួសារដែលមានអ្នកម្តាយខ្លាំង ហើយលោកឳពុកខ្សោយ កូនអ្នកនឹងអាចក្លាយជាមនុស្សដែលមានចរិតបែបណាទៅ?
នៅពេលដែលកូនរីកលូតលាស់ធំធាត់ក្នុងគ្រួសារបែបនេះ បើកូនប្រុសគេនឹងមានចរិតកំសាក ហើយខ្សោយ។ ដោយសារតែឳពុកខ្សោយជាងម្តាយ ដូចនេះកូនប្រុសអាចនឹងរៀនតាមលោកឳពុកដែលមានភេទដូចគ្នាជាមួយគេ ដែលអាចនាំឲ្យគេមិនហ៊ានប្រឈមមុខជាមួយអ្នកដទៃឡើយ ហើយតែងតែបន្ទាបខ្លួនឯងជានិច្ច ដោយគិតថាខ្លួនឯងមិនអាចស្មើជាមួយអ្នកដទៃ ប៉ុន្តែបើចំពោះកូនស្រីវិញ គេនឹងមានចរិតដូចជាម្តាយអញ្ចឹង គឺខ្លាំង និងក្លាហាន ដោយសារតែគេរៀនតាមម្តាយដែលមានភេទដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com